Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: សិង្ហ

Chuon Nath's Khmer-Khmer Dictionary
  1. សិង្ហ ( ន.នាមសព្ទ ) [សឹង]   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    (សឹហ; សីហ) សីហៈ ឬ តោ (បារ. លីយ៉ុង Lion) ។ អ្នក​ខ្លះ​យល់​ថា សិង្ហ ដោយ​ខ្លួន តោ ដោយ​ខ្លួន, ចួន​កាល​ហៅ​រួម​ថា សិង្ហ​តោ យល់​ថា សិង្ហ និង តោ; តាម​សេចក្ដី​ពិត សិង្ហ ឬ សីហៈ ប្រែ​ថា តោ មិន​មែន​ទីទៃ​ពី​គ្នា​ទេ, ប៉ុន្តែ​ជាង​រាល់​ប្រទេស​ច្រើន​ធ្វើ​រូប​ក្លាយ​ផ្សេង​ៗ​ពី​គ្នា ក៏​នាំ​ឲ្យ​មាន​អ្នក​យល់​ថា សិង្ហ ឬ សីហៈ ទីទៃ​ពី តោ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) សីហៈ>សីហៈ ឬ សីហ៍ ផង) ។
  2. សិង្ហល ( ន.នាមសព្ទ ) [សិងហល់] or សីហល, សីហលៈ (សីហៈល៉ៈ)   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    (សឹហល; សីហល ឬ សីហឡ) លង្កា; ជាតិ​មនុស្ស​អ្នក​នៅ​ក្នុង​កោះ​លង្កា : កោះ​សិង្ហល; ជាតិ​សិង្ហល, អ្នក​សិង្ហល (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) លង្កា ផង) ។ បើ​រៀង​ភ្ជាប់​ពី​ខាង​ដើម​សព្ទ​ដទៃ អ. ថ. សិង-ហៈល៉ៈ, ដូច​ជា សិង្ហល​ទ្វីប កោះ​សិង្ហល (កោះ​លង្កា) សព្វ​ថ្ងៃ​នេះ​ហៅ ឝ្រីលង្កា (ស្រីលង្កា) ។
    - សិង្ហល​ភាសា ភាសា​អ្នក​សិង្ហល (សម្ដី​អ្នក​សង្កា​ទ្វីប) ។
  3. សិង្ហៈ ( ន.នាមសព្ទ ) or សិង្ហរាសី   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    (សឹហ; សីហ) ឈ្មោះ​រាសី​ទី ៥ (សីហៈ) នៃ​សុរិយ​គតិ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) រាសី និង សីហៈ ផង) ។
Headley's Khmer-English Dictionary
  1. សិង្ហ ( n ) [səŋ]   - detail »
    lion
  2. សិង្ហបុរី ( n ) [səŋhaʔboʔrəy]   - detail »
    Singapore
  3. សិង្ហល ( n ) [səŋhɑl, səŋhaʔlaʔ]   - detail »
    Sri Lanka, Ceylon; people of Sri Lanka
  4. សិង្ហៈ ( n ) [səŋhaʔ]   - detail »
    zodiacal sign of Leo (the Lion); fifth solar month corresponding to May


Prohok Solutions @2017 : Learn Khmer | Khmer Calendar