Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: អប្បិយ

Chuon Nath's Khmer-Khmer Dictionary
  1. អប្បិយ ( គុ.គុនសព្ទ ) [អ័ប-ប៉ិយ៉ៈ ] or អប្រិយ
    ដែល​មិន​ជា​ទី​ស្រឡាញ់, ដែល​ពុំ​គួរ​ស្រឡាញ់ ។ ន. បុគ្គល​ឬ​អ្វី​ៗ​ដែល​មិន​ជា​ទី​ស្រឡាញ់ (បុំ. ប្រើ​ជា អប្បិយោ; ឥត្ថី. ឬ បុំ. ពហុ. ជា អប្បិយា ក៏​បាន; ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ កវី ច្រើន​ប្រើ អប្រីយ៍) : រី​ជន​អប្រីយ៍ ទោះ​ប្រុស​ទោះ​ស្រី អាប់​ឥត​លក្ខណា គេ​ច្រើន​ចៀស​វាង ពុំ​ចង់​សន្ទនា ព្រោះ​គេ​យល់​ថា អាប់​កេរ្តិ៍​អាប់​យស ។ បទ​រាយ, ខ្មែរ​ច្រើន​ប្រើ អប្រិយ ឬ អប្រីយ៍ ជាង (អប់-ប្រី) : មនុស្ស​អប្រិយ; ​ពាក្យ​អប្រិយ; របស់​អប្រិយ៍ ។ រៀង​ភ្ជាប់​ពី​ខាង​ដើម​សព្ទ​ដទៃ ប្រើ អប្បិយ ឬ អប្រិយ (អ័ប-ប៉ិយ៉ៈ ឬ --ប្រិយ៉ៈ ), ដូច​ជា អប្បិយ​ជន ឬ អប្រិយ-- ជន​មិន​ជា​ទី​ស្រឡាញ់ ។ អប្បិយ​បុត្ត ឬ អប្រិយ​បុត្រ បុត្រ​ដែល​មា​តា​បិតា​ស្អប់, កូន​សម្អប់ ។ អប្បិយ​ភណ្ឌ ឬ --វត្ថុ ឬ​ក៏ អប្រិយ​ព័ស្តុ របស់​ដែល​ពុំ​គួរ​ស្រឡាញ់, របស់​សម្អប់ ។ អប្បិយ​ភាព ឬ អប្រិយ-- ភាព​អប្រិយ ។ អប្បិយ​វាចា, --វាទ ឬ អប្រិយ​ពាក្យ សម្ដី​ដែល​មិន​ជា​ទី​ស្រឡាញ់ ។ អប្បិយ​វាទី ឬ អប្រិយ​វាទិន អ្នក​ដែល​ច្រើន​តែ​និយាយ​សម្ដី​ឲ្យ​គេ​ស្អប់ (បើ​ស្ត្រី​ជា អប្បិយ​វាទិនី ឬ អប្រិយ--) ។ អប្រិយ​សព្ទ ឬ --ស័ព្ទ សំឡេង​ឬ​សូរ​មិន​ជា​ទី​ស្រឡាញ់​គឺ​មិន​គួរ​ឲ្យ​ចង់​ឮ​ចង់​ស្ដាប់ ។ល។
  2. អប្បិយ -- [អ័ប-ប៉ិយ៉ៈ ] or អប្បិយា អប្បិយោ
    មើល​ក្នុង​ពាក្យ អប្បិយ ឬ អប្រិយ ។
Headley's Khmer-English Dictionary
  1. អប្បិយ ( adj ) [ʔappəyyeaʔ]   - detail »
    to be unlovable, unpopular, unlikable, despicable, disgusting.
  2. អប្បិយ ( n ) [ʔappəyyeaʔ]   - detail »
    unpopular / disgusting person


Prohok Solutions @2017 : Learn Khmer | Khmer Calendar