Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: រាជ

Chuon Nath's Khmer-Khmer Dictionary
  1. រាជ ( ន.នាមសព្ទ )   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (រាជន៑) ព្រះ​រាជា (ក្សត្រិយ៍​ទ្រង់​រាជ្យ); ប្រែ​តាម​រូប​សព្ទ​ថា “អ្នក​រុងរឿង​ដោយ​វិសេស​ព្រោះ​មាន​តេជះ​ក្រៃ​លែង” ឬ ប្រែ​ថា “អ្នក​ញ៉ាំង​ប្រជា​ពលរដ្ឋ​ឲ្យ​រីក​រាយ គឺ​គ្រប់គ្រង​ប្រជា​និករ​ឲ្យ​មាន​ស្វាមី​ភក្តិ​ចំពោះ​ព្រះ​អង្គ ព្រោះ​ព្រះ​អង្គ​មាន​សង្គហ​វត្ថុ ៤ យ៉ាង​គឺ ការ​ឲ្យ​ទេយ្យ​វត្ថុ, ការ​ពោល​វាចា​គួរ​ឲ្យ​ចង់​ឮ​ចង់​ស្ដាប់, ការ​ប្រព្រឹត្ត​អំពើ​ជា​ប្រយោជន៍, ការ​តាំង​ព្រះ​អង្គ​ស្មើ​ៗ គឺ​ប្រើ​ឫកពា​ឲ្យ​ល្មម​ពេញ​ចិត្ត​ប្រជា​រាស្រ្ត” ។ សព្ទ​នេះ​ប្រើ​ជា​បទ​សមាស​បាន​ជា​អនេក, បើ​ដាក់​រៀង​ពី​ខាង​ដើម​សព្ទ​ដទៃ អ. ថ. រាជៈ, ដូច​ជា : រាជ​ទូត, រាជ​ធានី, រាជ​បុត្រ, រាជ​បម្រើ, រាជ​ប្រកាស ជាដើម; បើ​រៀង​ពី​ខាង​ចុង​សព្ទ​ដទៃ អ. ថ. រាច, ដូច​ជា : នាគ​រាជ, ប្រទេស​រាជ, មហា​រាជ, អធិ​រាជ, ឯក​រាជ ជាដើម; ផ្សំ​ជាមួយ​នឹង​សព្ទ​សំស្រ្កឹត, បាលី, ខ្មែរ បាន​តាម​គួរ​ដល់​ការ​ប្រកប : រាជ​កកុធ​ភណ្ឌ (--កៈកុធៈភ័ន) គ្រឿង​ប្រដាប់​សម្រាប់​រាជ្យ, មាន ៥ យ៉ាង​គឺ មកុដ, ព្រះ​ខ័ឌ្គ ព្រះ​ខ័ន), ស្វេតឆត្រ, សុព័ណ៌​បាទុក, វាលវីជនី; មាន​ន័យ​មួយ​ផ្សេង​ថា : មកុដ, ព្រះ​ខ័ឌ្គ (ព្រះ​ខ័ន), សុព័ណ៌​បាទុក, ព្រះ​ទណ្ឌ:, ចាមរ ។
    - រាជ​កញ្ញា ឬ
    - --កន្យា ព្រះ​រាជ​បុត្រី​ជំទង់​ឬ​ក្រមុំ ។
    - រាជ​កម្ម អំពើ​របស់​ព្រះ​រាជា គឺ​អំពើ​ល្អ ឬ​អាក្រក់​ដែល​ព្រះ​រាជា​ទ្រង់​ធ្វើ ។
    - រាជ​កវី កវី​របស់​ព្រះ​រាជា ។
    - រាជ​ការ ឬ
    - --ការ្យ (ត. ទ. ស្រ. អ. ថ. រាច-ជ្កា; សំ. រាជ​កាយ៌) ការ​របស់​ព្រះ​រាជា; ការ​ផែន​ដី, ការ​រក្សា​ប្រទេស (រាជ​ការ្យ ម. ប្រ. , ច្រ. ប្រ. រាជ​ការ ជាង) : ធ្វើ​រាជ​ការ; អ្នក​រាជ​ការ, ខ្ញុំ​រាជ​ការ, គំនិត​រាជ​ការ,... ។
    - រាជ​កិច្ច ឬ
    - --ក្រឹត្យ កិច្ច​ឬ​ក្រឹត្យ​របស់​ព្រះ​រាជា; កិច្ច​ការ​ផែន​ដី (ក្នុង​កម្ពុជ​រដ្ឋ​សព្វ​ថ្ងៃ​ប្រើ​ពាក្យ​នេះ​ជា​ឈ្មោះ​សៀវភៅ ដែល​ប្រាប់​អំពី​ដំណើរ​កិច្ច​ការ​រាជ​ការ​ផ្សេង​ៗ : សៀវភៅ​រាជ​កិច្ច) ។
    - រាជ​កិច្ចានុកិច្ច (បា.< រាជ + កិច្ច + អនុ​កិច្ច) កិច្ច​តូច​ធំ​របស់​ព្រះ​រាជា; កិច្ច​ការ​ផ្សេង​ៗ​ក្នុង​រាជាណាចក្រ ។
    - រាជ​កីយ (--កី) ដែល​ជាប់​ទាក់​ទង់​ដោយ​ព្រះ​រាជា, ដែល​ជា​របស់​ព្រះ​រាជា, ព្រះ​រាជ​ទ្រព្យ ។
    - រាជ​កីឡា ឬ
    - --ក្រីឌា ការ​ក្រសាល​សប្បាយ​ផ្ទាល់​ព្រះ​អង្គ របស់​ព្រះ​រាជា ឬ​ការ​លេង​ដែល​ព្រះ​រាជា​ទ្រង់​ទំនុក​បម្រុង (ច្រើន​ប្រើ​ខាង​ល្បែង​ផ្ទាល់​ប្រាណ ឬ​ល្បែង​ហាត់​ប្រាណ​ដូច​យ៉ាង​ចុះ​ហែល​ទឹក​លេង, ទាត់​សី, ហាត់​លោត​ជាដើម) ។
    - រាជ​កុមារ ព្រះ​រាជ​បុត្រ​ក្មេង ។
    - រាជ​កុមារិកា ឬ
    - --កុមារី ព្រះ​រាជ​បុត្រី​ក្មេង ។
    - រាជ​កុលដ្ឋាន ទី, លំ​នៅ​របស់​រាជ​ត្រកូល; ព្រះ​រាជ​គំនាល់; ព្រះ​រាជ​សំណាក់ ។
    - រាជ​កុសល កុសល ឬ​ការ​កុសល​របស់​ព្រះ​រាជា (ច្រើន​និយាយ​ថា ថ្វាយ​ព្រះ​រាជ​កុសល ថ្វាយ​កុសល​ដែល​ខ្លួន​បាន​ហើយ​ចំពោះ​ទៅ​ព្រះ​រាជា) ។
    - រាជ​កោដ្ឋាគារ (--កោត-ឋា--) ឃ្លាំង​ព្រះ​រាជ​ទ្រព្យ ។
    - រាជ​កោដ្ឋាគារិក មន្ត្រី​អ្នក​រក្សា​ឃ្លាំង​ព្រះ​រាជ​ទ្រព្យ ។
    - រាជ​កោទណ្ឌ ឬ
    - --កៅទណ្ឌ (--ទ័ន) ធ្នូ​សម្រាប់​ព្រះ​រាជា ឬ​ធ្នូ​សម្រាប់​រាជ្យ ។
    - រាជ​កំណត់ កំណត់​ច្បាប់​ក្នុង​ព្រះ​រាជប្បញ្ញត្តិ ឬ ក្នុង​ព្រះ​រាជ​ប្រកាស ។
    - រាជ​ខណ្ឌ ឬ - រាជ្យ-- (--ខ័ន) ដែន, ព្រំ​ដែន; សង្កាត់​ឬ​កម្រិត​របស់​ព្រះ​រាជប្បញ្ញត្តិ​ឬ​ព្រះ​រាជ​ប្រកាស ។
    - រាជ​គំនាប់ ការ​គំនាប់​ចំពោះ​ព្រះ​រាជា : យោធា​ថ្វាយ​ព្រះ​រាជ​គំនាប់ ឬ ថ្វាយ​ព្រះ​គំនាប់ ។
    - រាជ​គំនាល់ ទី​សម្រាប់​គាល់​ព្រះ​រាជា, ក្រឡា​ព្រះ​គំនាល់ ។
    - រាជ​គ្រឹហា (--ហ៊ា) ព្រះ​រាជ​ដំណាក់ ។
    - រាជ​គ្រឹះ ឈ្មោះ​រាជ​ធានី​មួយ​របស់​ដែន​មគធៈ (ក្នុង​បុរាណ​សម័យ) ជា​ក្រុង​មាន​ឈ្មោះ​លេច​ឮ​ក្នុង​គម្ពីរ​ពុទ្ធ​សាសនា (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) មគធៈ ផង) ។
    - រាជ​គ្រូ គ្រូ​របស់​ព្រះ​រាជា; មន្ត្រី​ដែល​ព្រះ​រាជា​ទ្រង់​តាំង​ឲ្យ​ជា​ប្រឹក្សា​ផ្ទាល់​ព្រះ​អង្គ​ឬ​ឲ្យ​ជា​អ្នក​រំឭក​ដាស់​តឿន​ព្រះ​អង្គ ក្រែង​ទ្រង់​មាន​បើ​ប្រព្រឹត្ត​ភ្លាំង​ភ្លាត់​ខុស​ចាក​ទស​ពិធ​រាជ​ធម៌ ។
    - រាជ​ឃ្លាំង ឃ្លាំង​ដាក់​ព្រះ​រាជ​ទ្រព្យ, ឃ្លាំង​ហ្វួង ។
    - រាជង្គ​រក្ខ (រាជ័ង-គៈរ័ក) ឬ - រាជ​រក្ខ, --រក្ស អ្នក​រក្សា​អង្គ​ព្រះ​រាជា, ទាហាន​រក្សា​ព្រះ​អង្គ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) អង្គ​រក្ខ ផង) ។
    - រាជ​ជននី (--ជៈនៈនី) ព្រះ​មាតា​របស់​ក្សត្រិយ៍​ទ្រង់​រាជ្យ ។
    - រាជញ្ញ​ត្រកូល (រាជ័ញ -ញៈ--) ត្រកូល​ដែល​ជាប់​ពូជ​មុទ្ធាភិសិត្ត​រាជ; ត្រកូល​ព្រះ​អង្គ​ឬ​ព្រះ​វង្ស ។
    - រាជ​ដំណាក់ ផ្ទះ​ដែល​ព្រះ​រាជា​ទ្រង់​គង់​នៅ (ព្រះ​រាជ​មន្ទីរ) ។
    - រាជ​ដំណើរ ការ​ធ្វើ​ដំណើរ​របស់​ព្រះ​រាជា ។
    - រាជ​តន័យ ព្រះ​រាជ​បុត្រ ។
    - រាជ​តនយា (--តៈ នៈ យ៉ា) ព្រះ​រាជ​បុត្រី ។
    - រាជ​តេជះ តេជះ​របស់​ព្រះ​រាជា ។ ក្នុង​កម្ពុជ​រដ្ឋ, សម័យ​ពី​ដើម ចួន​កាល​ប្រើ​ពាក្យ​នេះ ជា​ឋានន្តរ​នៃ​សេនាបតី​សម្រាប់​ទោ​ត្រួត​ទាហាន​ជើង​គោក, សម័យ​ឥឡូវ តាំង​ជា​ទី​អនុរដ្ឋ​លេខាធិ​ការ​ក្រសួង​សិក្សាធិ​ការ​ឬ​ក្រសួង​អប់រំ​ជាតិ ឬ​ក៏​ក្រសួង​យុទ្ធនាធិ​ការ : អ្នក​ឧកញ៉ា​រាជ​តេជះ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) តេជះ ផង) ។
    - រាជ​តេជានុ​ភាព (< រាជ + តេជ + អានុភាព) អានុភាព​នៃ​តេជះ​របស់​ព្រះ​រាជា ។
    - រាជ​តម្រាស់ ព្រះ​តម្រាស់​នៃ​ព្រះ​រាជា​ដែល​ទ្រង់​ត្រាស់​ហៅ, ត្រាស់​បង្គាប់, ត្រាស់​ប្រើ ។
    - រាជ​តម្រិះ សេចក្ដី​ត្រិះរិះ​របស់​ព្រះ​រាជា ។
    - រាជ​ត្រកូល ត្រកូល​ឬ​គ្រួសារ​របស់​ព្រះ​រាជា ។
    - រាជ​ទណ្ឌ (--ទ័ន) អាជ្ញា​របស់​ព្រះ​រាជា, ទោស​ខុស​នឹង​ម្ចាស់​ផែន​ដី : ត្រូវ​ព្រះ​រាជ​ទណ្ឌ ។
    - រាជ​ទាន អំណោយ​របស់​ព្រះ​រាជា; ប្រើ​ជា កិ. ក៏​បាន : ទ្រង់​ព្រះ​មេត្តា​ប្រោស​ព្រះ​រាជ​ទាន​រង្វាន់ ... ។
    - រាជ​ទារក (--រក់) ព្រះ​រាជ​បុត្រ​ដែល​នៅ​តូច ។
    - រាជ​ទារិកា ព្រះ​រាជ​បុត្រី​ដែល​នៅ​តូច ។
    - រាជ​ទិន្ន (--ទិន) អ្វី​មួយ​ដែល​ព្រះ​រាជា​ទ្រង់​ប្រទាន : របស់​នេះ​ជា​រាជ​ទិន្ន ។
    - រាជ​ទិន្ន​នាម (--ទិន-នៈនាម) នាម​ឬ​ងារ, បណ្តា​ស័ក្តិ ដែល​ព្រះ​រាជា​ទ្រង់​ប្រោស​ព្រះ​រាជ​ទាន ។
    - រាជ​ទូត ព្រះ​រាជ​បម្រើ​អ្នក​នាំ​ព្រះ​រាជ​សាសន៍​ទៅ​កាន់​ប្រទេស​ដទៃ (ក្នុង​បុរាណ​សម័យ); អ្នក​រាជ​ការ​ដែល​ចេញ​ទៅ​នៅ​ក្នុង​ប្រទេស​ដទៃ​ជា​តំ​ណាង​ជាតិ​និង​ប្រទេស​របស់​ខ្លួន (ក្នុង​សម័យ​បច្ចុប្បន្ន) ។
    - រាជ​ទូត​ក្រិយា (--ទូត័ក​ក្រិយ៉ា) ក្រឹត្យ​ឬ​ច្បាប់, មុខ​ក្រសួង​របស់​រាជ​ទូត ។
    - រាជ​ទូតានុ​ទូត (សំ. បា. < រាជ​ទូត + អនុ​ទូត) រាជ​ទូត​និង​រាជ​ទូត​បន្ទាប់, រាជ​ទូត​ធំ​និង​តូច (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ទូត ន. ឬ គុ. និង ទូតានុ​ទូត ផង) ។
    - រាជ​ទេពី ឬ
    - --ទេវី ទេពី​របស់​ព្រះ​រាជា ។ តាម​រជ្ជប្បវេណី​ក្នុង​កម្ពុជ​រដ្ឋ, ប្រើ​ពាក្យ​នេះ ជា​ឋានន្តរ​នៃ​ស្ត្រី​ជា​បាទ​បរិចារិកា​នៃ​ក្សត្រិយ៍​ទី​សម្ដេច​ព្រះ​ឧភយោ​រាជ​ឬ​ទី​សម្ដេច​ព្រះ​មហា​ឧបរាជ, ដែល​បាន​អភិសេក​តាម​ពិធី​ព្រាហ្មណ៍, តែ​ទទួល​ទឹក​ក្លស់​ទឹក​ស័ង្ខ​លើ​អាសនៈ​ផ្សេង​ពី​ព្រះ​ស្វាមី ។
    - រាជ​ទេយ្យ (--ទៃ) របស់​ឬ​រង្វាន់​ដែល​ស្ដេច​ទ្រង់​ព្រះ​រាជ​ទាន ។
    - រាជ​ទ្រព្យ ទ្រព្យ​របស់​ព្រះ​រាជា (ទ្រព្យ​សម្រាប់​ព្រះ​អង្គ មិន​មែន​សម្រាប់​រាជ្យ; ព. ផ្ទ. រាជ្យ​ទ្រព្យ) ។
    - រាជ​ទ្រោហិន អ្នក​ក្បត់​ព្រះ​រាជា, អ្នក​ក្បត់​ផែន​ដី ។
    - រាជ​ទ្វារ ទ្វារ​ព្រះ​រាជ​វាំង ។
    - រាជ​ទ្វារ​បាល ឆ្មាំ​ទ្វារ​ព្រះ​រាជ​វាំង ។
    - រាជ​ធន (--ធន់) ព្រះ​រាជ​ទ្រព្យ ។
    - រាជ​ធម៌ ធម៌​សម្រាប់​ព្រះ​រាជា​ទ្រង់​ប្រព្រឹត្ត​ឬ​ទ្រង់​កាន់, នាទី​របស់​ក្សត្រិយ៍​ទ្រង់​រាជ្យ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ទស​ពិធ​រាជ​ធម៌ ផង) ។
    - រាជ​ធាន, --ធានិក, --ធានិកា,--ធានី នគរ, ក្រុង ដែល​ព្រះ​រាជា​ទ្រង់​គង់​នៅ ។
    - រាជ​ធាត្រី ស្រី​អ្នក​បំបៅ​ឬ​បី​ព​រក្សា​ព្រះ​រាជ​ទារក​ឬ​ព្រះ​រាជ​ទារិកា (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ធាត្រី ផង) ។
    - រាជ​ធីតា (--ដា) ព្រះ​រាជ​បុត្រី, ព្រះ​អង្គ​ម្ចាស់​ស្ត្រី ។
    - រាជ​ធីតុបតី (--ប៉ៈដី) កូន​ប្រសា​ប្រុស​របស់​ព្រះ​រាជា (ហៅ​ត្រឹម​តែ ព្រះ​ធីតុបតី ក៏​បាន) ។
    - រាជ​ធុរៈ ឬ
    - --ធុរា ការ​រវល់​របស់​ព្រះ​រាជា, ការ​គ្រប់​គ្រង​ផែន​ដី ។
    - រាជ​នត្តា ចៅ​របស់​ព្រះ​រាជា (ទាំង​បុរស​ទាំង​ស្ត្រី) ។
    - រាជ​ន័យ ដំណើរ​រាជ​ការ​ (រាជ​សាស្រ្ត) ។
    - រាជ​នារី ស្រី​ព្រះ​ស្នំ, អស់​អ្នក ។
    - រាជ​នាវា នាវា​ព្រះ​រាជ​ទ្រព្យ (ច្រើន​ប្រើ​ជា ព្រះ​ទីន័ង នាវា) ។
    - រាជ​នាវិក អ្នក​កាន់​ការ​ក្នុង​ព្រះ​រាជ​នាវា ។
    - រាជ​នាវិក​បតី ឬ
    - --នាវិកាធិបតី (--ប៉ៈដី) នាហ្មឺន​អ្នក​ត្រួតត្រា​លើ​ពួក​រាជ​នាវិក (ចាងហ្វាង​រាជ​នាវា) ។
    - រាជ​និពន្ធ (--ពន់) សេចក្ដី​ឬ​រឿងរ៉ាវ​ដែល​ព្រះ​រាជា​ទ្រង់​តែង​ដោយ​ព្រះ​អង្គ​ឯង ។ ក្រុម​នាម៉ឺន​អ្នក​កាន់​ការ​ខាង​ព្រះ​រាជ​ពង្សាវតារ..., ហៅ​ថា ក្រុម​ព្រះ​រាជ​និពន្ធ ។
    - រាជ​និមន្តន៍ ការ​និមន្ត​បព្វជិត​តាម​ព្រះ​រាជ​តម្រាស់ ។
    - រាជ​និវេសន៍ លំនៅ​របស់​ព្រះ​រាជា (ព្រះ​រាជ​មន្ទីរ ឬ​ព្រះ​រាជ​វាំង) ។
    - រាជ​នីតិ ច្បាប់​ឬ​បែប​បទ​សម្រាប់​ព្រះ​រាជា សម្រាប់​ព្រះ​រាជ​ឱរស ដែល​នឹង​បាន​ជា​ក្សត្រិយ៍​ទ្រង់​រាជ្យ, សម្រាប់​គ្រប់​គ្រង​ប្រទេស ។
    - រាជ​នីតិ​វិជ្ជា ឬ
    - --វិទ្យា ចំណេះ​ខាង​រាជ​នីតិ ។
    - រាជ​នីតិ​សាស្ត្រ គម្ពីរ​រាជ​នីតិ ។
    - រាជ​នីតិ​សិក្សា ការ​ហាត់​រៀន​រាជ​នីតិ ។
    - រាជ​នេតិ (--នេត) ឈ្មោះ​ច្បាប់​ដំបូន្មាន​បុរាណ​មួយ​ជា​ស្នា​ព្រះ​ហស្ត​ព្រះ​បាទ​ស្រី​ធម្ម​រាជា (ព្រះ​រាជ​សម្ភារ) ។ ហៅ​ថា ច្បាប់​ព្រះ​រាជ​សម្ភារ ដូច្នេះ​ក៏​បាន ។
    - រាជ​បក្សី ស្ដេច​សត្វ​ស្លាប​ឬ​បក្សី​ដែល​ព្រះ​រាជា​ទ្រង់​ចិញ្ចឹម ។
    - រាជ​បញ្ជា សេចក្ដី​បង្គាប់​នៃ​ព្រះ​រាជា, ព្រះ​រាជ​ឱង្ការ​ត្រាស់​បង្គាប់ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) បញ្ជា ផង) ។
    - រាជប្បញ្ញត្តិ (--ជ័ប-ប័ញ-ញ៉ាត់) បញ្ញត្តិ​របស់​ព្រះ​រាជា (សេចក្ដី​ដែល​ម្ចាស់​ផែន​ដី​តាំង​ទុក​ឲ្យ​ប្រជា​ពលរដ្ឋ​ប្រតិបត្តិ​តាម) ។
    - រាជ​បណ្ឌិត អ្នក​ប្រាជ្ញ​របស់​ព្រះ​រាជា ។
    - រាជ​បណ្ឌិត្យ​សភា ការ​ប្រជុំ​ឬ​ទី​ប្រជុំ​របស់​ពួក​រាជ​បណ្ឌិត, ក្រុម​រាជ​បណ្ឌិត (បារ. Académie) ។
    - រាជ​បណ្ឌិត្យ ភាព, បែប​បទ, មុខ​ការ​របស់​រាជ​បណ្ឌិត​ ។
    - រាជ​បណ្ណារក្ខ (បា. < រាជ + បណ្ណ “សំបុត្រ, ដីកា,...” + អារក្ខ “ទុក​ដាក់”) អ្នក​ទុក​ដាក់​សំបុត្រ, ចុតហ្មាយ, ដីកា, ក្បួន​ច្បាប់,... របស់​ព្រះ​រាជា (សរសេរ​ជា រាជ​បណ្ណារក្ស ក៏​បាន) ។ រាជ​បណ្ណាល័យ (បា. < រាជ+បណ្ណ+អាលយ “លំនៅ, កន្លែង”) បណ្ណាល័យ​របស់​ព្រះ​រាជា ។ ឈ្មោះ​មហា​មន្ទីរ​មួយ​នៅ​ក្រុង​ភ្នំពេញ ជា​ទី​តម្កល់​គម្ពីរ​ក្បួន​ច្បាប់​ផ្សេង​ៗ ជា​សម្បត្តិ​ឬ​ជា​ឃ្លាំង​ចំណេះ​របស់​កម្ពុជ​រដ្ឋ... (គឺ​ក្រុម​ពុទ្ធ​សាសន​បណ្ឌិត្យ​សព្វ​ថ្ងៃ) ។
    - រាជ​បត្នី ប្រពន្ធ​របស់​ព្រះ​រាជា; ព្រះ​អគ្គ​មហេសី ។
    - រាជ​បថ ឬ
    - --មាគ៌ា (--បត់ ឬ--មាគ៌ា) ផ្លូវ​សម្រាប់​ព្រះ​រាជា (ផ្លូវ​ហ្លួង) ។
    - រាជ​បន្ទូល ព្រះ​បន្ទូល​របស់​ក្សត្រិយ៍​ឧភយោ​រាជ​ឬ​មហា​ឧបរាជ ។
    - រាជ​បន្ទូល​លេខា សំបុត្រ​សម្ដេច​ព្រះ​ឧភយោ​រាជ​ឬ​សម្ដេច​ព្រះ​មហា​ឧបរាជ​ប្រើ​តាម​ធម្មតា ។
    - រាជ​បព្វជិត ព្រះ​រាជា​ដែល​លះ​រាជ​សម្បត្តិ​ចេញ​ទ្រង់​ព្រះ​ផ្នួស​បាន​ជា​អ្នក​បួស​ហើយ ។
    - រាជ​បរិច្ចាគ ការ​ចំណាយ​ព្រះ​រាជ​ទ្រព្យ ។
    - រាជ​បរិពារ ឬ
    - --បរិវារ បរិពារ​ឬ​បរិវារ​របស់​ព្រះ​រាជា ។
    - រាជ​បរិវត្តន៍ (--វ័ត) ការ​ផ្លាស់​រាជ្យ ។
    - រាជ​បរិស័ទ ឬ
    - --បរិសទ្យ បរិស័ទ​របស់​ព្រះ​រាជា ។
    - រាជ​បល្ល័ង្ក បល្ល័ង្ក​រាជ្យ (បល្ល័ង្ក​ក្រោម​ស្វេតឆត្រ) ។
    - រាជ​បិតា បិតា​របស់​ព្រះ​រាជា (ច្រើន​ហៅ​ថា ព្រះ​វរ​រាជ​បិតា ឬ​ព្រះ​វរ​បិតា) ។
    - រាជ​បុត្រ ឬ
    - --បុត្រា បុត្រ​ប្រុស​របស់​ព្រះ​រាជា (ព្រះ​អង្គ​ម្ចាស់​ក្សត្រា) ។
    - រាជ​បុត្រី កូន​ស្រី​របស់​ព្រះ​រាជា (ព្រះ​អង្គ​ម្ចាស់​ក្សត្រី) ។
    - រាជ​បុរស (--បុរស់) បុរស​របស់​ព្រះ​រាជា (ខ្ញុំ​រាជ​ការ) ។
    - រាជ​បុរី ក្រុង​ដែល​ស្ដេច​គង់​នៅ (ក្រុង​ហ្លួង) ។
    - រាជ​បុរោហិត បុរោហិត​របស់​ព្រះ​រាជា ។
    - រាជ​បំណង សេចក្ដី​ប៉ង​របស់​ហ្លួង ។
    - រាជ​បំណន់ បំណន់​ហ្លួង ។
    - រាជ​បម្រើ អ្នក​ដែល​ព្រះ​រាជា​ទ្រង់​ត្រាស់​ប្រើ ។
    - រាជប្បវេណី ឬ
    - --ប្រពៃណី ទំនៀម​របស់​ស្ដេច​ត​ៗ​មក (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) បវេណី, ប្រពៃណី និង រជ្ជប្បវេណី ផង) ។
    - រាជ​ប្រកាស (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ប្រកាស) ។
    - រាជ​ប្រវត្តិ ឬ
    - --ពង្សាវតារ ពង្សាវតារ​ក្សត្រិយ៍, របា​ក្សត្រិយ៍ ។
    - រាជ​ពន្ធុ (--ព័ន-ធុ) ផៅ​ពង្ស​ស្ដេច ។
    - រាជ​ពល (--ពល់) កម្លាំង​ស្ដេច; រេហ៍​ពល​របស់​ព្រះ​រាជា ។
    - រាជ​ពលានុ​ភាព (សំ. បា. < រាជ + ពល + អានុ​ភាវ, វ > ព ) អានុ​ភាព​នៃ​រាជ​ពល ។
    - រាជ​ពលី (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ពលី) ។
    - រាជ​ពាហនៈ ឬ
    - --វាហនៈ, --វាហី ពាហនៈ​របស់​ព្រះ​រាជា ។
    - រាជ​ពិធី (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ពិធី) ។
    - រាជ​ព្រឹត្តិ មារយាទ, សណ្ដាប់​ធ្នាប់, ឫកពា​របស់​ព្រះ​រាជា ។
    - រាជ​ភក្តី សេចក្ដី ស្មោះ​ត្រង់​ចំពោះ​ព្រះ​រាជា ។
    - រាជ​ភគិនី បង​ស្រី​ឬ​ប្អូន​ស្រី​របស់ ព្រះ​រាជា (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ភគិនី ផង) ។
    - រាជ​ភណ្ឌ (--ភ័ន) ព្រះ​រាជ​ទ្រព្យ ។
    - រាជ​ភ័យ ភ័យ​អំពី​អាជ្ញា​ស្ដេច; ភ័យ​អំពី​កំហុស​ចំពោះ​ព្រះ​រាជា ។
    - រាជ​ភាគិនេយ្យ (--នៃ) កូន​ប្រុស​របស់​ព្រះ​រាជ​ភគិនី (ក្មួយ​ប្រុស​របស់​ព្រះ​រាជា); បើ​ក្មួយ​ស្រី​ជា រាជ​ភាគិនេយ្យា (ច្រើន​ហៅ​ត្រឹម​តែ ព្រះ​ភាគិនេយ្យ, ព្រះ​ភាគិនេយ្យា; ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ទាំង​ពីរ​នេះ​ផង) ។
    - រាជ​ភាតា បង​ប្រុស​ឬ​ប្អូន​ប្រុស​របស់​ព្រះ​រាជា (ច្រើន​ហៅ ព្រះ​ជេដ្ឋា, ព្រះ​អនុជ; ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ទាំង​ពីរ​នេះ និង ភាតា ផង) ។
    - រាជ​ភូត ស្ដេច​ទេវតា; បិសាច​ដែល​អង់អាច, បិសាច​កាច (ស្ដេច​ខ្មោច); ច្រើន​និយាយ​ថា បិសាច​រាជ​ភូត ។
    - រាជ​ភោគ្គ (--ភោក) អ្នក​គាល់​បម្រើ​ព្រះ​រាជា (រាជូបដ្ឋាក, មហា​តលិក); រាជ​សេវ័ក ។
    - រាជ​ភោជន ភោជន​សម្រាប់​ព្រះ​រាជា (ព្រះ​ស្ងោយ ឬ​ព្រះ​ក្រយា​ស្ងោយ) ។
    - រាជ​ភ្រឹត ទាហាន​ហ្លួង ។
    - រាជ​ភ្រឹត្យ ខ្ញុំ​រាជ​ការ; អ្នក​បម្រើ​ផ្ទាល់​ព្រះ​អង្គ ។
    - រាជ​មន្ត ឬ
    - --មន្ត្រ មន្ត​សម្រាប់​ព្រះ​រាជា (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) មន្ត ឬ មន្ត្រ ផង) ។
    - រាជ​មន្ត្រី សេនាបតី, រដ្ឋ​មន្ត្រី ។
    - រាជ​មន្ទីរ ព្រះ​រាជ​ដំណាក់; ក្រុម​ព្រះ​រាជ​មន្ទីរ ក្រុម​ឱភាស​មន្ត្រី​ឬ​ក្រុម​រឿន​ហ្លួង ។
    - រាជ​មហា​មាត្យ (--ម៉ាត) អមាត្យ​ធំ​របស់​ព្រះ​រាជា, សេនាបតី​ធំ, នាយក​រដ្ឋ​មន្ត្រី ឬ​រដ្ឋ​មន្ត្រី​ទី ១ ។
    - រាជ​មហេសី មហេសី​ហ្លួង ។
    - រាជ​មាតា មាតា​របស់​ព្រះ​រាជា ។ តាម​ច្បាប់​រាជ​សព្ទ​ខ្មែរ​ប្រើ​ចំពោះ​តែ​មាតា​របស់​ក្សត្រិយ៍​ទី​ឧភយោ​រាជ​ឬ​ទី​ឧបរាជ, ហៅ​បាន ២ យ៉ាង​គឺ​ ព្រះ​រាជ​មាតា, ព្រះ​វរ​មាតា (តាម​ថ្នាក់​វង្ស​និង​ស័ក្តិ) ។
    - រាជ​មាលកៈ ឬ
    - --មាល័ក ព្រះ​ពន្លា ។
    - រាជ​មិត្ត, --មិត្រ ឬ
    - --សខា (--សៈខា) មិត្រ​ឬ​សម្លាញ់​របស់​ព្រះ​រាជា ។
    - រាជ​មុទ្ទិកា ឬ
    - --មុទ្រិកា ចិញ្ចៀន​ហ្លួង (ព្រះ​ទម្រង់ ឬ​ព្រះ​ទម្រង់​អង្គុលី) ។
    - រាជ​មុទ្ធាភិសេក ការ​អភិសេក​ឲ្យ​បាន​ពេញ​ទី​ជា​មុទ្ធាភិសិត្ត​រាជ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) មុទ្ធាភិសេក ផង) ។
    - រាជ​មុទ្ទា, --មុទ្រា ឬ
    - --លញ្ឆ​ករ (--ល៉ាញ់-ឆៈក) ត្រា​ហ្លួង (ត្រា​ផែន​ដី); ហៅ ព្រះ​វរ​លញ្ឆ​ករ ក៏​បាន ។
    - រាជ​មេត្រី មេត្រី​របស់​ព្រះ​រាជា​និង​ព្រះ​រាជា​ផង​គ្នា, មេត្រី​របស់​រាជ​ការ​រដ្ឋ​បាល​ប្រទេស​មួយ​និង​ប្រទស​ដទៃ : ចង​ព្រះ​រាជ​មេត្រី ។
    - រាជ​យាន យាន​ហ្លួង; ខ្មែរ​ហៅ​ចំពោះ​តែ​ព្រះ​សា​លៀង ។
    - រាជ​យុទ្ធ ការ​ដែល​ស្ដេច​និង​ស្ដេច​ច្បាំង​គ្នា​ត​ទល់​ផ្ទាល់​ព្រះ​អង្គ ។
    - រាជ​យោសិត ស្ត្រី​របស់​ព្រះ​រាជា (ព្រះ​រាជ​មហេសី) ។
    - រាជ​រង្គ (--រង់) ប្រាក់ ។
    - រាជ​រដ្ឋាភិបាល រដ្ឋាភិបាល​នៃ​ព្រះ​រាជា, ការ​គ្រប់​គ្រង​រដ្ឋ​ដែល​ទាក់​ទង​ដោយ​ព្រះ​មហា​ក្សត្រិយ៍ ។
    - រាជ​រថ រថ​ហ្លួង, រថ​ព្រះ​ទីន័ង ។
    - រាជ​រថាធិបតី (--ធិប៉ៈដី) អធិបតី​ក្រុម​រាជ​រថ, ចាង​ហ្វាង​រាជ​រថ ។
    - រាជ​រាជ (រាជៈរាច) ស្ដេច​របស់​ស្ដេច គឺ​ព្រះ​រាជា​ដែល​មាន​ស្ដេច​ប្រទេស​ឯ​ទៀត​ជា​ចំណុះ (អធិ​រាជ) ។
    - រាជ​រាក្ស័ស ស្ដេច​ដែល​កាច​ដូច​ជា​រាក្ស័ស (ស្ដេច​កំណាច) ។
    - រាជ​រោង រោង​រាំ​ឬ​រោង​ល្ខោន​ក្នុង​ព្រះ​រាជ​វាំង ។
    - រាជ​ឫទ្ធិ (--រឹត) ឫទ្ធិ​របស់​ព្រះ​រាជា ។
    - រាជ​ឫទ្ធានុ​ភាព (< រាជ + ឫទ្ធិ + អានុភាព) អានុ​ភាព​នៃ​រាជ​ឫទ្ធិ ។
    - រាជ​ឫសី, រាជរ្សី ឬ - រាជិសី ឥសី​ស្ដេច គឺ​ឥសី​ដែល​កាល​នៅ​ជា​គ្រហស្ថ​ជា​ក្សត្រិយ៍​ទ្រង់​រាជ្យ ។
    - រាជ​លក្ខណៈ, --លក្សណៈ ឬ
    - --លក្ស្ម័ន លក្ខណៈ​ស្ដេច, លក្ខណៈ​របស់​អ្នក​មាន​បុណ្យ​ដែល​ចង្អុល​ឲ្យ​ឃើញ​ប្រាកដ​ថា​មុខ​ជា​នឹង​បាន​សោយ​រាជ្យ ។
    - រាជ​លក្ស្មី (--ល័កស្មី) ឬ
    - --សិរី លាភ​និង​សេចក្ដី​ចម្រើន​របស់​ព្រះ​រាជា ។
    - រាជ​លិខិត ឬ
    - --លេខា សំបុត្រ​ហ្លួង គឺ​សំបុត្រ​ដែល​ហ្លួង​សរសេរ​ដោយ​ព្រះ​អង្គ​ឯង ។
    - រាជ​លេខាធិ​ការ ស្មៀន​ធំ​របស់​ហ្លួង ឬ​អធិបតី​នៃ​ក្រុម​ស្មៀន​ហ្លួង ។
    - រាជ​លេខានុ​ការ ស្មៀន​តូច ឬ​ស្មៀន​រង​ដែល​នៅ​ក្រោម​បង្គាប់​រាជ​លេខាធិ​ការ ។
    - រាជ​វ័ង ឬ
    - --វាំង វាំង​របស់​ព្រះ​រាជា ។
    - រាជ​វង្ស (--វង់) វង្ស​ស្ដេច ។
    - អ្នក​រាជ​វង្ស បុត្រ​ឬ​បុត្រី​របស់​បិតា​ជា​អ្នក​អង្គ​ម្ចាស់ មាតា​មាន​ជាតិ​ថយ​ចុះ​ពី​ថ្នាក់​អ្នក​អង្គ​ម្ចាស់​មក, ឬ​បុត្រា​បុត្រី​របស់​មាតា​បិតា​ជា​អ្នក​រាជ​វង្ស​ដូច​គ្នា ។
    - រាជ​វង្សានុវង្ស (< រាជ​វង្ស + អនុវង្ស) វង្យ​ស្ដេច​និង​វង្ស​ដែល​ជាប់​ក្រសែ​ស្ដេច តែ​យារ​ឬ​ឃ្លាត​ក្លាយ​ហើយ ។
    - រាជ​វេស្ម័ន ព្រះ​រាជ​វាំង ។
    - រាជ​សក្តិ ឬ
    - --ស័ក្តិ អំណាច​ហ្លួង ។
    - រាជ​សទ្ធា សទ្ធា​របស់​ព្រះ​រាជា ។
    - រាជ​សត្រ (--ស័ត) ការ​បូជា​យញ្ញ​ដែល​ព្រះ​រាជា​ទ្រង់​ត្រាស់​បង្គាប់​ឲ្យ​ធ្វើ ។
    - រាជ​សទ្ម័ន ព្រះ​រាជ​វាំង (រាជ​វេស្ម័ន)។
    - រាជ​សព្ទ (--ស័ប) សព្ទ​ស្ដេច គឺ​ពាក្យ​សម្រាប់​ស្ដេច​ឬ​ពាក្យ​សម្រាប់​ប្រើ​ចំពោះ​ស្ដេច, ដូច​ជា : កាត់​សក់ ថា ចម្រើន​ព្រះ​កេសា, លុប​មុខ ថា ស្រព​ព្រះ​ភក្រ្ត, ដេក ថា ផ្ទំ ជាដើម ។
    - រាជ​សម្បត្តិ ឬ - រាជ្យ-- សម្បត្តិ​សម្រាប់​ព្រះ​រាជា ឬ​សម្បត្តិ​សម្រាប់​ផែន​ដី ។
    - រាជ​សម្ពន្ធ (--សំពន់) ការ​ចង​ពន្ធ​របស់​ព្រះ​រាជា ។
    - រាជ​សម្ព័ន្ធ ការ​ជាប់​ទាក់​ទង​ដោយ​ព្រះ​រាជា ។
    - រាជ​សម្ពន្ធ​មិត្ត ឬ
    - --មិត្រ (--សំព័នធៈមិត) មិត្រ​របស់​ស្ដេច​ក្នុង​ប្រទេស​មួយ​និង​មួយ​ចង​ភ្ជាប់​គ្នា ។
    - រាជ​សម្ពន្ធ​មេត្រី សេចក្ដី​រាប់​រក​យក​ជា​គ្នា​របស់​ស្ដេច​និង​ស្ដេច​ប្រទេស​ដោយ​ខ្លួន ។
    - រាជ​សម្ភារ (--សំភា) ការ​ទំនុក​បម្រុង, ស្រោច​ស្រង់, សង្រ្គោះ របស់​ព្រះ​រាជា; ប្រើ​សំដៅ​សេចក្ដី​ថា “បុណ្យ​ឬ​តេជះ​របស់​ស្ដេច” ក៏​មាន ។
    - រាជ​សភា សាលា​ជំនុំ​យុត្តិ​ធម៌ (សាលា​យុត្តិ​ធម៌) ។
    - រាជ​សវនីយ៍ ឬ
    - --សៅវនីយ៍ (--វ៉ៈ ន៉ី) ព្រះ​បន្ទូល​របស់​សម្ដេច​ព្រះ​រាជ​ជននី​ឬ​សម្ដេច​ព្រះ​អគ្គ​មហេសី, សម្ដេច​ព្រះ​មហា​ក្សត្រិយានី (ប្រើ​ត្រឹម​តែ ព្រះ​សវនីយ៍ ឬ ព្រះ​សៅវនីយ៍ ក៏​បាន) ។
    - រាជ​សវនីយ៍​លេខា ឬ
    - --សៅវនីយ៍​លេខា សំបុត្រ​របស់​សម្ដេច​ព្រះ​រាជ​ជននី ឬ​សម្ដេច​ព្រះ​អគ្គ​មហេសី, សម្ដេច​ព្រះ​មហា​ក្សត្រិយានី, (ប្រើ​ត្រឹម​តែ ព្រះ​សវនីយ៍​លេខា ឬ ព្រះ​សៅវនីយ៍​លេខា ក៏​បាន) ។
    - រាជ​សាសន៍ សំបុត្រ​របស់​ក្សត្រិយ៍​ទ្រង់​រាជ្យ​ប្រើ​ទៅ​មក​ចំពោះ​ក្សត្រិយ៍​ទ្រង់​រាជ្យ​ដូច​គ្នា ។ តាម​ច្បាប់​រាជ​សព្ទ​ខ្មែរ, បើ​សំបុត្រ​ក្សត្រិយ៍​ទ្រង់​រាជ្យ​ហៅ ព្រះ​បរម​រាជ​សាសន៍, សំបុត្រ​ក្សត្រិយ៍​ឧភយោ​រាជ ឬ​ឧបរាជ​ថ្វាយ​ទៅ​ក្សត្រិយ៍​ទ្រង់​រាជ្យ​ប្រទេស​ដទៃ ហៅ ព្រះ​បវរ​រាជ​សាសន៍ ។
    - រាជ​សាស្ត្រ ដំណើរ​រាជ​ការ, គំនិត​ឬ​ល្បិច​រាជ​ការ ។
    - រាជ​សីហ៍, --សិង្ហ ឬ
    - --សឹង្ហ ស្ដេច​សីហៈ​ឬ​ស្ដេច​សឹង្ហ ។
    - រាជ​សុណិសា ឬ
    - --សុណ្ហា (--សុន-ហា) កូន​ប្រសា​ស្រី​របស់​ព្រះ​រាជា (ហៅ​ត្រឹម​តែ ព្រះ​សុណិសា ឬ ព្រះ​សុណ្ហា ក៏​បាន) ។
    - រាជ​សេនា សេនា​របស់​ព្រះ​រាជា ។
    - រាជ​សេនាមាត្យ (សំ. < រាជ + សេនា + អមាត្យ) សេនា​និង​អមាត្យ​របស់​ព្រះ​រាជា ។
    - រាជ​សេវកៈ ឬ
    - --សេវ័ក ខ្ញុំ​រាជ​ការ​ក្នុង​ព្រះ​រាជ​សំណាក់ ។
    - រាជ​សេវកាមាត្យ (សំ. < រាជ​សេវក + អមាត្យ) រាជ​សេវ័ក​និង​រាជ​អមាត្យ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) អមាត្យ>អមាត្យ ផង) ។
    - រាជ​សំណាក់ លំនៅ​របស់​ព្រះ​រាជា, ព្រះ​រាជ​វាំង ។
    - រាជ​ស្រឹង្គារ សេចក្ដី​ស្រឡាញ់ ឬ​សេចក្ដី​ត្រេក​ត្រអាល​របស់​ព្រះ​រាជា; ខ្មែរ​ប្រើ​ពាក្យ​នេះ​សំដៅ​សេចក្ដី​ថា ស្រី​ព្រះ​ស្នំ ក៏​មាន ។
    - រាជ​ហង្ស ស្ដេច​ហង្ស ។
    - រាជ​ហត្ថ​លេខា អក្សរ, សំបុត្រ ដែល​ព្រះ​រាជា​ទ្រង់​សរសេរ​ដោយ​ព្រះ​ហស្ត​ព្រះ​អង្គ; ការ​សរសេរ​ចុះ​ព្រះ​បរម​នាម​ដោយ​ព្រះ​ហស្ត​ព្រះ​អង្គ (ឡាយ​ព្រះ​ហស្ត) ។ តាម​ច្បាប់​រាជ​សព្ទ​ខ្មែរ​ថា : សំបុត្រ​ដែល​ម្ចាស់​ផែន​ដី​ទ្រង់​សរសេរ​ទុក​ជា​គ្រឿង​ចំណាំ​សម្រាប់​ព្រះ​អង្គ ហៅ​ថា ព្រះ​រាជ​ហត្ថ​លេខា; បើ​ទ្រង់​សរសេរ​ដោយ​ការ​ផ្សេង​តែ​ពុំ​មែន​ជា​ផ្លូវ​រាជ​ការ ហៅ​ថា ព្រះ​បរម​រាជ​ហត្ថ​លេខា ។
    - រាជ​ហឫទ័យ ឬ
    - --ហទ័យ ព្រះ​ទ័យ (ចិត្ត) របស់​ស្ដេច ។
    - រាជ​អមាត្យ ឬ - រាជាមាត្យ មន្ត្រី​ទី​ប្រឹក្សា​កិច្ច​ការ​ផែន​ដី​របស់​ព្រះ​រាជា ឬ​ប្រឹក្សា​ជា​មួយ​នឹង​ព្រះ​រាជា ។
    - រាជ​អាជ្ញា អាជ្ញា​នៃ​ព្រះ​រាជា; ខ្មែរ​ប្រើ​សំដៅ​សេចក្ដី​ថា អ្នក​ទទួល​អំណាច​ពី​ព្រះ​រាជា ។
    - រាជ​អាណាចក្រ ឬ - រាជាណាចក្រ អាណាចក្រ​របស់​ព្រះ​រាជា ។
    - រាជ​ឱង្ការ សម្ដី​ក្សត្រិយ៍​ទ្រង់​រាជ្យ ។ តាម​ច្បាប់​រាជ​សព្ទ​ខ្មែរ​ថា : សំបុត្រ​របស់​ម្ចាស់​ផែន​ដី​ចេញ​ឲ្យ​ប្រជា​រាស្រ្ត​ដឹង​គ្រប់​គ្នា​ទួទៅ ហៅ​ថា ព្រះ​រាជ​ឱង្ការ​នូវ​ព្រះ​បន្ទូល​សូរ​សីហនាទ (--សូរ៉ៈ--) ។ សំបុត្រ​ដែល​ម្ចាស់​ផែន​ដី​ទ្រង់​សរសេរ​ដោយ​ព្រះ​ហស្ត​ព្រះ​អង្គ ហៅ​ថា ព្រះ​រាជ​ឱង្ការ​លេខា ។
    - រាជ​ឱរស កូន​ប្រុស​របស់​ព្រះ​រាជា (បើ​ព្រះ​រាជ​បុត្រី​ថា រាជ​ឱរសា) ។
    - រាជ​អំណរ សេចក្ដី​អរ​របស់​ព្រះ​រាជា ។
    - រាជ​អំណោយ របស់​ដែល​ព្រះ​រាជា​ទ្រង់​ព្រះ​រាជ​ទាន ។ល។ ។ល។
    - រាជាធិការី (បា. < រាជ + អធិការី) អ្នក​ធ្វើ​ការ​ស្ដេច (អ្នក​រាជ​ការ​ឬ​ខ្ញុំ​រាជ​ការ); ហៅ​ថា រាជាធិ​ក្រឹត្យ ក៏​បាន; បើ​ស្ត្រី​ជា រាជាធិ​ការិនី ឬ រាជាធិ​ការិកា, រាជាធិ​ក្រឹតា ។
    - រាជាធិ​បតី (--ប៉ៈដី; សំ. បា. < រាជ + អធិបតិ) ឬ រាជាធិ​រាជ (សំ. បា. < រាជ + អធិ​រាជ) ព្រះ​រាជា​ដែល​ជា​ធំ​ជាង​ស្ដេច​បទេស​រាជ្យ (ស្ដេច​ដែល​មាន​ប្រទេស​ឯ​ទៀត​ជា​ចំណុះ) ។
    - រាជាធិបតេយ្យ (--ប៉ៈ​ តៃ; បា. < រាជ + អាធិបតេយ្យ) ប្រទេស​ឯក​រាជ្យ​ដែល​មាន​ក្សត្រិយ៍​ទ្រង់​រាជ្យ​ជា​អធិបតី (ប្រទេស​ដែល​មាន​ស្ដេច​នៅ​លើ​ច្បាប់); ព. ផ្ទ. ប្រជាធិបតេយ្យ (ម. ក្នុង ព. ប្រជា) ។
    - រាជានុញ្ញាត (--នុញ-ញ៉ាត; បា. < រាជ + អនុញ្ញាត) សេចក្ដី​ដែល​ព្រះ​រាជា​ទ្រង់​យល់​ព្រម​ហើយ ។
    - រាជានុ​ភាព (សំ. បា. < រាជ + អានុភាវ, វ > ព) អានុ​ភាព​នៃ​ព្រះ​រាជា (អំណាច​ស្ដេច) ។
    - រាជាភិសេក (--សែក; បា. < រាជ + អភិសេក) ។ ពិធី​ស្រោច​ទឹក​ក្លស់​ទឹក​ស័ង្ខ​តាំង​ព្រះ​រាជា គឺ​តាំង​ឲ្យ​ពេញ​ទី​ជា​ក្សត្រិយ៍​ទ្រង់​រាជ្យ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) អភិសេក ផង) ។
    - រាជាយុត្តកៈ (បា. < រាជ​ + អាយុត្តក) ស្មៀន​របស់​ព្រះ​រាជា (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) អាយុត្តកៈ ផង) ។
    - រាជាយុត្តក​សភា (--កៈសៈភា; បា. < រាជ + អាយុត្តក + សភា) ក្រុម​ឬ​ទី​ធ្វើ​ការ​របស់​ពួក​ស្មៀន​ព្រះ​រាជា (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) អាយុត្តក​សភា ផ) ។
    - រាជាយុត្តកាធិបតី (--បៈដី; បា. < រាជ + អាយុត្តក + អធិបតិ) អធិបតី​របស់​ក្រុម​ព្រះ​រាជាយុត្តកៈ (ចាងហ្វាង​ក្រុម​ស្មៀន​ហ្លួង) ។
    - រាជាវលី (សំ. បា. < រាជ + អាវលិ) លំដាប់​ឬ​វង្ស​ស្ដេច ។ រាជាសនៈ (សំ. បា. < រាជ + អាសន) អាសនៈ​សម្រាប់​ព្រះ​រាជា, រាជ​បល្ល័ង្ក ។
    - រាជូបករណ៍ ឬ - រាជោបករណ៍ (--ប៉ៈក; បា. < រាជ + ឧបករណ) គ្រឿង​ប្រើ​ប្រាស់​សម្រាប់​ព្រះ​រាជា, គ្រឿង​ប្រើ​ប្រាស់​ជិត​ព្រះ​អង្គ; (ទង់​រាជូបករណ៍ ទង់​សម្រាប់​ព្រះ​រាជា​ទ្រង់​ប្រើ​ផ្ទាល់​ព្រះ​អង្គ) ។
    - រាជូបដ្ឋាក ឬ - រាជោបដ្ឋាក (--បុ័ត-ឋាក; បា. < រាជ + ឧបដ្ឋាក) អ្នក​គាល់​បម្រើ​ព្រះ​រាជា (អ្នក​បម្រើ​ព្រះ​ស្ងោយ, មហា​តលិក); បើ​ស្រី​ជា
    - រាជូបដ្ឋាយិកា ឬ - រាជោបដ្ឋាយិកា ។
    - រាជូបដ្ឋាន ឬ - រាជោបដ្ឋាន (--បុ័ត-ឋាន; បា. < រាជ + ឧបដ្ឋាន) ការ​បម្រើ​ឬ​ការ​ចូល​គាល់​ព្រះ​រាជា ។
    - រាជូបត្ថម្ភ ឬ - រាជោបត្ថម្ភ (--បុ័ត-ថ័ម; បា. < រាជ + ឧបត្ថម្ភ) សេចក្ដី​ទំនុក​បម្រុង, ផ្ចុង​ផ្តើម, បណ្ដុះ​បណ្ដាល​របស់ ព្រះ​រាជា ។
    - រាជូបភោគ ឬ - រាជោបភោគ (--ប៉ៈភោក; បា. < រាជ + ឧបភោគ) គ្រឿង​ឧបភោគ​របស់​ព្រះ​រាជា ។
    - រាជេន្ទ្រ (--ជេន; សំ. < រាជ + ឥន្ទ្រ, ឥ > ឯ) រាជាធិរាជ ។
    - រាជោវាទ (បា. < រាជ + ឱវាទ) ដំបូន្មាន​របស់​ព្រះ​រាជា ។
    - រាជោវាទានុសាសន៍ ឬ - រាជោវាទានុសាសនី (បា. < រាជ + ឱវាទ + អនុសាសន ឬ អនុសាសនី) ពាក្យ​ទូន្មាន​និង​ពាក្យ​ប្រៀន​ប្រដៅ​របស់​ព្រះ​រាជា ។ល។ ។ល។
  2. រាជ ( ន.នាមសព្ទ ) [រាច ]   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    ត្រី​ឥត​ស្រកា​មួយ​ប្រភេទ​សន្តាន​ត្រី​ប្រា​តែ​ធំ​ជាង​ត្រី​ទន្លេ​ទាំងអស់​ រាប់​ថា​ជា​ស្ដេច​ត្រី​ក្នុង​ទន្លេ : ត្រី​រាជ​ជា​មច្ឆ​ជាតិ​មាន​មាឌ​ធំ​ជាង​ត្រី​ទាំងអស់​ក្នុង​ទន្លេ ។
  3. រាជការ ( ន.នាមសព្ទ ) [រាច ជៈកា ក្លាយ​ជា រាច ឆ្ការ]   ( បា.បាលី​ ( បាលីភាសា ) )
    ការងារ ឬ​កិច្ចការ​ដែល​ត្រូវ​ធ្វើ​សម្រាប់​បម្រើ​ព្រះ​រាជា ឬ​ប្រទេស​ជាតិ, ពាក្យ​នេះ​ប្រើ​សម្រាប់​ប្រទេស​ដែល​មាន​ស្ដេច​គ្រងរាជ្យ ។
  4. រាជតាទ្រិ ( ន.នាមសព្ទ ) [រាជៈ--]   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (< រាជត “ដែល​ជា​ប្រាក់; ដែល​ធ្វើ​ដោយ​ប្រាក់; ព័ណ៌​ប្រាក់” + អទ្រិ “ភ្នំ”; រាជ​តទ្ទិ ឬ រាជ​តាទ្ទិ < រាជត + អទ្ទិ) ភ្នំ​ប្រាក់; ភ្នំ​មាន​សម្បុរ​ដូច​ប្រាក់ (ភ្នំ​កៃលាស) ។
  5. រាជតាន្វិត ( គុ.គុនសព្ទ ) [រាជៈតាន-វិត]   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (< រាជត “ទឹក​ប្រាក់” + អន្វិត “ដែល​ជាប់​ជា​មួយ”) ដែល​ជ្រលក់​ទឹក​ប្រាក់, ដែល​ក្រឡៃ​ប្រាក់ : របស់​រាជ​តាន្វិត ។
  6. រាជា ( ន.នាមសព្ទ )   ( បា.បាលី​ ( បាលីភាសា ) )
    (< រាជ) ក្សត្រិយ៍​ទ្រង់​រាជ្យ : ព្រះ​រាជា​ទ្រង់​ព្រះ​រាជ​ទាន​រង្វាន់ ដល់​ពួក​ខ្ញុំ​រាជ​ការ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) រាជ ផង) ។
  7. រាជាទ្យោន   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    រាជ ៖ ស្ដេច + ឧទ្យាន ៖ សួន ឬ កម្សាន្ត មាន​ដើម​ឈើ​ខ្ពស់ៗ មាន​ទេសភាព​គួរ​ជា​ទី​រីករាយ​ជា​ទី​មនោរម្យ ។ សំដៅ​ទៅ​លើ​ទី​កម្សាន្ត​របស់​ព្រះ​រាជា ។
  8. រាជាធិការី or រាជាសនៈ
    ( ម. ក្នុង ព. រាជ ) ។
  9. រាជានុជិត ( ន.នាមសព្ទ )   ( បា.បាលី​ ( បាលីភាសា ) )
    ព្រះ​រាជា​ដែល​មាន​ជ័យ​ជម្នះ​រឿយៗ ឬ​ជា​ឈ្មោះ​ឋានន្តរ​របស់​មន្ត្រី ។
  10. រាជាយតនៈ ( ន.នាមសព្ទ ) [--យៈតៈន៉ៈ]   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (រាជាយតន; រាជាទន) ដើម​កែស (ហៅ រាជាយតន​ព្រឹក្ស ក៏​បាន) ។ កាល​ដែល​ព្រះ​សក្យមុនី​គោតម​ទ្រង់​បាន​ត្រាស់ ៤២ ថ្ងៃ​ហើយ ស្ដេច​ទៅ​គង់​ក្នុង​ម្លប់​រាជាយតនៈ​មួយ​ដើម​អស់ ៧ ថ្ងៃ, ទី​នោះ​ហៅ​ រាជាយតន​ចេតិយ ជាប់​ដរាប​មក​ដល់​សព្វ​ថ្ងៃ​នេះ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) សត្ត​មហា​ឋាន ផង) ។

1   2   3   Next >>

Headley's Khmer-English Dictionary
  1. រាជ ( n ) [riec, rieceaʔ-]   - detail »
    king; royalty; reign.
  2. រាជ ( adj ) [riec, rieceaʔ-]   - detail »
    to be royal / noble, pertaining to a king or kingdom
  3. រាជ ( n ) [riec, rieceaʔ-]   - detail »
    kind of large fresh water fish (Pangasianodon gigas, which reaches a length of over six feet)

    Reference: ត្រីរាជ
  4. រាជា ( n ) [riecie]   - detail »
    king (usually in ព្រះរាជា ).
  5. រាជា ( adj ) [riecie]   - detail »
    to be royal (a combining form of រាជ )
  6. រាជា ( n ) [riecie]   - detail »
    water glass, kind of clear varnish-like preservative

    Reference: រាជាដី
  7. រាជិនី ( n ) [rieciʔnii]   - detail »
    queen, king's wife
  8. រាជិសី ( n ) [rieciʔsəy]   - detail »
    king who renounces his throne to become an ascetic
  9. រាជី ( n ) [riecii]   - detail »
    replacement boundary marker
  10. រាជី [riecii]   - detail »

Next >>



Prohok Solutions @2017 : Learn Khmer | Khmer Calendar