Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: ស្មោះ

Chuon Nath's Khmer-Khmer Dictionary
  1. ស្មោះ ( កិ.កិរិយាសព្ទ )
    ត្រង់​អស់​ពី​ចិត្ត ឥត​កិច្ច​កល​មាយា, ត្រង់​សុទ្ធសាធ : ចិត្ត​ស្មោះ, ស្រឡាញ់​ស្មោះ ។ ស្មោះ​ចំពោះ ស្មោះ​ឆ្ពោះ​ត្រង់ ។ ស្មោះ​ត្រង់ ស្មោះ​ពិត ។ ស្មោះ​ស្ម័គ្រ ឬ ស្ម័គ្រ​ស្មោះ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ស្ម័គ្រ) ។ ស្មោះ​ស្មាន សោះ​សា, ដែល​ជា​ស្រឡះ​ហើយ, អស់​ឈឺ : ជា​ស្មោះ​ស្មាន ។ ស្មោះ​ស្មើ ស្មោះ​ឥត​ល្អៀង ។ល។
  2. ស្មោះងារ ( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏, គុ.គុនសព្ទ )
    ខ្ជីខ្ជា តាម​តែ​រួច​ពី​ដៃ, តាម​តែ​រួច​ពី​មាត់, តាម​តែ​ប្រទះ, តាម​តែ​បាន : ការ​ស្មោះ​ងារ, សម្ដី​ស្មោះ​ងារ, ធ្វើ​ការ​ស្មោះ​ងារ ។
    - មនុស្ស​ស្មោះ​ងារ មនុស្ស​ខ្ជីខ្ជា; មនុស្ស​ដែល​ស្និទ្ធស្នាល​នឹង​គ្នា​ឥត​ខ្លាច​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក ។ល។
  3. ស្មោះសរ ( ន.នាមសព្ទ )   ( បា.បាលី​ ( បាលីភាសា ) )
    (សមោសរ “ប្រជុំ​ឬ​ជួប​ជុំ​គ្នា​ដោយ​រីករាយ”) សេចក្ដី​រីករាយ​រាក់ទាក់, សេចក្ដី​រួសរាយ, សាទរ : ទទួល​ភ្ញៀវ​ដោយ​ស្មោះ​សរ ។
Headley's Khmer-English Dictionary
  1. ស្មោះ ( adj ) [smɑh]   - detail »
    to be honest, sincere, frank, straightforward, direct; loyal, faithful
  2. ស្មោះ ( fp ) [smɑh]   - detail »
    emphatic final particle
    Eg. ខ្ញុំជាអ្នកក្លាហាន​ស្មោះ​!: I am (really) a brave man!


Prohok Solutions @2017 : Learn Khmer | Khmer Calendar