Khmer Dictionary: ឡាន
Chuon Nath's Khmer-Khmer Dictionary
-
ឡាន
( ន.នាមសព្ទ )
រមូរដែកមានសណ្ឋានជាចម្រៀកឬជាបន្ទះតូចកាលណាមួលរឹតឲ្យតឹងមានកម្លាំងប្រឹងរលារវាតចេញ សម្រាប់ញ៉ាំគ្រឿងចក្រឲ្យដើរជាដើម : ឡាននាឡិកា ។ ឈ្មោះចង្កៀងមានឡាន មានចក្រ មានស្លាបកង្ហារវិលបក់កាត់ផាត់ផ្សែងឲ្យពន្លឺភ្លើងភ្លឺថ្លា : ចង្កៀងឡាន ។ ព. ប្រ. រថយន្ត : បើកឡាន, ជិះឡាន (រថយន្តឥតមានឡានសោះទេ ប៉ុន្តែហៅតាមរូបរថតូចៗ មានទ្រង់ទ្រាយដូចរថយន្ត មានឡានមួលឲ្យតឹងរត់រឥលទៅបាន សម្រាប់កូនក្មេងលេង, រូបរថនោះគេនាំយកពីប្រទេសក្រៅមកលក់ក្នុងប្រទេសកម្ពុជា តាំងពីកាលដែលមិនទាន់មានរថយន្តមែនទែនមកដល់នៅឡើយ, លុះតមកមានរថយន្តមកដល់ជាដំបូង ខ្មែរក៏នាំគ្នាហៅ ឡាន រាល់មាត់ជាប់មកដល់សព្វថ្ងៃ, សម្ដីក្នុងផ្លូវការ គួរលែងហៅ ឡាន គួរហៅ រថយន្ត វិញ, បើមានគេសួរ យើងអាចឆ្លើយរួច, ដោះស្រាយបានដោយងាយ តាមប្រភពនៃពាក្យនេះ) ។
-
ឡាន់
( ប.បរិវារសព្ទ )
ពាក្យសម្រាប់ប្រើផ្សំជាមួយនឹងពាក្យ ឡែក ថា :
- ឡែកឡាន់ ឡែកទីទៃៗ; ប្រើជា ដោយឡែកដោយឡាន់ ក៏បាន :
- ដាក់ដោយឡែកដោយឡាន់ ដាក់ដោយជួរដោយសង្កាត់ ឬដោយមុខដោយប៉ែកទីទៃៗ ។
Headley's Khmer-English Dictionary
-
ឡាន
( n )
[laan]
- detail »
automobile, car
-
ឡាន
( clf )
[laan]
- detail »
for carloads or carfuls
-
ឡាន
( n )
[laan]
- detail »
spring (e.g. of a watch)
-
ឡាន់
[lan]
- detail »