Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: សូរ

Chuon Nath's Khmer-Khmer Dictionary
  1. សូរ ( ន.នាមសព្ទ ) [សូ]   ( បា. ឬ សំ. ក្ល.None )
    (ស្វរ “សព្ទ, សំឡេង; ផ្លាស់​ជើង វ (្វ) ក្រោម​តួ ស ជា​ស្រៈ ូ > សូ; បា. សរ”) សព្ទ, សំឡេង; សំឡេង​លាន់​ឮ : សូរ​ភ្លេង, សូរ​ផ្គរ, សូរ​កាំភ្លើង, ឥត​សូរ ។
    - សូរ​សព្ទ សូរ​សំឡេង​ឬ​សំឡេង​ក្លៀវក្លា, សំឡេង​ខ្លាំង ។ សូរ​សព្ទ​សំនៀង​នៃ​ព្រះ​សម្មាសម្ពុទ្ធ​ប្រកប​ដោយ​អង្គ ៨ ហៅ​ថា អដ្ឋង្គុបតសរៈ ឬ អដ្ឋង្គិកសរៈ គឺ ១-ស្រឡះ​ស្រឡំ​ស្មើ​ៗ; ២-ស្រទន់​ពីរោះ; ៣-ឲ្យ​អ្នក​ស្ដាប់​ងាយ​ដឹង​ងាយ​យល់; ៤-គួរ​ឲ្យ​អ្នក​ស្ដាប់​ចង់​ស្ដាប់​មិន​ធុញ​ទ្រាន់; ៥-ក្បោះក្បាយ​មិន​ស្អកស្អា; ៦-មាន​សូរ​និគ្គហិត​មូល​ក្រឡង់; ៧-មាន​សូរ​ជ្រៅ​ក្នុង​ទ្រូង; ៨-ក្រាង​ក្រអៅ ។
    - សូរ​សៀង (ល. ស្យង, ស. សើ្យង, អ. ថ. ស៎ៀង “សំឡេង”) សូរ​សំឡេង​ឬ​សំឡេង​ភ្លៀង​ក្លា; (រ. ស.) : ព្រះ​សូរ​សៀង ។
  2. សូរ ( គុ.គុនសព្ទ ) [--រ៉ៈ]   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (ឝូរ) ក្លៀវក្លា, អង់អាច, ក្លាហាន, អាច​ហាន, ដែល​មាន​ចិត្ត​មុត, មោះមុត ។ ន. អ្នក​ក្លៀវក្លា, អ្នក​អង់អាច,... អ្នក​ចម្បាំង ។ (សំ. សូរ) ព្រះ​អាទិត្យ ។
    - សូរ​ចិត្ត ចិត្ត​ក្លាហាន ។
    - សូរ​បុរស បុរស​ក្លៀវក្លា; អ្នក​ចម្បាំង ។
    - សូរ​ពាក្យ ឬ - --វាក្យ សម្ដី​ក្លៀវក្លា, សម្ដី​ក្អេងក្អាង; សម្ដី​អ្នក​ក្លៀវក្លា ។
    - សូរ​ភាព ភាព​ក្លៀវក្លា, សេចក្ដី​អង់អាច ។
    - សូរ​យុទ្ធ ចម្បាំង​ក្លា​ខ្លាំង ។
    - សូរ​សីហ​នាទ សីហ​នាទ​ដ៏​ក្លៀវក្លា ។ ព. ប្រ. សព្ទ​បន្លឺ​ឬ​កម្ទរ​ឡើង​ដូច​ជា​សម្រែក​សីហៈ​ក្លៀវក្លា : ព្រះ​រាជ​ឱង្ការ​នូវ​ព្រះ​បន្ទូល​សូរ​សីហ​នាទ (--សូរ៉ៈ--) សំបុត្រ​ប្រកាស​របស់​ក្សត្រិយ៍​ទ្រង់​រាជ្យ ចេញ​ឲ្យ​សាធារណ​ជន​ដឹង​គ្រប់​គ្នា ។
    - សូរ​សៀង (ស. សើ្យង អ. ថ. ស៎ៀង “សំឡេង”) សំឡេង​ក្លៀវក្លា; (រ. ស.) : ព្រះ​សូរ​សៀង ។
    - សូរ​សេនា សេនា​ចិត្ត​មុត ។ល។
  3. សូរង ( ន.នាមសព្ទ ) [--រ៉ង ]
    ក (ប្រើ​ចំពោះ​តែ​រាជ​សព្ទ) :
    - ព្រះ​សូរង គឺ ក នៃ​ក្សត្រិយ៍ ។ (ក្នុង​សាស្រ្តា​បុរាណ​ច្រើន​ប្រទះ​ឃើញ​សរសេរ​ជា សូរង្គ; បើ​ដូច្នេះ​មែន គួរ​សន្និដ្ឋាន​ថា​ក្លាយ​មក​ពី សំ. សូរ + អង្គ > ស្វរាង្គ; ជើង វ “្វ” > ស្រះ ូ, រា > រ ផ្សំ​បាន​ជា សូរង្គ “អង្គ​របស់​សំឡេង ឬ​អវយវៈ​សម្រាប់​ញ៉ាំង​សំឡេង​ឲ្យ​កើត គឺ ក” ប៉ុន្តែ​បាន​ស្រាវជ្រាវ​រក​សព្វ​គ្រប់​ទៅ ក៏​ពុំ​ឃើញ​មាន​ពាក្យ​សំស្រ្កឹត​ថា “ស្វរាង្គ” ដែល​ប្រែ​ថា “ក” ទេ, បើ​ប្រើ​ជា សូរង្គ ដោយ​សន្មតិ​ផ្សំ​ក៏​គួរ​ដែរ ព្រោះ​មាន​អត្ថន័យ​គួរ​ដោះ​ស្រាយ​បាន) ។
  4. សូរេច ( កិ.កិរិយាសព្ទ ) [--រ៉ាច់ ]
    ស្រេច, ចប់, ចប់​ស្រេច, ចប់​បរិបូរ : ការណ៍​នេះ​សូរេច​ត្រឹម​ប៉ុណ្ណេះ; សូរេច​ម្ល៉េះ​ហោង (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ ឬ ព. ទេ. ច្រើន​ប្រើ​ពាក្យ​នេះ​តាម​ស្ម័គ្រ) ។
  5. សូរ្យ ( ន.នាមសព្ទ ) [សូរ-យ៉ៈ ឬ សូ ]   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    (សូយ៌; សុរិយ) ព្រះ​អាទិត្យ ។ ប្រើ​រៀង​ភ្ជាប់​ពី​ខាង​ដើម​សព្ទ​ដទៃ​បាន​តាម​ការ​ប្រកប (ដូច សុរិយ ដែរ) :
    - សូរ្យ​ករ, --ការ ឬ--រស្មី រស្មី​ព្រះ​អាទិត្យ ។
    - សូរ្យ​កាល ពេល​ថ្ងៃ​ត្រង់ ។
    - សូរ្យ​គតិ ដំណើរ​ព្រះ​អាទិត្យ ។
    - សូរ្យ​គោត្រ គោត្រ​ព្រះ​អាទិត្យ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) សុរិយ​គោត្ត, សុរិយ​វង្ស ផង) ។
    - សូរ្យ​គ្រាស ឬ --គ្រាះ (សូ--) ដំណើរ​ដែល​រាហូ​ចាប់​ឬ​បាំង​ដួង​ព្រះ​អាទិត្យ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) គ្រាស ឬ គ្រាះ ផង) ។
    - សូរ្យសែង (សូ--) ពន្លឺ​ព្រះ​អាទិត្យ ។ល។
  6. សូរ្យ --
    (មើល​ក្នុង​ពាក្យ សូរ្យ) ។
  7. សូរ្យកាន្ត ( ន.នាមសព្ទ ) [សូរ-យ៉ៈកាន ឬ សូរ៉ៈកាន ]   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    (សូយ៌ “ព្រះ​អាទិត្យ” + កាន្ត “ជា​ទី​ស្រឡាញ់, ដែល... ពេញ​ចិត្ត”; សុរិយ + កន្ត) ថ្ម​ព្រះ​អាទិត្យ (អាទិច្ច​សិលា), ត្បូង​ព្រះ​អាទិត្យ គឺ​ត្បូង​ឬ​កែវ​មួយ​ប្រភេទ កាល​បើ​យក​ទៅ​ដាក់​ឲ្យ​ចំ​ពន្លឺ​ព្រះ​អាទិត្យ អាច​បញ្ចេញ​កម្តៅ​យ៉ាង​ខ្លាំង​ក្លា​បាន ឬ​អាច​បង្កើត​ជា​ភ្លើង​ក៏​បាន; កែវ​ប្រភេទ​នេះ គេ​សន្មត​ថា​មាន​គុណ​ភាព​ពូកែ​ស័ក្ដិសិទ្ធិ ដែល​ច្រើន​តែ​មាន​តំណាល​ក្នុង​រឿង​ល្បើក​ផ្សេង​ៗ ពី​បុរាណ​កាល​ដូច​គេ​តែង​បាន​ឮ​រឿយ​ៗ ក្នុង​រឿង​ល្ខោន​ជាដើម​ថា : ព្រះ​រាជ​កុមារ... គ្រវី​កែវ​សូន្យកាន្ត​កើត​ជា​ភ្លើង​ឆេះ​ពួក​ខ្មាំង​សត្រូវ រលាយ​សាប​សូន្យ​ឥត​សេសសល់; បើ​តាម​ន័យ​ដែល “...អាច​បញ្ចេញ​កម្តៅ​យ៉ាង​ខ្លាំង​ក្លា​បាន ឬ​អាច​បង្កើត​ជា​ភ្លើង​ក៏​បាន” នេះ​គួរ​យោល​ទៅ​ដល់​សេចក្ដី​ម្យ៉ាង​ទៀត​ថា កែវ​ចរណៃ​មួយ​ប្រភេទ​ដែល​គេ​យក​ទៅ​ដាក់​បញ្ចាំង​ក្រោម​រស្មី​ព្រះ​អាទិត្យ​កំពុង​ក្ដៅ ហើយ​អាច​បង្កើត​ភ្លើង​បាន​ដោយ​សារ​ក្រដាស​ប៉ុយ​ឬ​កម្ទេច​សំរាម​ល្អិត ដែល​ដាក់​ពី​ខាង​ក្រោម​កែវ​នោះ គឺ​គួរ​ហៅ​ថា សូរ្យកាន្ត បាន​ដែរ ។ ពាក្យ​នេះ ច្រើន​ប្រើ​ជា​មួយ​នឹង​ពាក្យ ពិទូរ្យ ថា : កែវ​ពិទូរ្យ​សូរ្យកាន្ត ។
  8. សូរ្យាទិត្យ ( ន.នាមសព្ទ )   ( បា.បាលី​ ( បាលីភាសា ) )
    ដួង​ពន្លឺ​នៃ​ព្រះ​អាទិត្យ​ដែល​ចាំង​ជះ​រស្មី​ភ្លឺ​ក្រៃលែង​បំភ្លឺ​លោក ។
Headley's Khmer-English Dictionary
  1. សូរ ( n ) [soo, sooraʔ-]   - detail »
    noise, sound; voice
  2. សូរ ( adj ) [soo, sooraʔ-]   - detail »
    to be bold, daring, courageous; capable.
  3. សូរ ( n ) [soo, sooraʔ-]   - detail »
    soldier, brave man, hero; capable man
  4. សូរ ( n ) [soo, sooraʔ-]   - detail »
    sun
  5. សូរង ( n ) [suurɑɑŋ]   - detail »
    neck
  6. សូរេច ( v ) [soorac]   - detail »
    to finish, conclude, terminate completely.
  7. សូរេច ( adj ) [soorac]   - detail »
    to be finished
  8. សូរ្យ ( n ) [sooryaʔ, soo]   - detail »
    sun ; Surya (Indian sun god)


Prohok Solutions @2017 : Learn Khmer | Khmer Calendar