Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: ស្រែ

Chuon Nath's Khmer-Khmer Dictionary
  1. ស្រែ ( ន.នាមសព្ទ )
    ទី​ដី​ដែល​កើត​ពី​គាស់​រាន​ជា​ទំនាប​លើក​ភ្លឺ​ព័ទ្ធ​រាំង​ទឹក សម្រាប់​ស្ទូង​ឬ​ព្រោះ​ស្រូវ ។
    - ស្រែ​ជើង​ស្រុក ស្រែ​ក្បែរ​ភូមិ​លំនៅ ។
    - ស្រែ​បុណ្យ (ព. ប្រ.) បដិគ្គាហក​បុគ្គល​ដែល​ញ៉ាំង​ទាយក​ទាយិកា​ឲ្យ​បាន​បុណ្យ​ច្រើន (បុញ្ញក្ខេត្ត) : មាតា​បិតា​ជា​ស្រែ​បុណ្យ​នៃ​បុត្រ​ធីតា, ព្រះ​ពុទ្ធ​ព្រះ​អរហន្ត​ជា​ស្រែ​បុណ្យ​ដ៏​ឧត្តម​នៃ​សត្វ​លោក, ជីដូន​ជីតា​ជា​ស្រែ​បុណ្យ​នៃ​ជនានុជន មាន​វ័យ​ក្មេង​ជាង, ស្មូម​យាចក​អ្នក​កម្សត់​ទុគ៌ត ជា​ស្រែ​បុណ្យ​សាធារណៈ​នៃ​ជនានុជន​ទួទៅ ។
    - ស្រែ​ប្រាំង ស្រែ​សម្រាប់​ស្ទូង​ស្រូវ​ក្នុង​រដូវ​ប្រាំង ។
    - ស្រែ​ពង្រោះ ស្រែ​សម្រាប់​ព្រោះ​ស្រូវ ។
    - ស្រែ​វស្សា ស្រែ​សម្រាប់​ធ្វើ​ស្រូវ​ក្នុង​រដូវ​វស្សា ។
    - ស្រែ​អំបិល ទី​ដែល​ទប់​ខាំង​ទឹក​ប្រៃ​ឲ្យ​ខះ​ជា​អំបិល ។ល។ ភាសិត​បុរាណ​ថា ធ្វើ​ស្រែ​នឹង​ទឹក ធ្វើ​សឹក​នឹង​បាយ ។
  2. ស្រែ ( គុ.គុនសព្ទ )
    ដែល​ស្រវាំង​ដោយ​អត់​ងងុយ​ហួស​ពេក​ជាដើម : ភ្នែក​ស្រែ  ឬ ស្រែ​ភ្នែក ។
  3. ស្រែក ( កិ.កិរិយាសព្ទ )
    បញ្ចេញ​សម្រែក : ស្រែក​ច្រៀង, ស្រែក​បទ, ស្រែក​យំ, ស្រែក​សួរ, ស្រែក​ហៅ ។
  4. ស្រែង ( ន.នាមសព្ទ )
    ឈ្មោះ​រោគ​កើត​នៅ​ស្បែក​ចេញ​ជា​កណ្តាប់​គគ្រាត​បណ្ដាល​ឲ្យ​រមាស់; មាន​ឈ្មោះ​ផ្សេង​ៗ​គ្នា​គឺ ស្រែង​ជ្វា ស្រែង​ឡើង​កណ្តាប់​ក្រហម​ផេរ ។
    - ស្រែង​ដែក ស្រែង​ឡើង​សាច់​ខ្មៅ​ក្រៀម​រឹង​គគ្រាត ។
    - ស្រែង​ផេះ ស្រែង​ឡើង​សម្បុរ​ប្រផេះ កាល​ណា​អេះ​ហុយ​ព្រោង ។
  5. ស្រែងកង្កែប ( ន.នាមសព្ទ )
    ឈ្មោះ​រោគ​ស្បែក​មួយ​ប្រភេទ​កើត​នៅ​អណ្ឌៈ​ឬ​នៅ​កៀន​ភ្លៅ មាន​អាការ​រលាក​ៗ ហើយ​ក្រៀម​ជា​ក្រមរ​ស្រទាប់​ៗ កណ្ដាល​អំពី​ទឹក​សុក្កៈ​ដេល​ធ្លាក់​មក​ប៉ះ​ត្រូវ​ជា​រោគ​រមាស់​ខ្លាំង​ម្ដង​ៗ អេះ​ទៅ​ចេញ​ទឹក​រងៃ ។
  6. ស្រែន្យ ( ន.នាមសព្ទ ) [ស្រែន]
    ពាក្យ​ប្រើ​ក្លាយ​ឃ្លាត​មក​ពី សែន្យ ដែល​ក្លាយ​មក​ពី សំ. សៃន្យ “សេនីយ៍” គឺ​ទាហាន​ឬ​កង​ទ័ព​ជើង​គោក (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) សែន្យ>សែន្យ ឬ សែន្យា) ។ ខ្មែរ​ប្រើ​ពាក្យ ស្រែន្យ ជា​ឋានន្តរ​មន្រ្តី, ដូច​ជា ស្រែន្យ​សង្រ្គាម; ស្រែន្យធិបតី (ស្រែន្យាធិបតី < សៃន្យាធិបតិ); ស្រែន្យ​អនុជិត (សែន្យានុជិត < សៃន្យានុជិត) ជាដើម ។
  7. ស្រែមួរ ( ន.នាមសព្ទ )
    ស្រែ​ដែល​ដុះ​ស្រូវ​មួរ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) មួរ ផង) ។ ឈ្មោះ​ស្មៅ​មួយ​ប្រភេទ​ ដើម​រឹង (ស្ទើរ​ជា​រុក្ខ​ជាតិ) សម្បុរ​ក្រហម​ស្លឹក​ល្អិត​ៗ ប្រើ​ជា​ថ្នាំ​រម្ងាប់​រោគ ។
  8. ស្រែស ( គុ.គុនសព្ទ )
    ស្រួយ​ខ្លាំង, ស្រួយ​ក្រៃពេក : ស្រួយ​ស្រែស ។
    - សម្ដី​ស្រួយស្រែស សម្ដី​ស្រួយ​ច្បាស់​លាស់ (សម្ដី​រឹង​តែ​ពីរោះ) ។
  9. ស្រែះ ( កិ.កិរិយាសព្ទ ) or ស្រេះ
    ចាក់​ចេស​ប្រទាក់​ឆ្វាក់​ញឹក​ជា​ក្រឡា​ល្អិត​ៗ : ស្រែះ​សំពត់​ធ្លុះ ។
    - ចំពាក់​ចាក់​ស្រែះ ចំពាក់​ឆ្វាក់​ដូច​ជា​ចាក់​ចេស​ស្រែះ ។
  10. ស្រែះ ( ន.នាមសព្ទ )
    ឈ្មោះ​អាវ​ឬ​កន្សែង​ជាដើម​ដែល​ស្រែះ​ជា​ក្រឡា​ល្អិត​ៗ : អាវ​ស្រែះ, កន្សែង​ស្រែះ ។ ឈ្មោះ​ផ្សិត​មួយ​ប្រភេទ​មាន​ស្នាប់​ដូច​ជា​ចាក់​ស្រែះ : ផ្សិត​ស្រែះ ជា​ផ្សិត​ពុល​បរិភោគ​ពុំបាន ។
Headley's Khmer-English Dictionary
  1. ស្រែ ( n ) [srae]   - detail »
    wet / irrigated rice field.
  2. ស្រែ ( adj ) [srae]   - detail »
    to be rural
  3. ស្រែ ( adj ) [srae]   - detail »
    (of the eyes) to be very tired; to be bleary-eyed (e.g. from a lack of sleep); to be glazed / unseeing / blank (as the eyes of a very ill person)
  4. ស្រែ ( n ) [srae]   - detail »
    the Sre (a Mon-Khmer speaking ethnic group of Central Vietnam, also called Koho)
  5. ស្រែក ( v ) [sraek]   - detail »
    to shout, scream, cry (out), bawl, yell
  6. ស្រែង ( n ) [sraeŋ]   - detail »
    any of various skin diseases including: dermatosis, ringworm, and mycosis
  7. ស្រែន្យ ( n ) [sraen]   - detail »
    governmental official
  8. ស្រែន្យ ( n ) [sraen]   - detail »
    infantry soldiers, ground forces
  9. ស្រែស ( adj ) [sraeh]   - detail »
    to be very fragile, very brittle, very crisp
  10. ស្រែះ ( n ) [sreh]   - detail »
    kind of poisonous mushroom

Next >>



Prohok Solutions @2017 : Learn Khmer | Khmer Calendar