Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: សន្តិ

Chuon Nath's Khmer-Khmer Dictionary
  1. សន្តិ ( ន.នាមសព្ទ ) [សន់-តិ ] or សាន្តិ   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (សន្តិ; ឝាន្តិ) សេចក្ដី​ស្ងប់; សេចក្ដី​សាន្តត្រាណ; សេចក្ដី​រាប​ទាប : ស្រុក​មាន​សន្តិ ។ ព្រះ​និញ្វន ។
    - សន្តិ​ករ ឬ - សន្តិ​ការកៈ អ្នក​ធ្វើ​សន្តិ​ភាព (បើ​ស្ត្រី​ជា សន្តិ​ការិកា) ។
    - សន្តិ​កាល ពេល, សម័យ​ប្រកប​ដោយ​សេចក្ដី​សាន្តត្រាណ, កាល​នៃ​ស្រុក​ទេស, ដែល​ឋិត​នៅ​ក្នុង​សេចក្ដី​សុខ​ស្ងប់ ។
    - សន្តិ​ភាព ភាព​ឬ​ដំណើរ​ស្ងប់, សាន្តត្រាណ, រាប​ទាប; ដំណើរ​សះ​ជា​នឹង​គ្នា: មាន​សន្តិ​ភាព, ធ្វើ​សន្តិ​ភាព ។
    - សន្តិ​បទ ឬ - សន្តិ​វារបទ (--បត់ ឬ--វៈរៈបត់) ផ្លូវ​នៃ​សេចក្ដី​ស្ងប់​ឬ​ផ្លូវ​នៃ​សេចក្ដី​ស្ងប់​ដ៏​ប្រសើរ (ព្រះ​និញ្វន) ។
    - សន្តិ​បាល អ្នក​រក្សា​សេចក្ដី​ស្ងប់​រៀបរយ, អ្នក​រក្សា​សេចក្ដី​សុខ​សាន្តត្រាណ ដូច​ជា​ភ្នាក់ងារ​ប៉ូលិស​ជាដើម ។
    - សន្តិ​វិធី វិធី​នៃ​សេចក្ដី​សុខ​សាន្ត, មធ្យោបាយ​ក្នុង​ការ​ធ្វើ​ឲ្យ​មាន​សេចក្ដី​ស្ងប់ : ប្រើ​សន្តិ​វិធី, ផ្សះផ្សា​អធិករណ៍​ដោយ​សន្តិ​វិធី ។
    - សន្តិ​សុខ សុខ​ដែល​កើត​អំពី​សេចក្ដី​ស្ងប់ ។
    - សន្តិ​ហេតុ ហេតុ​ដែល​នាំ​ឲ្យ​កើត​សេចក្ដី​ស្ងប់ ។
    - សន្តុបាយ (បា. < សន្តិ + ឧបាយ) ឧបាយ​ឲ្យ​កើត​សេចក្ដី​ស្ងប់ ។ល។
Headley's Khmer-English Dictionary
  1. សន្តិ ( n ) [sɑnteʔ]   - detail »
    peace, calm, tranquility; pleasure, delight; Nirvana
  2. សន្តិណាគារ ( n ) [sɑnteʔnaakie]   - detail »
    pawn office, pawnshop
    See: កុងស៊ីបញ្ចាំធំ


Prohok Solutions @2017 : Learn Khmer | Khmer Calendar