Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: សាល

Chuon Nath's Khmer-Khmer Dictionary
  1. សាល ( ន.នាមសព្ទ )   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (សាល, សាលា; ឝាល, ឝាលា) សាលា; រោង​ធំ, បន្ទប់​ធំ។ ខ្មែរ​សម័យ​ពី​ដើម​ហៅ​ចំពោះ​តែ “សាលា​ជំនុំ​ក្តី” : សាល​ឧទ្ធរណ៍, សាល​វិនិច្ឆ័យ (ហៅ​ក្លាយ​ជា សាន តាម​សំនៀង​សៀម​ក៏​មាន); សម័យ​សព្វ​ថ្ងៃ​នេះ​ហៅ សាលា​ឧទ្ធរណ៍, សាលា​វិនិច្ឆ័យ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) សាលា>សាលា ផង) ។
    - សាលក្រម (--ក្រំ) សំបុត្រ​សម្រេច​សេចក្ដី​ដែល​ចៅក្រម​ប្រគល់​ឲ្យ​គូ​ក្តី​អ្នក​ឈ្មះ កាន់​រក្សា​ទុក​ជា​សម្គាល់ (ពាក្យ​ធម្មតា​ហៅ សានក្រម) ។
    - សាល​តន្ត្រី សាល​បង្រៀន​ភ្លេង; សាល​ជា​ទី​ប្រគំ​តន្ត្រី, រោង​សម្រាប់​សម្ដែង​របាំ​ផ្សេង​ៗ ។
    - សាល​សន្និសីទ សាល​សម្រាប់​ប្រជុំ​ធ្វើ​សន្និសីទ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) សន្និសីទ>សន្និសីទ ផង) ។
  2. សាលចតុម្មុខ ( ន.នាមសព្ទ ) [សាល-ចៈ តុម-មុក ]   ( បា. ស.បាលីភាសាសន្មត )
    (សាល + ចតុ + មុខ, ដោយ​មាន ចតុ ពី​ខាង​ដើម ត្រូវ​តម្រួត ម ជា ចតុម្មុខ) ឈ្មោះ​មហា​សាល​មួយ​ខ្នង​ឋិត​នៅ​ក្បែរ មាត់​ទន្លេ​ចតុម្មុខ ក្នុង​ព្រះ​រាជ​ធានី​ភ្នំពេញ មាន​ទ្រង់ទ្រាយ​ល្អ​ប្លែក​តាម​សម័យ​និយម ដោយ​ស្នាដៃ​នៃ​វិស្វករ​ខ្មែរ, ជា​សាល​សម្រាប់​ប្រើ​ការ​បាន​ច្រើន​ពិធី​មាន​ការ​ប្រជុំ​ធ្វើ​សន្និសីទ​ធំ​ៗ​និង​មហោស្រព​ពិសេស​ម្ដង​ម្កាល​ជា​ដើម, សាល​ចតុម្មុខ នេះ​កើត​មាន​ឡើង​ក្នុង​សម័យ​រាជ​រដ្ឋាភិបាល សង្គម​រាស្រ្ត​និយម ដែល​មាន សម្ដេច​ព្រះ​នរោត្តម សីហនុ ជា​ព្រះ​ប្រមុខ​រដ្ឋ, ជា​មហា​សាល​សម្រាប់​ចក្រ​ទាំង ២ គឺ ពុទ្ធ​ចក្រ និង អាណា​ចក្រ ប្រើ​ប្រាស់​ម្ដង​ៗ​តាម​ត្រូវ​ការ : សាល​ចតុម្មុខ មាន​រូប​សណ្ឋាន​និង​ប្រជុំ​ទន្លេ ៤ មុខ ជា​លំអ​មួយ​កន្លែង​របស់​ក្រុង​ភ្នំពេញ មាន​ខ្យល់​អាកាស​ទន្លេ​បក់​រំភើយ​ៗ រហើយ​ស្រួល​ជានិច្ច​និរន្តរ៍ ។
  3. សាលព្រឹក្ស ( ន.នាមសព្ទ ) [សាល៉ៈព្រឹក]   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    (សាល + វ្ឫក្ស; សាល + រុក្ខ) ឈ្មោះ​ឈើ​មួយ​ប្រភេទ មាន​ស្លឹក​វែង​ៗ ស្រួច​ៗ ជា​ឈើ​ធំ មាន​ផ្កា​ចេញ​ទង​ពី​តួ​ដើម និង​ពី​មែក​ធំ​ៗ ផ្កា​មូល​ៗ​ធំ​ៗ (មាន​សណ្ឋាន​ស្រដៀង​នឹង​នាគ​ម៉ុងសាយ​ចិន) សម្បុរ​ក្រហម​លាយ​លឿង មាន​ក្លិន​ក្រអូប​ឈ្ងប់ រីក​ហើយ​ឆាប់​រោយ​ទៅ​វិញ ជ្រុះ​ត្របក​និង​កេសរ​មក​រោយ​រាយ​លើ​ផែន​ដី ផ្លែ​មូល​ៗ​ធំ​ៗ​ជាង​ផ្លែ​ក្របៅ ក្នុង​មួយ​ឆ្នាំ​ៗ​ជ្រុះ​ស្លឹក​អស់​រលីង​ច្រើន​ដង​ហើយ​លាស់​ត្រួយ​ខ្ចី​ភ្លាម​ៗ មិន​បង្អង់​យូរ ។ល។ ព្រះ​សិទ្ធត្ថ​សក្យ​មុនី​គោតម ទ្រង់​ប្រសូត​ទាំង​ទ្រង់​បរិនិញ្វន​ផង​ដែរ​នៅ​ក្រោម​ដើម សាល​ព្រឹក្ស នេះ (ខ្មែរ​ធ្លាប់​យល់​មក​ថា ដើម​រាំង​ភ្នំ ផ្ទុយ​ពី​ការ​ពិត)។ ឈើ​នេះ​មាន​ឈ្មោះ​ហៅ​បាន​បី​យ៉ាង​គឺ​ហៅ​ថា សាល​ព្រឹក្ស ក៏​បាន, ហៅ អស្សកណ្ណ​ព្រឹក្ស ក៏​បាន, ហៅ សជ្ជ​ព្រឹក្ស ក៏​បាន ។ កាល​ពី​ក្នុង​បុរាណ​សម័យ ឈើ​នេះ​មាន​តែ​ឯ​ប្រទេស​ឥណ្ឌា, សព្វ​ថ្ងៃ​នេះ​មាន​សម្បូរណ៍​ក្នុង​ប្រទេស​កម្ពុជា ច្រើន​តែ​ក្នុង​វត្ត​អារាម​នៃ​ភិក្ខុ​សង្ឃ, ជា​ឈើ​មាន​គ្រាប់​ងាយ​បណ្ដុះ​ងាយ​ដាំ​តាម​តែ​ដី​បែប​ណា​ក៏​ដាំ​បាន​ដែរ ។
  4. សាលា ( ន.នាមសព្ទ ) [--ល៉ា]   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (ឝាលា) ផ្ទះ, មន្ទីរ; រោង ។
    - សាលា​ជំនុំ មន្ទីរ​សម្រាប់​ធ្វើ​ការ​ជំនុំ​ក្តី, មន្ទីរ​តុលាការ ។
    - សាលា​ដំបូង មន្ទីរ​សម្រាប់​ជំនុំ​ក្តី ជា​ដំបូង​បង្អស់​ក្នុង​ក្រុង​និង​ក្នុង​ខេត្ត​ក្រៅ, មន្ទីរ​តុលាការ​ថ្នាក់​ដំបូង ។
    - សាលា​រៀន ឬ - សាលា​បង្រៀន មន្ទីរ​សម្រាប់​បង្រៀន​វិជ្ជា, រោង​រៀន ។
    - សាលា​សម្នាក់ សាលា​សម្រាប់​សាធារណ​ជន​ឈប់​សម្នាក់​បាន​តាម​កាល​គួរ ។ល។
    - ឧបដ្ឋាន​សាលា សាលា​សម្រាប់​ប្រើ​ប្រាស់​ក្នុង​វត្ត​អារាម, សាលា​បុណ្យ ។
  5. សាលាដ ( ន.នាមសព្ទ ) [--ល៉ាត] or សាលាដិ៍   ( បារ.បារាំង ( ភាសាបារាំងសែស ) )
    (សាលាដិ៍ Salade) ម្ហូប​ញាំ​បារាំង ឬ​បន្លែ​ផ្សេង​ៗ​ដែល​ប្រើ​ជា​ញាំ​បាន ។ ខ្មែរ​ហៅ​ចំពោះ​តែ​ស្ពៃ​មួយ​ប្រភេទ ដែល​ហៅ ស្ពៃ​ញាំ ឬ ស្ពៃ​ស ក៏​បាន : របោយ​សាលាដ, ស្ពៃ​សាលាដ ។
  6. សាលិកា
    (ដូច​គ្នា​នឹង សារិកា ដែរ ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) នោះ) ។
  7. សាលី ( ន.នាមសព្ទ ) [--ល៉ី]   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (សាលិ; ឝាលិ) ស្រូវ​ខ្សាយ : ស្រូវ​សាលី, អង្ករ​សាលី ។ សម័យ​សព្វ​ថ្ងៃ​នេះ ច្រើន​ហៅ​ស្រូវ​មួយ​ប្រភេទ កើត​នៅ​ប្រទេស​ត្រជាក់​ដែល​ប្រើ​ម្សៅ​ធ្វើ​នំបុ័ង : ម្សៅ​សាលី ។
  8. សាលោហិត ( ន.នាមសព្ទ )   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (ស្វលោហិត) អ្នក​ដែល​មាន​ក្រសែ​លោហិត​ជាប់​ជាមួយ​គ្នា​មក, ញាតិ​ពិត, ញាតិ​ជិត, បង​ប្អូន : ពួក​ញាតិ​និង​សាលោហិត ពួក​ញាតិ​ពន្ធ​និង​ញាតិ​ពិត ។
    - ញាតិ​សាលោហិត ញាតិ​ពន្ធ​និង​ញាតិ​ជិត​ឬ​ញាតិ​ដែល​មាន​ក្រសែ​ជាប់​ជា​មួយ​គ្នា​មក, ញាតិ​និង​បង​ប្អូន ។
  9. សាល់ ( គុ.គុនសព្ទ )
    ដែល​ប្រើ​មិន​អស់, ដែល​នៅ​សល់, ដែល​ចាល់ ដោយ​ប្រើ​របស់​ដទៃ​ជា​ជំនួស ឬ​ដោយ​មាន​របស់​ដទៃ​ជា​ជំនួយ : ម្ហូប​សាល់ ។ កិ. ញឹន, រាង​ចាល; ធុញ​ទ្រាន់ : ស្ដី​ឲ្យ​ណាស់​ដែរ មិន​សាល់​សោះ !
Headley's Khmer-English Dictionary
  1. សាល ( n ) [saal]   - detail »
    hall; room; court, courthouse
  2. សាល ( n ) [saal]   - detail »
    cinnamon
  3. សាល ( n ) [saal]   - detail »
    kind of hardwood tree (Shorea robusta)
  4. សាលា ( n ) [saalaa]   - detail »
    hall, school; institution, establishment; court (of law); kind of relay station / shelter on the road between two towns or villages​​ 학교, (교육)기관
  5. សាលាដ ( n ) [saalaat]   - detail »
    lettuce; salad
  6. សាលាទែន   - detail »
    See: សលាទែន
  7. សាលិកា   - detail »
    See: សារិកា
  8. សាលី ( n ) [saaləy]   - detail »
    wheat
  9. សាលី [saaləy]   - detail »
  10. សាលីស៊ីឡាត ( n ) [saaliisiilaat]   - detail »
    salicylate

Next >>



Prohok Solutions @2017 : Learn Khmer | Khmer Calendar