Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: អមត

Chuon Nath's Khmer-Khmer Dictionary
  1. អមត ( គុ.គុនសព្ទ ) [អៈម៉ៈតៈ] or អមតៈ   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (អមត; អម្ឫត) ដែល​មិន​ស្លាប់, មិន​ចេះ​ស្លាប់; ដែល​មិន​ដាច់, មិន​ស្រាក (ដែល​មាន​ជានិច្ច) ។ ន. ដំណើរ​មិន​ស្លាប់; ព្រះ​និញ្វន; ទឹក​ទិព្វ; សុធា​ភោជន (ប្រើ​ជា អម្ឫត ឬ អម្រឹត ក៏​បាន) ។
    - អមត​បទ ផ្លូវ​ព្រះ​និញ្វន គឺ​បដិបទា​ជា​ផ្លូវ​ទៅ​ព្រះ​និញ្វន (ព. ពុ.) ។
    - អមត​បុប្ផ ឬ - អម្រឹត​បុស្ប (--បុស) ដែល​មាន​ផ្កា​មិន​ដាច់ (ដែល​មាន​ផ្កា​ជានិច្ច) : ឈើ​អមត​បុប្ផ ។
    - អមត​ផល ឬ - អម្រឹត-- ដែល​មាន​ផ្លែ​មិន​ដាច់ (ដែល​មាន​ផ្លែ​បន្ត​ជានិច្ច) : ឈើ​អមត​ផល ។
    - អមត​មហា​និញ្វន ឬ - អម្រឹត-- មហា​និញ្វន​ឈ្មោះ​អមតៈ ឬ​អម្រឹត (ព្រោះ​មិន​ចេះ​ស្លាប់) ។
    - អមត​រស ឬ - អម្រឹត-- រស​នៃ​ព្រះ​និញ្វន ឬ​រស​នៃ​ទឹក​ទិព្វ, រស​នៃ​សុធា​ភោជន ។ល។
  2. អមត--
    (មើល​ក្នុង​ពាក្យ អមត) ។
  3. អមត្តញ្ញុតា ( ន.នាមសព្ទ ) [អៈមុ័ត-ត័ញ-ញុតា]   ( បា.បាលី​ ( បាលីភាសា ) )
    ភាព​នៃ​ជន​អ្នក​មិន​ដឹង​ប្រមាណ, ការ​មិន​ស្គាល់​ប្រមាណ​ក្នុង​ទី​ប្រជុំ, ក្នុង​ភោជនាហារ, ក្នុង​វេលា​នីមួយ​ជាដើម : អមត្តញ្ញុតា​ជា គុណ​វិបត្តិ​មួយ​យ៉ាង​ធំ ដែល​បុគ្គល​គ្រប់​រូប​គួរ​តែ​បំបាត់​ចោល​ចាក​ខន្ធ​សន្តាន ។
  4. អមត្តញ្ញូ ( គុ.គុនសព្ទ, ន.នាមសព្ទ ) [អៈមុ័ត-ត័ញ-ញូ]   ( បា.បាលី​ ( បាលីភាសា ) )
    ជន​អ្នក​មិន​ដឹង​ប្រមាណ; ដែល​មិន​ស្គាល់​ប្រមាណ, ដែល​មិន​ចេះ​លៃលក​ឲ្យ​បាន​សមរម្យ​ក្នុង​ទី​ប្រជុំ​ជាដើម : អមត្តញ្ញូ  ឬ ជន​អមត្តញ្ញូ រមែង​ទទួល​នូវ​ដំណៀល​ជា​ដរាប ។
Headley's Khmer-English Dictionary
  1. អមត ( adj ) [ʔaʔmaʔtaʔ]   - detail »
    to be immortal, everlasting, permanent, constant, unfading
  2. អមត ( n ) [ʔaʔmaʔtaʔ]   - detail »
    deathlessness; Nirvana
  3. អមត ( n ) [ʔaʔmaʔtaʔ]   - detail »
    sacred water
  4. អមត្តញ្ញុតា ( n ) [ʔaʔmattaɲɲuʔtaa]   - detail »
    intemperance, insobriety
  5. អមត្តញ្ញូ ( adj ) [ʔaʔmattaɲɲuu]   - detail »
    not to know one's limits, to be intemperate.
  6. អមត្តញ្ញូ ( n ) [ʔaʔmattaɲɲuu]   - detail »
    person who does not know his / her limits, intemperate person


Prohok Solutions @2017 : Learn Khmer | Khmer Calendar