Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: សាធ

Chuon Nath's Khmer-Khmer Dictionary
  1. សាធ ( គុ.គុនសព្ទ ) [សាត ]   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    (ប្រើ​ជា កិ. “ធ្វើ​ឲ្យ​ស្រេច, ឲ្យ​សម្រេច; សម្រេច​ប្រយោជន៍; បំពេញ, បង្រ្គប់”) ដែល​សុខ​ចិត្ត​សះ​ជា​នឹង​គ្នា, ដែល​ទុក​ថា​ជា​ស្រេច​បាច់​ឬ​ជ្រះ​ស្រឡះ​ត្រឹម​ប៉ុណ្ណោះ, ដែល​ទុក​ថា​ជា​ស្មើ​គ្នា មិន​ឈ្នះ​មិន​ចាញ់ : ដំណើរ​សាធ, ក្តី​សាធ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) សាត និង លាងសាធ ទៀត​ផង) ។ សុទ្ធសាធ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) សុទ្ធ) ។
  2. សាធក ( ន.នាមសព្ទ ) [--ធៈកៈ ឬ --ធក់ ]   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    អ្នក​ធ្វើ​ឲ្យ​សម្រេច; អ្នក​បំពេញ​ឬ​បង្រ្គប់; ការ​ធ្វើ​ឲ្យ​សម្រេច; ការ​បំពេញ​ឬ​បង្រ្គប់; ការ​ពន្យល់ ។ ខ្មែរ​ច្រើន​ប្រើ​ជា កិ. ឬ គុ. សំដៅ​សេចក្ដី​ថា “នាំ​មក​សម្ដែង; អធិប្បាយ, ពន្យល់” : ដូច​សេចក្ដី​ដែល​បាន​សាធក​មក​ហើយ​នោះ ។
  3. សាធនៈ ( ន.នាមសព្ទ ) [សាធៈនៈ ]   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    (សាធន (ព. វ.) “ការ​សម្រេច; គ្រឿង​ផ្គត់ផ្គង់​ប្រមូល​ឲ្យ​កើត​បាន​ជា​នាម​សព្ទ​នីមួយ”) ពាក្យ​ដែល​សម្រេច​មក​អំពី កិរិយា​សព្ទ ឬ អំពី គុណ​សព្ទ ដោយ​មាន​វិគ្រោះ​ជា​ទី​តាំង ចេញ​មក​ជា នាម​នាម, ខាង​បាលី ដូច​ជា ទ្វីហាទីហិ- ជនេហិ- សហ​កម្មំ- កាតុំ- សីលមស្សាតិ > សហ​ការី “ជន​អ្នក​មាន​កិរិយា​ធ្វើ​នូវ​កិច្ចការ​ជាមួយ​នឹង​ជន​ទាំងឡាយ តាំង​ពី​ពីរ​នាក់​ឡើង​ទៅ​ជា​ប្រក្រតី ហៅ​ថា សហ​ការី”, បើ​ស្ត្រី​ហៅ​ថា សហ​ការិណី ឬ សហ​ការិនី, ប្រែ​សម្រួល​សេចក្ដី​ថា “អ្នក​ធ្វើ​ការ​ជា​មួយ​គ្នា”; ទានំ- ទេតីតិ > ទាយក “អ្នក​ឲ្យ​ទាន អ្នក​ឲ្យ​នូវ​អំណោយ”, បើ​ស្ត្រី​ជា ទាយិកា ។ សហ​ការី ឬ សហ​ការិណី; ទាយក, ទាយិកា នេះ​ជា សាធនៈ ឬ​ជា កិត​នាម ព្រោះ​មាន​វិគ្រោះ​ជា​ទី​តាំង ប្រមូល​បង្កើត​បាន​ជា នាម​នាម ខាង​ភាសា​បាលី ។ ឯ​ខាង​ភាសា​ខ្មែរ ក៏​មាន​ពាក្យជា សាធនៈ នេះ​ច្រើន​ណាស់, ពោល​ដោយ​សង្ខេប, កិរិយា​សព្ទ ដែល​ចេញ​មក​ជា នាម​នាម ដូច​ជា កំណាត់ < អ្វី​ដែល​គេ​កាត់ (កាត់ > កំណាត់); បំណង < គំនិត​ដែល​គេ​នឹក​ប៉ង (ប៉ង > បំណង); ចង់> ចំណង់; ចេះ> ចំណេះ; អរ > អំណរ ។ល។ គុណ​នាម ចេញ​មក​ជា នាម​នាម ដូច​ជា ខ្ពស់ > កម្ពស់; តូច > តំណូច; ធំ > ទំហំ; ទាប > ទំនាប ។ល។ នាម​នាម មាន​ប៉ុណ្ណេះ​ជាដើម​នេះ​ហៅ​ថា សាធនៈ ឬហៅ​ថា កិត​នាម ក៏​បាន ។ ត្រូវ​ប្រើ​ជា ខ្ញុំ​មាន​បំណង, ខ្ញុំ​មាន​អំណរ... កុំ​ប្រើ​ជា ខ្ញុំ​មាន​សេចក្ដី​បំណង, ខ្ញុំ​មាន​សេចក្ដី​អំណរ ដូច្នេះ​ឡើយ ព្រោះ បំណង, អំណរ​ ជា សាធន ឬ​ជា កិត​នាម ស្រេច​ទៅ​ហើយ ។ល។
  4. សាធារណ--
    (មើល​ក្នុង​ពាក្យ សាធារណៈ ឬ សាធារណ៍) ។
  5. សាធារណៈ ( គុ.គុនសព្ទ ) [--រៈណៈ ] or សាធារណ៍   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    (សាធារណ) ដែល​ទួទៅ; ដែល​ទុក​ជា​កណ្ដាល, ដែល​ប្រើ​បាន​ទាំងអស់​គ្នា, ដែល​មិន​ចំពោះ​មួយ​ៗ; សាមញ្ញ, ដែល​រាប់​រយ​រាប់​ពាន់ : ការ​សាធារណៈ ការ​ដែល​ត្រូវ​ធ្វើ​ទាំងអស់​គ្នា ។
    - បង្គន់​សាធារណៈ បង្គន់​សម្រាប់​សាធារណ​ជន ។
    - ផ្លូវ​សាធារណៈ ផ្លូវ​សម្រាប់​ប្រជាជន​ទួទៅ ។
    - របស់​សាធារណៈ របស់​ដែល​ត្រូវ​ប្រើ​បាន​ទាំងអស់​គ្នា ឬ​របស់​សាមញ្ញ, របស់​រយ ។
    - ស្រី​សាធារណ៍ ស្រី​ពេស្យា (តាម​ទម្លាប់, ពុំ​ដែល​ប្រើ​ថា ស្រី​សាធារណៈ ទេ, ធ្លាប់​ប្រើ​តែ សាធារណ៍ ដូច្នេះ​ឯង) ។ ព. ផ្ទ. អសាធារណៈ ឬ --ធារណ៍ ។ បើ​រៀង​ភ្ជាប់​ពី​ខាង​ដើម​សព្ទ​ដទៃ សរសេរ​ជា សាធារណ (--រៈណៈ), ដូច​ជា
    - សាធារណ​ការ ការ​ជា​សាធារណៈ, ការ​ដែល​ត្រូវ​តែ​ធ្វើ​ទួទៅ មិន​ចេះ​អស់​មិន​ចេះ​ហើយ ។ ហៅ​ដោយ​សន្មតិ សំដៅ​ការ​លើក​ថ្នល់, សង់​ស្ពាន, សង់​ផ្ទះ​ជាដើម របស់​រាជការ : ក្រសួង​សាធារណ​ការ  ក្រសួង​មេ​ការ​សម្រាប់​រាជការ ។
    - សាធារណ​ជន ប្រជាជន​ទួទៅ, ជន​ទាំងពួង ។
    - សាធារណដ្ឋាន ឬ
    - --ស្ថាន ទី​ដែល​ទៅ​មក​ឬ​ប្រើ​ប្រាស់​បាន​ទាំងអស់​គ្នា ។
    - សាធារណ​ទាន ទាន​ដែល​ឲ្យ​ដល់​ជន​ទួទៅ​មិន​រើស​មុខ (ព. ផ្ទ. អសាធារណ​ទាន ឬ បុគ្គលិក​ទាន) ។
    - សាធារណ​ទ្រព្យ ទ្រព្យ​សាមញ្ញ, របស់​រាយ ។
    - សាធារណ​នាម (ព. វ.) នាម​នាម​ដែល​នៅ​ទួទៅ​ទៀត​បាន (សាមញ្ញ​នាម) ។ ព. ផ្ទ. អសាធារណ​នាម ឬ វិសាមញ្ញ​នាម ។
    - សាធារណ​ប្រយោជន៍ ប្រយោជន៍​សម្រាប់​សាធារណ​ជន ។
    - សាធារណ​រដ្ឋ រដ្ឋ​ដែល​បណ្តា​រាស្រ្ត​ជ្រើស​រើស​តំណាង​របស់​ខ្លួន ហើយ​ចាត់​តាំង​ឲ្យ​កាន់​កាប់​ការ​ផែន​ដី ដូច​ជា​ប្រទេស​បារាំងសែស​ជាដើម : សាធារណ​រដ្ឋ​បារាំងសែស ។
    - សាធារណ​សុខ សេចក្ដី​សុខ​របស់​ប្រជាជន​ទួទៅ ។ល។
  6. សាធុ ( គុ.គុនសព្ទ )   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    ល្អ, ប្រពៃ; ត្រូវ, ត្រឹម​ត្រូវ; ស្រួល, ស្រួលបួល; ដែល​ឲ្យ​សម្រេច​ផល​ឬ​សម្រេច​ប្រយោជន៍; ដែល​ពិត, មែន;... ។ ន. សម្បុរ​ស, មនុស្ស​ចិត្ត​ល្អ, មនុស្ស​ចិត្ត​បុណ្យ, អ្នក​ប្រាជ្ញ ។ និ. សព្ទ​ប្រាប់​សេចក្ដី​ថា “ល្អ !; ល្អ​ហើយ !; ស្រួល​ហើយ !; ត្រូវ​ហើយ !; មែន !; មែន​ហើយ !; អរ​ហើយ !;...” ជា​ពាក្យ​សម្រាប់​ប្រើ​ក្នុង​ការ​ទទួល​អនុមោទនា, ទទួល​អំណរ, ទទួល​ព្រម​ផង​ជាដើម : បើ​អស់​លោក-អ្នក​យល់​ព្រម​ សូម​ឲ្យ​សទ្ទ​សញ្ញា​ថា សាធុ បី​ដង​ឲ្យ​ព្រម​ៗ​គ្នា​មក ! ។ល។ 
    - សាធុ​កម្ម អំពើ​ល្អ, បុណ្យ, កុសល ។
    - សាធុ​ការ ការ​បញ្ចេញ​វាចា​ថា សាធុ ! : ឲ្យ​សាធុ​ការ ឬ ឲ្យ​សព្ទ​សាធុ​ការ ។ ឈ្មោះ​ដំណើរ​ភ្លេង​ពិណពាទ្យ​មួយ​បទ : ភ្លេង​សាធុ​ការ ។
    - សាធុ​ការ​ពរ សាធុ​ការ​និង​ពរ ឬ​ពាក្យ​ពរ​ដែល​លាយ​ដោយ​សម្ដី​ថា សាធុ ! ផង : ឲ្យ​សាធុ​ការ​ពរ, ទទួល​សាធុ​ការ​ពរ ។
    - សាធុ​ការ​សព្ទ សូរ​សព្ទ​សាធុ​ការ ។
    - សាធុ​ការី អ្នក​បញ្ចេញ​វាចា​ថា សាធុ ! ឬ​អ្នក​ដែល​ច្រើន​ប្រើ​សម្ដី​ថា សាធុ ! (បើ​ស្ត្រី​ជា សាធុ​ការិនី) ។
    - សាធុ​កីឡា ឬ - --ក្រីឌា ការ​លេង​សាធុ, ល្បែង​សាធុ, ការ​រីករាយ​សប្បាយ​ដោយ​បញ្ចេញ​វាចា​ថា សាធុ ! គឺ​ការ​បញ្ចេញ​វាចា​ថា សាធុ ! ព្រម​ៗ​គ្នា​ឮ​ខ្លាំង​ៗ​រឿយ​ៗ​ក្នុង​វេលា​កំពុង​ដើរ​ហែ​ព្រះ​ពុទ្ធ​រូប ឬ​ដើរ​ប្រទក្សិណ​ឧបោសថាគារ​ជាដើម ដែល​មាន​មនុស្ស​ម្នាក់​ស្រែក​ថា អនុមោទនា​លោក​អឺយ ! (អ្ហឺយ) --អ្នក​ទាំងអស់​ទទួល​ព្រម​គ្នា​ថា សាធុ ! ឬ ទទួល​បី​ដង​ថា សាធុ ! សាធុ ! សាធុ ! ព្រម​ៗ​គ្នា​ឮ​ខ្លាំង​ៗ ។
    - សាធុ​ក្រឹត (សំ. សាធុក្ឫត) ដែល​បាន​ធ្វើ​ឬ​ផ្ទៀងផ្ទាត់​ត្រឹម​ត្រូវ​ហើយ : ការ​សាធុ​ក្រឹត, សៀវភៅ​សាធុ​ក្រឹត ។
    - សាធុ​ក្រឹត្យ (សំ. សាធុក្ឫត្យ) ក្រឹត្យ​ត្រឹមត្រូវ ។
    - សាធុ​គត (--គត់) ដែល​ឋិត​នៅ​ក្នុង​អំពើ​ល្អ; អ្នក​ត្រឹមត្រូវ (បើ​ស្ត្រី​ជា សាធុ​គតា) ។
    - សាធុ​ជន ជន​អ្នក​ត្រឹមត្រូវ, មនុស្ស​អ្នក​កាន់​អំពើ​ល្អ ។
    - សាធុ​ជាត ល្អ; ដែល​ត្រឹមត្រូវ, ដែល​សម្រេច​ត្រឹមត្រូវ​ហើយ ។
    - សាធុ​បថ ឬ - សាធុ​បទវី (--បត់ ឬ--បៈទៈវី) ផ្លូវ​នៃ​អំពើ​ល្អ, ផ្លូវ​ត្រឹមត្រូវ ។
    - សាធុ​ផល ផល​ល្អ ។
    - សាធុ​ពាហនៈ ឬ
    - --វាហនៈ ពាហនៈ​ដែល​បង្ហាត់​បាន​បទ​ហើយ ។
    - សាធុ​ព្រឹត្តិ (--ព្រឹត; សំ. សាធុវ្ឫត្តិ) ការ​ប្រព្រឹត្ត​ត្រឹមត្រូវ, មារយាទ​ល្អ ។
    - សាធុ​ភាព ភាព​ល្អ; ដំណើរ​មាន​ចិត្ត​ល្អ ។
    - សាធុ​រូប ដែល​មាន​សភាព​ល្អ; ដែល​ច្បាស់លាស់; សភាព​ត្រឹមត្រូវ ។
    - សាធុ​វាចា ឬ
    - --វាទ សម្ដី​ពីរោះ, សម្ដី​ត្រឹមត្រូវ; សាធុ​ការ ។
    - សាធុ​វាទី (បើ​ស្ត្រី​ជា សាធុ​វាទិនី) អ្នក​ពោល​ពាក្យ​ពីរោះ, ត្រឹមត្រូវ; សាធុ​ការី ឬ សាធុ​ការិនី ។
    - សាធុ​សព្ទ សូរ​សព្ទ​ថា សាធុ ! សូរ​ស្រែក​ឲ្យ​ពរ ។
    - សាធុ​សមាចារ (--សៈម៉ាចា) ឬ សាធ្វាចារ (សំ. បា. < សាធុ + អាចារ “មារយាទ”) មារយាទ​ល្អ; ដែល​មាន​មារយាទ​ល្អ; អ្នក​មាន​មារយាទ​ត្រឹមត្រូវ ។
    - សាធុ​សម្មត (--ស័ម-ម៉ត់) ឬ សាធុ​សន្មត (--សន់-ន៉ៈម៉ត់) ដែល​មាន​សេចក្ដី​យល់​ព្រម​អំពី​សប្បុរស ឬ​អំពី​អ្នក​ប្រាជ្ញ, ដែល​អ្នក​កាន់​ត្រឹមត្រូវ​យល់​ព្រម​ផង​ហើយ : សេចក្ដី​នេះ​ជា​សាធុ​សម្មត ។ល។
  7. សាធុ --
    (មើល​ក្នុង​ពាក្យ សាធុ) ។
  8. សាធ្វសាធុ ( ន.នាមសព្ទ ) [--ធ្វៈ--] or សាធ្វាសាធុ   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    (< សាធុ “សប្បុរស” + អសាធុ “អសប្បុរស”, ផ្លាស់ ឧ របស់ សាធុ ជា វ > សាធ្វ) សប្បុរស​និង​អសប្បុរស, អ្នក​ល្អ​និង​អ្នក​អាក្រក់, អ្នក​ប្រព្រឹត្ត​ត្រឹមត្រូវ​និង​អ្នក​ប្រព្រឹត្ត​ខ្ជីខ្ជា : ពួក​សាធ្វ​សាធុ​បើ​ទុក​ជា​ច្រឡំ​គ្នា ក៏​មិន​យូរ​ប៉ុន្មាន​ដូច​ប្រេង​លាយ​ទឹក ។ ប្រើ​ជា សាធ្វា​សាធុ​ជន ក៏​បាន (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) : សាធ្វា​សាធុ​ជន ទោះ​សម្ពន្ធ​រួប​រួម​គ្នា យូរ​ទៅ​គង់​ឃ្លាត​ឃ្លា ព្រោះ​ចរិយា​ផ្សេង​ដោយ​ខ្លួន ។
  9. សាធ្វាចារ
    (មើល​ក្នុង​ពាក្យ សាធុ) ។
Headley's Khmer-English Dictionary
  1. សាធ ( v ) [saat]   - detail »
    to complete, conclude, finish; to achieve success
  2. សាធក ( n ) [saatʰʊək, saatʰeaʔkaʔ]   - detail »
    executor (one who carries out an assignment)
  3. សាធក ( v ) [saatʰʊək, saatʰeaʔkaʔ]   - detail »
    to explain, describe, elucidate.
  4. សាធក ( adj ) [saatʰʊək, saatʰeaʔkaʔ]   - detail »
    to be explained, described
  5. សាធន ( n ) [saatʰeaʔneaʔ]   - detail »
    noun derived from a verb
  6. សាធនភាព ( n ) [saatʰeaʔneaʔpʰiep]   - detail »
    solvency (the ability to pay all legal debts)
  7. សាធនីយ ( adj ) [saatʰeaʔnii]   - detail »
    to be (financially) solvent
  8. សាធារណៈ ( adj ) [saatʰiereaʔnaʔ]   - detail »
    to be public, common, communal
  9. សាធារណ៍   - detail »
    See: សាធារណៈ
  10. សាធុ ( n ) [saatʰuʔ]   - detail »
    generosity, charity, kindness, generous; kind / generous person; scholar

Next >>



Prohok Solutions @2017 : Learn Khmer | Khmer Calendar