Khmer Dictionary: លក្ខណ
Chuon Nath's Khmer-Khmer Dictionary
-
លក្ខណ
( ន.នាមសព្ទ )
[ល័ក-ខៈ ណៈ ]
or លក្ខណៈ
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(លក្ខណ; លក្សណ) គ្រឿងសម្គាល់, គ្រឿងចំណាំ; គ្រឿងសង្កេតនាខ្លួនប្រាណ ចង្អុលឲ្យឃើញច្បាស់ថាមានភ័ព្វឬឥតភ័ព្វ; គុណសម្បត្តិ : លក្ខណៈមានបុណ្យ, --ឥតបុណ្យ; ហោរទាយលក្ខណៈ ។
- លក្ខណញ្ញូ,
- លក្ខណវិទូ ឬ - លក្ខណវិទ អ្នកស្គាល់លក្ខណៈ; ហោរ ។
- លក្ខណប្បញ្ញត្តិ បញ្ញត្តិតាមលក្ខណៈច្បាប់ ។
- លក្ខណមន្ត ឬ
- --វិជ្ជា មន្តឬចំណេះសម្រាប់ទាយលក្ខណៈខ្លួនប្រាណ ។
- លក្ខណហេតុ ឬ
- លក្ខណការណ៍ ហេតុឬការណ៍ ដែលប្រកបដោយលក្ខណៈ, ដែលត្រូវលក្ខណៈ ។
- លក្ខណវិបត្តិ វិបត្តិលក្ខណៈ, ការខូចលក្ខណៈ, ទាស់លក្ខណៈ ។
- លក្ខណសម្បត្តិ ការគ្រប់ព្រមដោយលក្ខណៈ ។
- លក្ខណាការ អាការនៃលក្ខណៈ ។ល។
-
លក្ខណវិនយប្បញ្ញត្តិ
( ន.នាមសព្ទ )
( បា.បាលី ( បាលីភាសា ) )
ការបញ្ញត្តិវិន័យ, បែបបទនៃការបញ្ញត្តិរបស់វិន័យ
-
លក្ខណា
( ន.នាមសព្ទ )
[ល័ក-ខៈ-- ]
លក្ខណៈ; (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ): រីនាងកញ្ញា កបដោយលក្ខណា ឥតមានទាស់ឆ្គង គួរឲ្យមាតា បិតាគ្រប់គ្រង តាមដោយគន្លង ចាស់ព្រឹទ្ធព្រេងនាយ ។
-
លក្ខណ៍
( ន.នាមសព្ទ )
[ល័ក ]
or លក្សណ៍
លក្ខណៈ ។
- មនុស្សខាតលក្ខណ៍ មនុស្សមានលក្ខណៈអភ័ព្វឬមានឫកពាថោក ។
- ស្ត្រីគ្រប់លក្ខណ៍ ស្ត្រីដែលបរិបូណ៌ដោយលក្ខណៈល្អ ។ល។ (សរសេរជា ល័ក្ខណ៍ ឬ ល័ក្សណ៍ ក៏បាន ។ ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) លក្ស្មណៈ ឬ លក្ស្មណ៍ ផង) ។
Headley's Khmer-English Dictionary
-
លក្ខណា
- detail »
See: លក្ខណៈ -
លក្ខណៈ
( n )
[leakkʰaʔnaʔ]
- detail »
attribute, (physical) characteristic, distinctive feature; character, nature, quality; meaning; appearance; shape, form; condition; criterion, qualification; section (of a law text)
-
លក្ខណ៍
- detail »
See: លក្ខណៈ