Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: ស្ម័គ្រ

Chuon Nath's Khmer-Khmer Dictionary
  1. ស្ម័គ្រ ( គុ.គុនសព្ទ ) [ស្មាក់ ]   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    (សមគ្រ; សមគ្គ) ទាំងអស់, ទាំងមូល, ទាំងស្រុង, សាកល, សព្វ, សព្វ​គ្រប់; ដែល​ពេញលេញ, មិន​ខ្វះខាត; ដែល​ព្រមព្រៀង​គ្នា, ដែល​ស្រុះ​ចិត្ត​គ្នា; ដែល​ពេញ​ចិត្ត​ធ្វើ​ពី​ខ្លួន​ឯង ។ ខ្មែរ​ប្រើ​ជា កិ. “ពេញ​ចិត្ត​ធ្វើ​ដោយ​ខ្លួន​ឯង, ពេញ​ចិត្ត​ចូល​ជា​មួយ, ធ្វើ​ពី​ចិត្ត​ឯង” : មិន​ស្ម័គ្រ​ធ្វើ​ការ ។ ប្រើ​ជា ន. ក៏​បាន “ការ​ពេញ​ចិត្ត​ធ្វើ​ដោយ​ខ្លួន​ឯង,...” : បើក​ឲ្យ​ចូល​ធ្វើ​ការ​តាម​ស្ម័គ្រ ។
    - ស្ម័គ្រ​ចិត្ត ពេញ​ចិត្ត​ដោយ​ខ្លួន​ឯង​ឥត​អ្នក​ណា​បង្ខំ :
    - ទាហាន​ស្ម័គ្រ​ចិត្ត ទាហាន​អាសា (ខ្មែរ​ហៅ​ចំពោះ​តែ​ទាហាន​ក្នុង​ក្រុម​ពិជ័យ​សង្រ្គាម) ។
    - ស្ម័គ្រ​បក្ស​ពួក ពួក​ដែល​ចូល​គំនិត​គ្នា ។
    - ស្ម័គ្រ​ស្មាគម សមាគម​តាម​ស្ម័គ្រ ។
    - ស្ម័គ្រ​ស្មាន (សំ. សមគ្រ + សមាន “ស្មើ, ស្មើ​គ្នា”) ស្ម័គ្រ​ចិត្ត​ស្មើ​គ្នា, ស្រុះ​ចិត្ត​គ្នា; ស្ម័គ្រ​អស់​ពី​ចិត្ត; សោះសា ។
    - ស្ម័គ្រ​ស្មោះ ឬ - ស្មោះ​ស្ម័គ្រ ស្ម័គ្រ​ដោយ​ស្មោះ​អស់​ពី​ចិត្ត ។ល។
Headley's Khmer-English Dictionary
  1. ស្ម័គ្រ ( adj ) [smak]   - detail »
    to be voluntary, of one's own free will.
  2. ស្ម័គ្រ ( v ) [smak]   - detail »
    to act according to one's own wishes; to volunteer
    Eg. គាត់មិនស្ម័គ្រចិត្តធ្វើការទេ: He's working against his will
  3. ស្ម័គ្រ ( adj ) [smak]   - detail »
    to be whole, all, entire, complete, thorough
  4. ស្ម័គ្រ ( n ) [smak]   - detail »
    wish, desire, will, liking, pleasure; consent, accord.
  5. ស្ម័គ្រ ( adj ) [smak]   - detail »
    to be devoted to.
  6. ស្ម័គ្រ ( v ) [smak]   - detail »
    to wish, desire, want


Prohok Solutions @2017 : Learn Khmer | Khmer Calendar