Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: ហេតុ

Chuon Nath's Khmer-Khmer Dictionary
  1. ហេតុ ( ន.នាមសព្ទ ) [ហែត]   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    ការ​ឬ​ដំណើរ​ដែល​ប្រព្រឹត្ត​ទៅ; ការណ៍; ដំណើរ; រឿង; ទំនង; ដើម​ទង, ទង​គន្លង; ដើម​ចម; ផ្លូវ, ផ្លូវ​សេចក្ដី; វិធី; បំណង ។ ខ្មែរ​ច្រើន​ប្រើ​សំដៅ​សេចក្ដី​ថា “ដំណើរ​ឬ​រឿង​ដែល​កើត​ឡើង; រឿងរ៉ាវ, ការ​ទាស់ទែង​គ្នា” : មាន​ហេតុ, កើត​ហេតុ​នឹង​គ្នា, បង្ក​ហេតុ, នាំ​បណ្តាល​ហេតុ ។ ព្រោះ​ហេតុ​នោះ ព្រោះ​ដំណើរ​នោះ ។ ឲ្យ​ហេតុ ឲ្យ​ទំនង ។ល។ បើ​រៀង​ភ្ជាប់​ពី​ខាង​ដើម​សព្ទ​ដទៃ អ. ថ. ហេ-តុ, ដូច​ជា ហេតុ​ឃាត ការ​សម្លាប់​ហេតុ, ការ​បំបាត់​ហេតុ ។
    - ហេតុ​ឃាតក ឬ - --ឃាតកៈ (--ដក់ ឬ --តៈកៈ) អ្នក​សម្លាប់​ឬ​បំបាត់​ហេតុ (បើ​ស្រ្តី​ជា ហេតុ​ឃាតិកា) ។
    - ហេតុ​និទាន ទី​តាំង​នៃ​ហេតុ, រឿង​ហេតុ ។
    - ហេតុប្ប​ភព ឬ - --ប្រភព (--តុប-ប៉ៈភប់ ឬ--ប្រៈភប់; បា. ហេតុប្ប​ភវ, សំ. ហេតុប្រ​ភវ) ដែល​មាន​ហេតុ​នាំ​ឲ្យ​កកើត​មុន; សេចក្ដី​ទុក្ខ​ដែល​មាន​តណ្ហា​ជាដើម​ហេតុ​នាំ​ឲ្យ​កើត (តណ្ហា​ជា​ហេតុ​សេចក្ដី​ទុក្ខ​ជា​ផល) ។
    - ហេតុ​ផល​សន្ធាន (--ផៈល៉ៈ--) ពាក្យ​ត​ហេតុ​និង​ផល គឺ​ពាក្យ​សម្រាប់​ប្រើ​ក្នុង​ប្រយោគ ប្រាប់​ផល​ដែល​ជាប់​ត​មក​ពី​ហេតុ, ប្រើ​ចំពោះ​ពាក្យ​ថា ព្រោះ, ព្រោះ​ថា, ព្រោះ​ហេតុ​នោះ​បាន​ជា, ដ្បិត, ដ្បិត​ជា, ដ្បិត​ថា (ព. វ.) ។
    - ហេតុ​ភូត ដែល​កើត​ជា​ហេតុ ។
    - ហេតុ​ម័ត ឬ - --មន្ត (--ម៉ាត់ ឬ --ម៉ន់) ដែល​មាន​ហេតុ (បើ​ឥត្ថី​លិង្គ​ជា ហេតុ​មតី ឬ --មន្តី) ។
    - ហេតុ​មូល ឬ - មូល​ហេតុ (--លៈហែត) ហេតុ​ដើម​ឬ​ដើម​ហេតុ ។
    - ហេតុ​រូប រូប​ហេតុ, តួ​ហេតុ ។
    - ហេតុ​វាទ ការ​ជជែក​រក​ឲ្យ​ឃើញ​ហេតុ; សម្តី​ដែល​លើក​យក​ហេតុ​មក​និយាយ ។
    - ហេតុ​វាទក ឬ - --វាទកៈ (--ទក់ ឬ --ទៈកៈ) អ្នក​ដែល​និយាយ​ជជែក​រក​ឲ្យ​ឃើញ​ហេតុ (បើ​ស្រ្តី​ជា ហេតុ​វាទិកា) ។
    - ហេតុ​វាទិន ឬ - --វាទី អ្នក​ដែល​ចូល​ចិត្ត​ឬ​ហៃ​ជជែក​រក​ឲ្យ​ឃើញ​ហេតុ (បើ​ស្រ្តី​ជា ហេតុ​វាទិនី) ។
    - ហេតុ​វិជ្ជា, --វិទ្យា ឬ - --សាស្រ្ត វិជ្ជា​ដែល​ត្រិះរិះ​រក​ឲ្យ​ឃើញ​តាម​ហេតុ (តក្ក​វិជ្ជា) ។ ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ ថា : ហេតុ​វិជ្ជា អ្នក​ប្រាជ្ញ​នានា ក្នុង​លោក​ទាំងមូល រមែង​ស្រាវជ្រាវ រាវ​ដោយ​អនុ​កូល រក​ឃើញ​ប្រមូល ប្រមុំ​តាម​ពិត ។ ហេតុ​និង​បច្ច័យ មាន​ការ​ប្រាស្រ័យ ជា​គូ​ការ​គិត រាវ​រក​ខុស​ត្រូវ តាម​ផ្លូវ​ពិនិត្យ បើ​ទាល់​ការ​គិត ពុំ​អាច​រក​ឃើញ ។ល។
  2. ហេតុ--
    (មើល​ក្នុង​ពាក្យ ហេតុ) ។
  3. ហេតុការណ៍ ( ន.នាមសព្ទ ) [ហែត-កា]   ( បា.បាលី​ ( បាលីភាសា ) )
    រឿងរ៉ាវ​ដែល​កើត​ឡើង​ដោយ​ហេតុ​ផ្សេងៗ មាន​ដូចជា​ចោរ​ប្លន់ ឬ​កាប់​សម្លាប់​គ្នា, ភ្លើង​ឆេះ​ផ្ទះ, គ្រោះថ្នាក់​ចរាចរណ៍​ជាដើម ។
  4. ហេតុ​បច្ច័យ ( ន.នាមសព្ទ ) [ហែត​ប៉ាច់ច័យ]   ( បា.បាលី​ ( បាលីភាសា ) )
    ដំណើរ​ដែល​ប្រព្រឹត្ត​ទៅ​ដើម្បី​បាន​សម្រេច​ផល, មូល, ឫស​គល់​នៃ​រឿង, ឫស​គល់​នៃ​លទ្ធផល​អ្វី​មួយ, ផល​ដែល​កើត​ពី​ហេតុ​អ្វី​មួយ, ហេតុ​ការណ៍​ដែល​មាន​អ្វី​មួយ​ជា​មូលដ្ឋាន, ជា​ដើម​ហេតុ ។
  5. ហេតុ​ភេទ ( គុ.គុនសព្ទ )   ( បា.បាលី​ ( បាលីភាសា ) )
    ដំណើរ​ទំនង, បែប​បទ, ជើង​ការណ៍, ដំណើរ​ការណ៍​ដែល​ប្រព្រឹត្ត​ទៅ ។
Headley's Khmer-English Dictionary
  1. ហេតុ ( n ) [haet]   - detail »
    reason, cause, motive, matter; source, origin; method.
  2. ហេតុ ( conj ) [haet]   - detail »
    because (of); for the reason that


Prohok Solutions @2017 : Learn Khmer | Khmer Calendar