Khmer Dictionary: រថ
Chuon Nath's Khmer-Khmer Dictionary
-
រថ
( ន.នាមសព្ទ )
[ រត់ ]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
រទេះទឹមសេះ (រទេះសេះ) មានទ្រង់ទ្រាយផ្សេងៗ ទីទៃពីរទេះគោរទេះក្របី : រថសេះមួយ, រថសេះពីរ, បររថ, ជិះរថ; រថបន្ទុក ។
- រថការ (រៈថៈកា) អ្នកធ្វើរថ (ជាងរថ) ។
- រថកេតុ (រៈថៈ--) ទង់សម្រាប់រថ (ទង់រថ) ។
- រថចរិយា ឬ - រថចរ្យា (រៈថៈចៈរ៉ិយ៉ា ឬ--ច័រយ៉ា) ការបង្ហាត់រថ គឺការបង្ហាត់សេះឲ្យថ្នឹកអូសរថ ឬការហាត់បររថ; ដំណើរទៅដោយរថ ។
- រថនាយក (រៈថៈនាយក់) អ្នកត្រួតត្រាលើក្រុមរក្សារថ, អ្នកត្រួតពួករថ ។
- រថបញ្ជរ (រៈថៈប័ញ-ជ) រាងរថ, ផ្ទះរថ, តួរថ ។
- រថបាទ (រៈថៈបាត) ជើងរថ, កង់រថ ។
- រថភណ្ឌ (រៈថៈភ័ន) គ្រឿងរថ, ប្រដាប់រថ ។
- រថយាត្រា (រៈថៈ--) ដំណើរហែដោយរថ, ក្បួនហែដោយរថ, ក្បួនរថ ។
- រថយុទ្ធ (រៈថៈយុត) ការច្បាំងគ្នាដោយជិះរថ ។
- រថយោធា (រៈថៈ--) ពួកទាហានរថ, ពួកទាហានរក្សារថ ។
- រថរេណូ (រៈថៈរេនូ) ឈ្មោះគ្រឿងរាប់យ៉ាងល្អិតមួយប្រភេទប្រមាណ ៣៦ តជ្ជារី (មើលក្នុងពាក្យ លិក្ខា ឬ លិក្សា ទៀតផង) ។
- រថវាហៈ ឬ - រថពាហៈ (រៈថៈ--) អ្នកនាំរថ គឺសេះទឹមអូសរថ, អ្នកបររថ (សារថី) ។
- រថវិជ្ជា ឬ - --វិទ្យា (រៈថៈ--) វិជ្ជាធ្វើរថ; ចំណេះបររថ ។
- រថវិថី ( រៈថៈ--; សំ. បា. --វិថី ) ឬ រថបថ ( រៈថៈបត់ ) ផ្លូវរថ ។
- រថសាលា (រៈថៈសាល៉ា) រោងរថ ។
- រថសាស្រ្ត (រៈថៈសាស) ក្បួន, ច្បាប់ សម្រាប់រៀនឲ្យចេះបររថ ឬ ឲ្យចេះធ្វើការរថ ។
- រថសិក្សា (រៈថៈ--) ការរៀនធ្វើរថ, ការរៀនបររថ។
- រថាង្គ (<រថ+អង្គ) ឬ រថាវយវៈ (<រថ + អវយវ) អង្គឬអវយវៈ របស់រថ ។
- រថានិក (សំ. បា. រថានីក < រថ + អនីក “ពួក, ប្រជុំ”) ពួករថឬក្បួនរថ (ក្បួនរថយោធាក្នុងសម័យបុរាណ, យ៉ាងតិចត្រឹមរថបី រថមួយៗ មានទាហានអ្នកកាន់កាប់បួននាក់ៗរួមជា ១២ នាក់ ។
- រថាលង្ការ (<រថ+ អលង្ការ) គ្រឿងប្រដាប់តាក់តែងរថឲ្យល្អរុងរឿង ។ល។ ទោះយានទំនើបថ្មីដែលមិនទឹមសត្វពាហនៈ ក៏គួរហៅ រថ បានដែរ, ហៅដោយសន្មតិតាមលក្ខណៈថា រថត្រីចក្រ (រត់--) រថធាក់មានកង់តូចបី ខាងក្រោយមួយខាងមុខពីរ ជិះធាក់ពីក្រោយរុញឲ្យលឿនទៅមុខ (បារ. ទ្រីស៊ិក្លិ៍ Tricycle) ។
- រថធាក់ ឬ - រថធាក់ទ្វិចក្រ (រត់--) យានស្រាលមានកង់តូចពីរ, មានឈ្នាន់, ច្រវាក់ ខ្សែពាន, ... សម្រាប់ជិះឲ្យលឿនទៅដោយកម្លាំងជើងធាក់ (បារ. ប៊ីស៊ិក្លែត្តិ៍ Bicyclette) ។
- រថធាក់រុញ (រត់--) រថធាក់មានកង់តូចបី កង់មួយពីក្រោយកង់ពីរពីមុខ, មានតួរងបន្ទុកពីខាងមុខទ្រង់ទ្រាយដូចជាហឹប ឬមានសណ្ឋានជាទ្រុង សម្រាប់ដាក់នំប៉័ងលក់ឬដាក់ទំនិញ ឬក៏វត្ថុអ្វីផ្សេងៗ, មនុស្សម្នាក់ជិះធាក់រុញពីខាងក្រោយឲ្យលឿនទៅ (បារ. ទ្រីពរទ័រ = ទ្រីពកទ័រ Triporteur) ។ រថធាក់មួយបែបទៀត មានកង់បីដែរ, ទ្រង់ទ្រាយតួរងបន្ទុកស្រដៀងនឹងរថអូសតែទាបជាង (សម្រាប់មនុស្សជិះ), មានទូកធ្វើដោយដែកចាប់ ភ្ជាប់ពីខាងក្រោយរហូតទៅខាងមុខ, មានកន្លែងសម្រាប់មនុស្ស ម្នាក់ជិះធាក់រុញពីក្រោយឲ្យលឿនទៅ : យានបែបនេះ ក៏ហៅ រថធាក់រុញ ដែរ (បារ. ស៊ីក្លូពុស្សិ៍ Cyclopousse) ។
- រថធាក់អូស (រត់--) រថមានកង់តូចបី ពីខាងមុខមួយ ពីខាងក្រោយពីរ, មានទូកធ្វើដោយដែកចាប់ភ្ជាប់ពីខាងក្រោយរហូតទៅខាងមុខ, មានកន្លែងរងបន្ទុកនៅខាងក្រោយសណ្ឋានស្រដៀងនឹងរថអូស តែទាបជាង, មនុស្សម្នាក់ជិះពីខាងមុខធាក់អូសឲ្យលឿនទៅ (បារ. ទ្រីពុស្សិ៍ Tripousse) ។
- រថបន្តោង (រត់--) រថធាក់ទ្វិចក្រ បន្តោងសណ្តោងតួរងបន្ទុក (ដែលសម្រាប់មនុស្សជិះឬដាក់អីវ៉ាន់ក៏បាន, មនុស្សជិះយ៉ាងច្រើនបានបួននាក់) ពីខាងមុខមានមនុស្សម្នាក់ជិះធាក់ទាញអូសឲ្យលឿនទៅ (ហៅតាមពាក្យបារាំងសែសថា អាឡារ៉ឺម៉រកិ៍ = អាឡារ៉ឺម៉ក à la remorque; ក្នុងកម្ពុជរដ្ឋមានប្រើតែនៅខែត្រក្រៅ) ។
- រថភ្លើង (រត់--) រទេះភ្លើង, អយស្ម័យយាន (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) រទេះ) ។
- រថយន្ត ឬ
- --យន្ត្រ (រត់យន់) រថដ៏វិសេសមួយប្រភេទមានទ្រង់ទ្រាយផ្សេងៗច្រើនបែប, មានចង្កូត, មានគ្រឿងទប់,... បើកឲ្យលឿនទៅមុខឬឲ្យថយមកក្រោយក៏បានដោយកម្លាំងគ្រឿងយន្តប្រកបគ្នា អាស្រ័យចំហាយក្ដៅដែលឆេះប្រេងវិសេស,... (ជាយានមានតម្លៃក្នុងសម័យនេះ) : បើករថយន្ត, ជិះរថយន្ត (បារ. ហៅដោយសង្ខេបថា អូតូ Auto, ហៅឲ្យពេញថា អូតូម៉ូប៊ិលិ៍ Automobile ។ ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) យន្ត ឬយន្រ្ត ផង) ។
- រថអូស (រត់--) យានស្រាលមានកង់ពីរ រាងខ្ពស់ស្រោងមានកន្លែងជិះ មានដំបូលសំពត់ក្រាស់សម្រាប់ដំឡើងបើកឬតម្លោះបិទបាន ពីខាងមុខមានដងពីរឃ្លាតឆ្ងាយពីគ្នា សម្រាប់មនុស្សម្នាក់ចូលក្នុងចន្លោះចាប់សង្កត់ដោយដៃទាំងពីរទាញអូសរត់លឿនទៅយ៉ាងធូរ (បារ. ពុស្សឺពុស្សិ៍ = ពុសស្ពុស Pousse Pousse; យ. សែកែវ ឬ ឆែកែវ ។ល។ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) រទេះ និង អយស្ម័យយាន ផង) ។
-
រថ --
( មើលក្នុងពាក្យ រថ ) ។
-
រថា --
( មើលក្នុងពាក្យ រថ ) ។
-
រថូបករណ៍
( ន.នាមសព្ទ )
[ រៈថូប៉ៈក ]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
(< រថ + ឧបករណ) គ្រឿងប្រដាប់រថមានទូក, កង់ជាដើម : ប្រើរថត្រូវឲ្យមានរថូបករណ៍គ្រប់សព្វកុំឲ្យមានខ្វះ, ទោះបីរថយន្ត ក៏ត្រូវឲ្យមានរថូបករណ៍គ្រប់គ្រាន់កុំឲ្យមានខ្វះដែរ ក្រែងខូចតាមផ្លូវកុំឲ្យពិបាក ។
Headley's Khmer-English Dictionary
-
រថ
( n )
[rʊət]
- detail »
vehicle; car, carriage, cart, chariot (formal; usually in composition)
-
រថាង្គ
( n )
[reaʔtʰaaŋkeaʔ]
- detail »
different parts of a chariot
-
រថានិក
( n )
[reaʔtʰaanɨk]
- detail »
charioteers; unit of chariot troops consisting of 3 chariots with 4 soldiers riding in each
-
រថាលង្ការ
( n )
[reaʔtʰaaleaŋkaa]
- detail »
chariot ornamentation / decorations
-
រថូបករណ៍
( n )
[reaʔtʰoopaʔkɑɑ]
- detail »
parts of a chariot (e.g. a wheel)