Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: ស្មៅ

Chuon Nath's Khmer-Khmer Dictionary
  1. ស្មៅ ( ន.នាមសព្ទ )
    ពូជ​ពួក​មួយ​ដែល​ដុះ​ឯង​លើ​ផែន​ដី​ឬ​ក្នុង​ទឹក​ស្លឹក​សណ្ឋាន​ជា​ចម្រៀក​តូច​ៗ (ហៅ​រួម​ថា តិណ​ជាតិ ទីទៃ​ពី​រុក្ខ​ជាតិ, លតា​ជាតិ, ធញ្ញ​ជាតិ...) មាន​ច្រើន​យ៉ាង​ជា​អនេក: ស្មៅ​ទឹក, ស្មៅ​គោក ។ ព. ប្រ.
    - ស្មៅ​កិលេស ឬ​
    - ស្មៅ​តណ្ហា កិលេស​ឬ​តណ្ហា​ដែល​ទ្រុបទ្រុល​ក្នុង​សន្ដាន​បុថុជ្ជន ដូច​ជា​ស្មៅ​ដុះ​ចាក់​ឫស​ស្មូញស្មាញ​ក្នុង​ដី ។
    - ស្មៅ​ព្រៅ ស្មៅ​ដែល​ដុះ​ទ្រុបទ្រុល​តាំង​ពី​នៅ​ខ្ចី​ដល់​ចាស់​ចេញ​ផ្កា​ផ្លែ​ឥត​ដែល​មាន​សត្វ​តិណ​ភ័ក្ស​ណា​ស៊ី; ឬ​ស្មៅ​សម្ទាយ ។ល។
  2. ស្មៅស្រូបពិសពស់ ( ន.នាមសព្ទ )
    ឈ្មោះ​ស្មៅ​មួយ​ប្រភេទ​ស្លឹក​ស្រួច​ៗ, មាន​ដើម​ទន់​ល្មម, សន្ដាន​ស្មៅ​ក្បាល​កណ្តៀរ​ប៉ុន្តែ​ត្រួយ​សម្បុរ​ក្រហម​ប្រឿង​ៗ កាច់​ឬ​កាត់​ដាំ​រស់, គេ​ច្រើន​ដាំ​ធ្វើ​ចំណារ​សួន​ឬ​ដាំ​គាប​ធ្វើ​របង​ជា​ចំណារ​ទាប​ៗ គេ​កាត់​តម្រឹម​ឲ្យ​មាន​កម្រាស់​សមរម្យ; តាម​ពាក្យ​បរម្បរា​ថា​ជា​ស្មៅ​ស្រូប​ពិស​ពស់​ពី​ខ្លួន​មនុស្ស​ដែល​ពស់​ចឹក​ឲ្យ​ជា​រស់​រាន​មាន​ជីវិត​បាន
Headley's Khmer-English Dictionary
  1. ស្មៅ ( n ) [smav]   - detail »
    grass, generic term for grasses and grass-like plants
  2. ស្មៅ ( n ) [smav]   - detail »
    strong passion (esp. referring to sexual passion)

    Reference: ស្មៅកិលេស


Prohok Solutions @2017 : Learn Khmer | Khmer Calendar