Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: សមាធិ

Chuon Nath's Khmer-Khmer Dictionary
  1. សមាធិ ( ន.នាមសព្ទ ) [សៈម៉ា-ធិ]   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    ដំណើរ​តាំង​ស៊ប់​មាំ​នៃ​ចិត្ត, ការ​ចុះ​ចិត្ត​ស៊ប់​ឬ​ស្លុង​ចិត្ត​ក្នុង​គន្លង​អារម្មណ៍​ដែល​រំពឹង, ការ​នឹក​រំពឹង​ស្លុង​ចិត្ត; ដំណើរ​ស្លុង​ចិត្ត​ស៊ប់​ក្នុង​អង្គ​ឈាន : ចម្រើន​សមាធិ, បាន​សមាធិ (ព. ពុ.) ។
    - សមាធិ​ចិត្ត ចិត្ត​ដែល​ចុះ​ស្លុង​ស៊ប់​ក្នុង​សមាធិ, ចិត្ត​ជា​សមាធិ ។
    - សមាធិ​យោគ ការ​ព្យាយាម​ចម្រើន​សមាធិ : ធ្វើ​សមាធិ​យោគ ។ ល។
    - ខណិក​សមាធី (ខៈណិ-កៈ--) ការ​នឹក​រំពឹង​ស្លុង​ចិត្ត​ក្នុង​អារម្មណ៍​ណា​មួយ បាន​តែ​មួយ​ស្របក់​ក៏​បាត់​ទៅ​វិញ ។
    - មច្ឆា​សមាធិ សមាធិ​ខុស​ផ្លូវ​ខុស​ទំនង​ ។
    - សម្មា​សមាធិ សមាធិ​ត្រូវ​ផ្លូវ ត្រូវ​ទំនង ។
    - អប្បនា​សមាធិ (អ័ប-ប៉ៈ ន៉ា--) សមាធិ​ដែល​ចុះ​ស្លុង​ស៊ប់​ក្នុង​អង្គ​ឈាន​ពេញ​បរិបូរ ។
    - ឧបចារ​សមាធិ (ឧប៉ៈចារ៉ៈ--) សមាធិ​ដែល​ចុះ​ស្លុង​ស៊ប់​ក្នុង​អង្គ​បឋមជ្ឈាន ប៉ុន្តែ​មិន​ទាន់​ពេញ​បរិបូរ (ព. ពុ.) ។ល។
Headley's Khmer-English Dictionary
  1. សមាធិ ( v ) [saʔmaatʰiʔ]   - detail »
    to purify oneself, to overcome passion.
  2. សមាធិ ( n ) [saʔmaatʰiʔ]   - detail »
    reflection, self-contemplation, devotion; religious concentration, meditation (in Buddhism, a self-collected, intent state of mind and meditation. It includes: guarding the senses, self-possession, contentment, emancipation from the five hindrances, and the four Jhānas ឈាន)


Prohok Solutions @2017 : Learn Khmer | Khmer Calendar