Khmer Dictionary: សុខុមាល
Chuon Nath's Khmer-Khmer Dictionary
-
សុខុមាល
( គុ.គុនសព្ទ )
[--ម៉ាល ]
(សុកុមារ) ដែលចម្រើនដោយសេចក្ដីសុខ, ដែលធ្លាប់តែស្រណុក (មិនដែលប្រទះនឿយហត់) : មនុស្សសុខុមាល ។
- សុខុមាលជាតិ (--ម៉ាល៉ៈជាត) ជាតិជាអ្នកធ្លាប់តែស្រណុក ។
- សុខុមាលត្រកូល (--ម៉ាល៉ៈ--) ត្រកូលដែលចម្រើនដោយសេចក្ដីសុខ ។
- សុខុមាលភាព ភាពនៃបុគ្គលអ្នកមានសេចក្ដីសុខ, ការដែលធ្លាប់តែស្រណុក : ឋិតនៅក្នុងសុខុមាលភាព ។ល។
Headley's Khmer-English Dictionary
-
សុខុមាល
( adj )
[soʔkʰoʔmaal]
- detail »
to be blissful, happy; comfortable, well-to-do, easy, cozy; prosperous, healthy