Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: ស័ក

Chuon Nath's Khmer-Khmer Dictionary
  1. ស័ក ( ន.នាមសព្ទ )   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (ឝក) កាល, សម័យ, យុគ; ការ​រាប់​លំដាប់​ឆ្នាំ; ពួក​ជន​ជា​តំណ​វង្ស​ដែល​ជាប់​ទាក់ទង​ដោយ​ក្សត្រិយ៍ សកៈ ឬ សាលិវាហនៈ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) សករាជ ផង) ។ ខ្មែរ​ប្រើ​ពាក្យ​នេះ​ចំពោះ​តែ​ការ​រាប់​លំដាប់​ឆ្នាំ តាំង​ពី​ស័ក​ទី ១ ដល់ ស័ក​ទី ១០ ត្រឡប់​សា​មក​រាប់​ពី​ស័ក​ទី ១ វិញ គឺ​រាប់​ថា : ឯក​ស័ក, ទោ​ស័ក, ត្រី​ស័ក, ចត្វា​ស័ក, បញ្ច​ស័ក, ឆ​ស័ក, សប្ត​ស័ក, អដ្ឋ​ស័ក, នព្វ​ស័ក, សំរឹទ្ធិ​ស័ក; ដូច​ជា ឆ្នាំ​ថោះ​ឯក​ស័ក ។ល។ ឆ្នាំ​ជូត​សំរឹទ្ធិ​ស័ក; ឆ្នាំ​ឆ្លូវ​ឯក​ស័ក,... ។
  2. ស័ក្ដិសិទ្ធិ ( ន.នាមសព្ទ ) [ស័ក-សិត]   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (ឝក្តិ + សិទ្ធិ “សេចក្ដី​សម្រេច”) ការ​សម្រេច​ដោយ​អំណាច ។ គុ. ដែល​មាន​អំណាច ឬ​ដែល​អាច​ឲ្យ​សម្រេច​ប្រយោជន៍​បាន, ដែល​វិសេស​វិសាល; ដែល​ពូកែ​ឆុតឆាប់, ដែល​ខ្លាំង​ពូកែ : របស់​ស័ក្ដិ​សិទ្ធិ, មន្ត​ស័ក្កិ​សិទ្ធិ, ថ្នាំ​ស័ក្កិ​សិទ្ធិ ។ ប្រើ​ជា កិ. វិ. ផង​ក៏​បាន : ធ្វើ​ឲ្យ​ឃើញ​ស័ក្កិ​សិទ្ធិ ធ្វើ​ឲ្យ​ឃើញ​ជាក់​ស្ដែង, ឲ្យ​ឃើញ​ប្រាកដ ។
Headley's Khmer-English Dictionary
  1. ស័ក ( n ) [sak]   - detail »
    10-year cycle; time, era, progression / sequence of years
  2. ស័ក ( n ) [sak]   - detail »
    royal family


Prohok Solutions @2017 : Learn Khmer | Khmer Calendar