Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: សាត

Chuon Nath's Khmer-Khmer Dictionary
  1. សាត ( គុ.គុនសព្ទ )   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (ឝាត “ជា​សុខ, សុខ​ស្រួល, សប្បាយ; សេចក្ដី​សុខ”; សំ. សាត  “បីតិ, អំណរ”) ដែល​សុខ​ចិត្ត​សះ​ជា​លែង​ប្រកាន់​គ្នា​ត​ទៅ​ទៀត, ដែល​ទុក​ជា​ស្មើ​គ្នា​មិន​ឈ្នះ​មិន​ចាញ់ : ដំណើរ​សាត, ក្តី​សាត (ប្រើ​ជា សាធ ក៏​បាន​ប្រែ​ថា ជ្រះ​ស្រឡះ) ។ បើ​រៀង​ភ្ជាប់​ពី​ខាង​ដើម​សព្ទ​ដទៃ អ. ថ. សាតៈ, ដូច​ជា សាត​គ្រឹះ ឬ--មន្ទីរ ផ្ទះ​ដែល​នៅ​បាន​សេចក្ដី​សុខ, ដែល​ស្រួល​នៅ ។
    - សាត​ចិត្ត ចិត្ត​រីករាយ ។
    - សាតដ្ឋាន ទី​សប្បាយ ។
    - សាតារម្មណ៍ អាម្មរណ៍​រីករាយ ។ល។
  2. សាតាំង ( ន.នាមសព្ទ )   ( បារ.បារាំង ( ភាសាបារាំងសែស ) )
    (Satin) សំពត់​រលើប, ជា​ឈ្មោះ​សំពត់​មួយ​ប្រភេទ សាច់​រលីង​ម៉ដ្ឋ​សម្បុរ​រលើប​រលោង មាន​ព័ណ៌​ផ្សេង​ៗ ជា​សំពត់​មក​ពី​ប្រទេស​ក្រៅ : សំពត់​សាតាំង (សំពត់​រលើប) ។
  3. សាត់ ( កិ.កិរិយាសព្ទ )
    ប៉ើង, ហើរ តាម​ខ្យល់ ឬ​អណ្តែត​តាម​ខ្សែ​ទឹក (រសាត់) ។
    - សាត់​ព្រាត់ ចេញ​ចោល​ស្រុក​ទេស​ខ្ចាត់​ភ្លាត់​ព្រាត់​បង​ប្អូន​ញាតិ​មិត្រ ។ ព. ទ. បុ. ថា : ត្រី​កំភ្លាញ​លាញ​ព្រោះ​មាត់, មនុស្ស​សាត់​ព្រាត់​លាញ​ព្រោះ​ឆោត ។
    - សាត់​ភ្លាត់ ដែល​ខិល​ខូច​ដើរ​សាត់​អណ្តែត​តាម​តែ​ប្រទះ​គ្មាន​លំនៅ​ជា​ប្រាកដ ។ ព. ទ. បុ. ថា : ឈើ​កោង​វល្លិ​ព័ទ្ធ មនុស្ស​សាត់​ភ្លាត់ កុំ​យក​ខ្លួន​បៀត ។
    - សាត់​អណ្តែត ឬ - សាត់​អណ្តែត​សែត​អញ្ជង់ ដែល​ដើរ​សាត់​ព្រាត់​ទៅ​តាម​តែ​ប្រទះ​ឥត​មាន​ទី​នៅ​ជា​ប្រាកដ : មនុស្ស​សាត់​អណ្តែត; ដើរ​សាត់​អណ្តែត​សែត​អញ្ជង់ ។
  4. សាត្រា ( ន.នាមសព្ទ )   ( សំ. ក្ល.សំស្រ្កឹតក្លាយ )
    (ឝាស្រ្ត) គម្ពីរ, ក្បួន ។
    - សាត្រា​ច្បាប់ សាត្រា​កាព្យ​ពាក្យ​សុភាសិត​ជា​ច្បាប់​ប្រដៅ ។
    - សាត្រាទេសន៍ សាត្រា​សម្រាយ​ពាក្យ​រាយ​និយាយ​ពី​ធម៌​វិន័យ​ឬ​ពី​រឿង​និទាន​ក្នុង​ពុទ្ធ​សាសនា សម្រាប់​ទេសន៍ ។
    - សាត្រា​ល្បែង សាត្រា​សម្រាប់​មើល​លេង (សាស្រ្តា​ប្រលោម​លោក) ។ល។ (ប្រើ​ជា សាស្រ្តា ត្រូវ​ជាង : សាស្រ្តា​ច្បាប់) ។
Headley's Khmer-English Dictionary
  1. សាត ( adj ) [saat]   - detail »
    to be happy, enjoyable, pleasant; reconciled
  2. សាត [saat]   - detail »
    See: សាធ
  3. សាតារម្មណ៍ ( n ) [saataarɑm]   - detail »
    good spirits, happiness
  4. សាតាំង ( n ) [saataŋ]   - detail »
    satin, taffeta
  5. សាតាំង ( n ) [saataŋ]   - detail »
    Satan

    Reference: បិសាចសាតាំង
  6. សាត់ ( v ) [sat]   - detail »
    to float / drift with the current, soar, float in the air; to hang loose, stream (in the wind, as long hair); to wander, roam
  7. សាត្រា ( n ) [sattra]   - detail »
    text, book, document, manuscript; code of laws


Prohok Solutions @2017 : Learn Khmer | Khmer Calendar