Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: សុរិយ

Chuon Nath's Khmer-Khmer Dictionary
  1. សុរិយ ( ន.នាមសព្ទ ) [--រ៉ិយ៉ៈ ]   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (សូយ៌) ព្រះ​អាទិត្យ ។
    - សុរិយ​ករ, --ការ ឬ--រង្សី រស្មី​ព្រះ​អាទិត្យ ។
    - សុរិយ​កាល ពេល​ថ្ងៃ​ត្រង់ ។
    - សុរិយ​គតិ (--គៈតិ) ដំណើរ​ព្រះ​អាទិត្យ : ខែ​សុរិយ​គតិ (ព. ផ្ទ. ចន្ទគតិ ។ ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) រាសី ផង) ។
    - សុរិយ​គោត្ត ឬ - សុរិយ​ពន្ធុ គោត្រ​ឬ​ផៅ​ពង្ស​ព្រះ​អាទិត្យ, អាទិច្ច​ពន្ធុ, គោតម​គោត្ត (វង្ស​របស់​ព្រះ​សក្យ​មុនី​គោតម) ។
    - សុរិយ​ចរ ឬ--យាត្រា ដំណើរ​ព្រះ​អាទិត្យ (សុរិយ​គតិ) ។
    - សុរិយ​តាប កម្តៅ​ថ្ងៃ ។
    - សុរិយ​តេជះ អំណាច​ព្រះ​អាទិត្យ ។
    - សុរិយ​ទេវ​បុត្ត ទេវ​បុត្ត​ឈ្មោះ​សុរិយ (ព្រះ​អាទិត្យ) ។
    - សុរិយ​ពង្ស ដូច​គ្នា​នឹង សុរិយ​វង្ស ។
    - សុរិយ​មណ្ឌល (--មន់-ឌល់) មណ្ឌល​ព្រះ​អាទិត្យ, ដួង​ព្រះ​អាទិត្យ ។
    - សុរិយ​មាលា កម្រង​ឬ​ខ្សែ​រស្មី​ព្រះ​អាទិត្យ ។
    - សុរិយ​វង្ស ពង្ស​ព្រះ​អាទិត្យ (សុរិយ​គោត្ត, សុរិយ​ពន្ធុ, អាទិច្ច​ពន្ធុ, គោតម​គោត្ត); វង្ស​របស់​ព្រះ​រាម (ក្នុង​រឿង​រាមកេរ្តិ៍ ) ។
    - សុរិយ​សន្តាប (សុរ៉ិយ៉ៈសន់-ដាប) កម្តៅ​ថ្ងៃ​ដែល​ក្ដៅ​ខ្លាំង ។
    - សុរិយានុភាព (បា. < សុរិយ + អានុភាវ) អានុភាព​នៃ​ព្រះ​អាទិត្យ ។
    - សុរិយាភា ឬ - សុរិយាលោក (បា. < សុរិយ + អាកា ឬ អាលោក “ពន្លឺ”) ពន្លឺ​ព្រះ​អាទិត្យ ។
    - សុរិយោទ័យ (បា. សុរិយ + ឧទយ “ការ​រះ​ឡើង”) ថ្ងៃ​រះ (អរុណោទ័យ) ។ល។
  2. សុរិយ --
    (មើល​ក្នុង​ពាក្យ សុរិយ) ។
  3. សុរិយង្គ ( ន.នាមសព្ទ ) [--រ៉ិយង់ ]   ( បា.បាលី​ ( បាលីភាសា ) )
    (សុរិយ “ព្រះ​អាទិត្យ” + អង្គ) អង្គ​ព្រះ​អាទិត្យ គឺ​តួ​ព្រះ​អាទិត្យ, ដួង​ព្រះ​អាទិត្យ (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) ។ ព. ប្រ. អ្នក​ដែល​មាន​ខ្លួន​ទុក​ដូច​ជា​ព្រះ​អាទិត្យ​គឺ​ដែល​មាន​តេជះ​ខ្លាំង (ច្រើន​ហៅ​ព្រះ​មហា​ក្សត្រិយ៍​ដែល​មាន​ឥទ្ធានុភាព​ខ្លាំង; ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) : រី​ព្រះ​សុរិយង្គ ព្រះ​បាទ​ឯក​អង្គ ទ្រង់​ធម៌​សត្យា ណែនាំ​ពលរដ្ឋ ឲ្យ​កាន់​សីលា​សឹង​បាន​សុខា ក្តី​ស្ងប់​ជានិច្ច ។
  4. សុរិយា ( ន.នាមសព្ទ ) [--រ៉ិយ៉ា ]   ( បា.បាលី​ ( បាលីភាសា ) )
    (ពហុ. របស់ សុរិយ ប៉ុន្តែ​មាន​ប្រើ​តិច​ណាស់) ព្រះ​អាទិត្យ (ប្រើ​ចំពោះ​តែ​ក្នុង​កាព្យ និង​ទំនុក​ច្រៀង) ។
  5. សុរិយា --
    (មើល​ក្នុង​ពាក្យ សុរិយ) ។
  6. សុរិយាល្ងាចថ្ងៃ ( ន.នាមសព្ទ ) [សុរ៉ិយ៉ា-- ]
    ឈ្មោះ​បទ​ភ្លេង​បុរាណ​មួយ​បែប​របស់​ខ្មែរ មាន​ផ្តើម​ទំនុក​ច្រៀង​ថា សុរិយា​ល្ងាច​ថ្ងៃ... រាល់​ដើម​បទ ហើយ​រាយ​ទំនុក​តាម​លំដាប់​ត​ៗ​ទៅ ។
  7. សុរិយេ ( ន.នាមសព្ទ )   ( បា.បាលី​ ( បាលីភាសា ) )
    (< សុរិយ > សុរិយេ) នាកាល​ឬ​កាល​ដែល​ព្រះ​អាទិត្យ; ឬ​សំដៅ​សេចក្ដី​ត្រឹម​តែ​ថា “ព្រះ​អាទិត្យ” ក៏​មាន (សម្រាប់​ប្រើ​ចំពោះ​តែ​ក្នុង​ពាក្យ​ទេសនា​ឬ​ក្នុង​កាព្យ) : សុរិយេ​នាកាល​ព្រះ​អាទិត្យ ប្លែង​ឫទ្ធិ​បង្អស់​វង់​មណ្ឌល ព្រះ​ចន្រ្ទ​រះ​ឡើង​ឲ្យ​យើង​យល់ នេះ​នោះ​មិន​សល់​នៅ​ជិត​ខ្លួន ។ ឬ​មួយ​យ៉ាង​ថា : សុយេ​រែង​រេ​ទៅ​ខាង​លិច រែង​ចុះ​ទាប​តិច​តាម​លំដាប់ ដូច​រូប​សព្វ​សត្វ​តែង​កើត​ស្លាប់​ទោះ​យូរ ទោះ​ឆាប់​តែង​ប្រែប្រួល ។
  8. សុរិយោ --
    (ម. ក្នុង ព. សុរិយ) ។
  9. សុរិយោដី ( ន.នាមសព្ទ ) [--រ៉ិយ៉ោ-- ]
    ព្រះ​អាទិត្យ​និង​ដី ។ ខ្មែរ​ប្រើ​ដោយ​សន្មតិ​ជា​ឈ្មោះ​ក្រុម​រាជការ​មួយ​ក្រុម នៅ​ក្រោម​ឱវាទ​ក្រសួង​កសិកម្ម មាន​ភារៈ​ខាង​វាស់​ផ្ទៃ​ក្រឡា​ដី ស្រែ​ចម្ការ​ឬ​ដី​ភូមិ​ជាដើម​ក្នុង​កម្ពុជ​រដ្ឋ ព្រម​ទាំង​កាន់​កាប់​រក្សា​ទុក​នូវ​ឯកសារ​ស្ដី​ពី​រឿង​នេះ​ផង : ក្រុម​សុរិយោដី (បារ. Cadastre) ។
  10. សុរិយ័ន ( ន.នាមសព្ទ )   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (សុរិយ; សូយ៌) ព្រះ​អាទិត្យ (ពាក្យ​សម្រួល​តាម​សម្ផស្ស​កាព្យ សម្រាប់​ប្រើ​តែ​ក្នុង​កាព្យ) ។
Headley's Khmer-English Dictionary
  1. សុរិយ ( n ) [soʔreʔyaʔ]   - detail »
    sun
  2. សុរិយា ( n ) [soʔreʔyaa]   - detail »
    sun
  3. សុរិយេ   - detail »
    See: សុរិយ
  4. សុរិយោដី ( n ) [soʔreʔyaodəy]   - detail »
    sun and earth, sun and land
  5. សុរិយោដី ( n ) [soʔreʔyaodəy]   - detail »
    land survey
  6. សុរិយោទ័យ ( n ) [soʔreʔyaotey]   - detail »
    sunshine
  7. សុរិយ័ន   - detail »


Prohok Solutions @2017 : Learn Khmer | Khmer Calendar