Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: វយ

Chuon Nath's Khmer-Khmer Dictionary
  1. វយ ( ន.នាមសព្ទ ) [វាៈយៈ ] or វ័យ   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (វយ; វយស៑) អាយុ, កំណត់​អាយុ; ដំណើរ​សូន្យ​ទៅ​ខាង​ក្រោយ​លឿន​កើន​ទៅ​ខាង​មុខ (នៃ​អាយុ) : វ័យ​ក្មេង, វ័យ​កំលោះ​ក្រមុំ, វ័យ​ចាស់ ។
    - បឋម​វ័យ វ័យ​ដំបូង;
    - មជ្ឈិម​វ័យ វ័យ​កណ្ដាល;
    - បច្ឆិម​វ័យ វ័យ​ខាង​ចុង ។
    - វយ​ជន ជន​ចាស់ (ព. ផ្ទ. យុវជន) ។
    - វយានុរូប (បា. < វយ + អនុ​រូប) កិ. វិ. តាម​សម​គួរ​ដល់​វ័យ, សមរម្យ​តាម​វ័យ : តែង​ខ្លួន​តាម​វយានុរូប ។ (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) : ក្នុង​វ័យ​ទាំង​បី គួរ​ធ្វើ​អ្វី​ៗ កុំ​ឲ្យ​ឃ្លាត​ក្លាយ ខុស​ចាក​រយៈ នៃ​វ័យ​ទាំងឡាយ ទាស់​ខុស​នាយអាយ គួរ​ស្តាយ​ពន់ពេក ។ ...
  2. វយវឌ្ឍនាការ ( ន.នាមសព្ទ ) [វៈយៈវ័ត-ឍៈនាកា]   ( បា.បាលី​ ( បាលីភាសា ) )
    (វយ + វឌ្ឍន + អាការ) អាការ​ចម្រើន​តាម​លំដាប់​វ័យ​គឺ​តាំង​ពី​ប្រសូត​មក​រហូត​ដល់​ចម្រើន​ធំ​ខ្លួន​រៀង​ទៅ​ដល់​ចាស់ : លុះ​ព្រះ​សិទ្ធត្ថៈ -គោតម ទ្រង់​មាន​វយ​វឌ្ឍនាការ​បាន​ព្រះ​ជន្ម ១៦ ឆ្នាំ ព្រះ​បាទ​ស្រី​សុទ្ធោទន​ជា​ព្រះ វរ​បិតា ក៏​ទ្រង់​ផ្ទេរ​រាជ​សម្បត្តិ​ដល់​ព្រះ​រាជ​បុត្រ ... (ប្រថម​សម្ពោធិកថា ត្រង់​សិទ្ធត្ថ​រាជាភិសេក) ។ ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ ថា : បុត្រ​មាន​វយ​វឌ្ឍនាការ គ្រូ​បា​អាចារ្យ​គួរ​ពោល​ក្រើន មាតា​បិតា​ឲ្យ​ក្រវើន រក​ក្តី​ចម្រើន​ឲ្យ​កូន​ខ្លួន ។ ...
  3. វយស្ថ ( គុ.គុនសព្ទ ) [វៈយ័ស ] or វយ័ស្ថ   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    (វយស្ថ; វយដ្ឋ) ដែល​កំពុង​ពេញ​ជំទង់, ដែល​នៅ​ក្មេង; កំលោះ, ក្រមុំ ។
    - វយស្ថា នាង​ក្រមុំ; ស្រ្តី​ជា​សំឡាញ់ ( របស់​ស្រ្តី) ។
  4. វយស្យ ( គុ.គុនសព្ទ ) [វៈយ័ស] or វយ័ស្យ   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (វយស្យ) មាន​អាយុ ។ ន. អ្នក​មាន​អាយុ​ស្មើ​គ្នា​ឬ​ស្រករ​គ្នា; សំឡាញ់​ស្និទ្ធ, ភឿន, ភ្លើ (បើ​ស្រ្តី​ជា វយស្យា ឬ វយ័ស្យា) ។
Headley's Khmer-English Dictionary
  1. វយ ( n ) [vey, veaʔyeaʔ-]   - detail »
    age, range / span of age
  2. វយានុរូប ( adv ) [veaʔyienuʔruup]   - detail »
    according to the age, appropriate to one's age
  3. វយាភិវឌ្ឍន៍ ( n ) [veaʔyiepʰiʔvoat]   - detail »
    precociousness


Prohok Solutions @2017 : Learn Khmer | Khmer Calendar