Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: ឧក

Chuon Nath's Khmer-Khmer Dictionary
  1. ឧក ( កិ.កិរិយាសព្ទ ) [អុក] or អុក
    ស្ដី​ឲ្យ, ស្ដី​បន្ទោស; ជេរ; ត្រួតត្រា​លើ​ពេញ​អំណាច​ឥត​កោត​ញញើត (ច្រើន​សរសេរ អុក ជាង) : ពី​ម្សិលមិញ​លោក​អភិបាល​ស្រុក​អុក​ខ្ញុំ​សន្ធឹក ពី​រឿង​ប្រាក់​ពន្ធ​ស្រូវ ។  ព. ប្រ. អុក​ចត្រង្គ  ចាប់​កូន​ចត្រង្គ​ប៉ែក​ខាង​ខ្លួន​មួយ​កូន​ទង្គិច​លើ​ក្តារ​ចត្រង្គ​ត្រង់​ក្រឡា​ដែល​ត្រូវ​អុក ស្រែក​ថា អុក !  (ច្រើន​ប្រើ​សំឡេង​ខ្ពស់​វែង អុ៎ក !) ។ ចួន​កាល​លេង​ចត្រង្គ​ក៏​ហៅ អុក​ចត្រង្គ ដែរ : រវល់​តែ​អុក​ចត្រង្គ​ទាល់​ៗ​ល្ងាច គ្មាន​រក​ស៊ី​ធ្វើ​ការ​អ្វី​ទេ ! ។ 
    - អុក​គូទ ទង្គិច​គូទ​ដូច​គេ​ចាប់​បុក​ទៅ​លើ​អ្វី​ៗ ។
  2. ឧក ( ន.នាមសព្ទ )   ( ល. ស.លាវនិងសៀម ( ភាសាលាវនិងសៀម ) )
    (អក, អ៝ក អ. ថ. អុក “ទ្រូង”) ខ្សែ​ចង​ទ្រូង​ឬ​ខ្សែ​ពុង គឺ​ខ្សែ​ដែល​ចង​រឹត​កែប​សេះ : ធូរ​ខ្សែ​អុក, ចង​ខ្សែ​អុក  (ខ្សែ​ទ្រូង) ។
  3. ឧក ( ន.នាមសព្ទ )
    (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ពាង ២ ន.) ។
  4. ឧកញ៉ា ( ន.នាមសព្ទ ) [អុក--]
    ពាក្យ​ប្រើ​ជា​ឋានន្តរ​ស័ក្តិ​នៃ​មន្ត្រី​ថ្នាក់​ខ្ពស់​ជាង​ទី ព្រះ សំដៅ​សេចក្ដី​ថា “អ្នក​ចេះ​ត្រួតត្រា​មុខ​ការ​ក្នុង​ក្រសួង​ឬ​នាទី​របស់​ខ្លួន” (មក​ពី ពាក្យ​ខ្មែរ ឧក  ឬ អុក  “ត្រួតត្រា​ពេញ​អំណាច” + បា. ញា  “ដឹង; ចេះ; ស្គាល់”), ប្រើ​តាម​លំដាប់​ថ្នាក់​ស័ក្តិ​ធំ​តូច​ថា លោក​អ្នក​ឧកញ៉ា..., អ្នក​ឧកញ៉ា..., ឧកញ៉ា... (មាន​និយាយ​ក្នុង​ច្បាប់​ទម្រង់​ស័ក្តិ) ។ មាន​អត្ថ​កោវិទខ្លះ​យល់​ថា ឧក  ក្លាយ​មក​ពី សំ. ឧ  “ព្រះ​ព្រហ្ម; ព្រះ​ឥសូរ” + បា. ញា  “ដឹង; ចេះ; ស្គាល់” សំដៅ​សេចក្ដី​ថា “អ្នក​ស្គាល់​ការ​គោរព​ព្រះ​ព្រហ្ម​ឬ​ព្រះ​ឥសូរ” (តាម​លទ្ធិ​ខ្មែរ​សម័យ​បុរាណ); អត្ថ​កោវិទ​ខ្លះ​យល់​ថា ឧក  ក្លាយ​មក​ពី សំ. ឧក្ត  “ពោល, ស្ដី, និយាយ, ថា” + បា. ញា  សំដៅ​សេចក្ដី​ថា “អ្នក​ស្គាល់​ការ​ស្ដី​និយាយ” (ការ​យល់​ទាំង​ពីរ​យ៉ាង​ក្រោយ​នេះ​ក៏​បាន​សេចក្ដី​ដោយ​ឡែក​ដែរ គង់​នៅ​ប្រើ​ជា ឧកញ៉ា  ដូច​គ្នា ផ្សេង​គ្នា​តែ​សេចក្ដី​ប៉ុណ្ណោះ) ។ កាល​ក្នុង ព. ស. ២៤៥៨ គ. ស. ១៩១៤ គណៈ​កម្មការ​បង្កើត​វចនានុក្រម​ខ្មែរ បាន​ផ្តើម​ប្រឹក្សា​គ្នា​ជា​ដំបូង​បង្អស់ អំពី​អក្សរ ៤ តួ​គឺ ឧ៊, ឪ, ឱ, ឪ  (អុក, អុវ ឬ អូវ, អោ, អៅ) នេះ ក៏​បាន​យល់​ព្រម​គ្នា​ជា​ឯកច្ឆន្ទ​ថា ឧ៊  បុរាណ​យក (   ៊) នេះ​ដែល​ហៅ​ថា សក់​ក មក​ដាក់​ពី​លើ​ជា​តួ​ប្រកប​ជា​ជំនួស ក  (ឧក) ត្រូវ​លែង​ប្រើ ត្រូវ​ប្រើ ឧក  វិញ (ឧក​ហ្មឺន... ឧកញ៉ា) ។ ឱ  ដែល​ប្រកប​នឹង យ  ជា ឱយ  ឬ អោយ  នេះ​ត្រូវ​កុំ​ប្រើ​ត្រូវ​ប្រើ ឱ្យ  ដូច​ពី​ដើម​ទុក​ថា​ជា អញ្ញត្រ​សព្ទ ។ ឪ  និង ឪ ដែល​យក​ចុង​ឬ​កន្ទុយ វ  មក​ដាក់​ពី​លើ​ជា ឪ, ឪ  (អុវ, អៅ) ត្រូវ​ទុក​ឲ្យ​នៅ​ដូច​ពី​ដើម (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ឪ>ឪ, ឱ, ឪ  តាម​លំដាប់ ទៀត​ផង) ។ សៀម​សម័យ​បុរាណ​យក​ពាក្យ ឧក  ទៅ​ប្រើ​ជា អក, សរសេរ​ជា អ្ចក  ប្រើ​ជា​ពាក្យ​នាំ​មុខ​ឋានន្តរ​មន្រ្តី​គ្រប់​ថ្នាក់​ជា អ្ចកហ្មឺន, អ្ចក​ខុន អ្ចក​ហ្ល្វង, អ្ចក​ព្រះ, អ្ចកញា  (អក​ហ្មឺន, អក​ឃុ៎ន, អក​ហ្លួង, អក​ផ្រះ, អក​យ៉ា) ។ អ្ចក  នេះ​សៀម​ប្រើ​ជា​ពាក្យ​ហៅ​បិតា​មាតា​ថា ព្ច់អ្ចក, េមេ់អ្ចក  ផង​ក៏​បាន (អ. ថ. ផអក, ម៉ែអក  “ឪពុក​បង្កើត, ម្ដាយ​បង្កើត”) ។ លាវ​ប្រើ​ពាក្យ ព់អ្ចក, េមេ់អ្ចក  នេះ​ជា​សម្ដី​សម្រាប់​បព្វជិត​ហៅ​ឧបាសក​ឧបាសិកា ផង​ក៏​បាន ។
  5. ឧកហ្លួង ( ន.នាមសព្ទ ) [អុក--]
    ពាក្យ​ប្រើ​ជា​ឋានន្តរ​នៃ​មន្រ្តី​ពួក​សូទ្រៈ (អ្នក​ងារ) ក្នុង​សម័យ​បុរាណ, មាន​នាទី​ជា​អ្នក​ត្រួតត្រា​ពួក​សូទ្រៈ​គ្នា​ឯង ប៉ុន្តែ​នៅ​ក្រោម​បង្គាប់​មន្រ្តី​មុខ​ក្រសួង​ដែល​ខ្លួន​ត្រូវ​ឡើង ។ សៀម​សម័យ​បុរាណ​ប្រើ​ជា អ្ចក​ហ្ល្វង អ. ថ. អកហ្លួង (ឧកហ្លួង) ប៉ុន្តែ​មិន​ប្រើ​ចំពោះ​ពួក សូទ្រៈ ទេ (មើល​ក្នុង​ពាក្យ ឧកញ៉ា) ។
  6. ឧកាស ! ( ន.នាមសព្ទ ) [អ៊ុកាសៈ] or ឧកាសៈ !   ( បា. ស.បាលីភាសាសន្មត )
    (បា.) (ឱកាស) ពាក្យ​គោរព​សម្រាប់​ផ្តើម​មុន​បង្អស់​ក្នុង​វេលា​រៀប​នឹង​សូម​អ្វី​ៗ ឬ​ប្រកាស​សេចក្ដី​ណា​មួយ, ដោយ​សេចក្ដី​ថា “សូម​គោរព !; សូម​ទាន !, សូម​ទាន​គោរព !; សូម​មេត្តា !, សូម​មេត្តា​ប្រោស !; ទាន​ប្រោស, សូម​ទាន​ប្រោស !” (សម្រាប់​ប្រើ​តែ​ខាង​សាសនា តាម​សេចក្ដី​ពេញ​ចិត្ត​ឬ​ធ្លាប់​ប្រើ) : ឧកាសៈ ! បាទ​យុគលំ នមាមិហំ ខ្ញុំ​អរ​ឱន​អង្គ ក្រួញ​ក្រាប​អភិវាទ ព្រះ​បាទ​ពុទ្ធ​ពង្ស ទាំង​គូ​រ័ត្ន​រុង-រឿង​ឫទ្ធិ​រង្សី ។ល។ (កាព្យ​សរសើរ​ព្រះ​បាទ​បុរាណ) ។ ប្រើ​ជា ឱកាស ឬ ឱកាសៈ ! ក៏​បាន (អ. ថ. អោកាសៈ “សូម​ឱកាស !, សូម​ទាន​ឱកាស !” ។ ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ សម្រាប់​ឲ្យ​ប្រើ​ពាក្យ ឧកាសៈ ! និង ឱកាសៈ ! ថា : ឧកាសៈ ! យើង​ខ្ញុំ សូម​បង្គំ​ឆ្ពោះ​ត្រ័យ​រ័ត្ន សូម​យើង​មាន​វិវឌ្ឍន៍​ និង​ក្តី​សុខ​ស្ងប់​សព្វ​កាល ។ សូម​ឲ្យ​មាន​ទ្រព្យ​ធន ច្រើន​លើសលន់​ពន់​វិសាល សូម​គុណ​អភិបាល​ប្រជា​ជាតិ​ឲ្យ​ឃ្លាត​ទុក្ខ ។ ឬ​ថា : ឱកាសៈ ! យើង​ខ្ញុំ មក​ជួប​ជុំ​ព្រម​ព្រៀង​គ្នា សូម​ពោល​ពាក្យ​ប្តេជ្ញា​ ថា​នឹង​កាន់​ចិត្ត​សច្ចំ ។ ចំពោះ​ប្រទេស​ជាតិ មាតុ​ភូមិ​រាជ​បល្ល័ង្ក ពុទ្ធ​សាសនំ យើង​សូម​កាន់​ដោយ​គោរព ។
  7. ឧក្កដ្ឋ ( គុ.គុនសព្ទ ) [អ៊ុក-ក័ត-ឋៈ] or ឧក្កដ្ឋៈ   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (ឧក្កដ្ឋ; ឧត្ក្ឫឞ្ត) ឧក្រិដ្ឋ គឺ ធ្ងន់, យ៉ាង​ធ្ងន់; ធំ, យ៉ាង​ធំ; តឹង, យ៉ាង​តឹង, យ៉ាង​តឹងតែង, យ៉ាង​រឹតត្បិត; ខ្ពស់, យ៉ាង​ខ្ពស់; ឧត្ដម, ប្រសើរ​ផុត; ចម្បង; កន្លង, ក្រៃលែង, លើសលែង, លើសលន់; ល្អ​ប្រពៃ; ល្អ​កន្លង ។
    - ឧក្កដ្ឋ​ការណ៍ ដំណើរ​ឬ​រឿង​ឧក្រិដ្ឋ (រឿង​ធំ, រឿង​ធ្ងន់) ។
    - ឧក្កដ្ឋ​ទោស ទោស​ឧក្រិដ្ឋ (ទោស​ធ្ងន់) ។
    - ឧក្កដ្ឋ​ធម៌ ធម៌​ឧត្ដម ។
    - ឧក្កដ្ឋ​បរិច្ឆេទ កំណត់, កម្រិត, ការ​ប្រិត យ៉ាង​តឹង ។
    - ឧក្កដ្ឋ
    - បាត្រ បាត្រ​ខ្នាត​ធំ (បាត្រ​យ៉ាង​ធំ) ។
    - ឧក្កដ្ឋប្បញ្ញត្តិ បញ្ញត្តិ​យ៉ាង​តឹង (ការ​ហាម​ដោយ​ដាច់​ខាត) ។
    - ឧក្កដ្ឋប្បដិបត្តិ ឬ - ឧក្កដ្ឋប្បដិបទា ប្រតិបត្តិ​ឬ​បដិបទា​យ៉ាង​តឹង (ការ​កាន់​តឹង) ។
    - ឧក្កដ្ឋប្បមាណ ខ្នាត​យ៉ាង​ធំ, (ខ្នាត​ធំ) ។
    - ឧក្កដ្ឋ​ភាព ភាព​ឧត្ដម ។ល។ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ឧក្រិដ្ឋ ឬ ឧក្រឹដ្ឋ ទៀត​ផង) ។
  8. ឧក្កដ្ឋ --
    (មើល​ក្នុង​ពាក្យ ឧក្កដ្ឋ) ។
  9. ឧក្កដ្ឋិ​សព្ទ ( ន.នាមសព្ទ ) [អ៊ុក-ក័ត-ឋិស័ប]   ( បា. ឬ សំ. ក្ល.None )
    (បា. សំ.) (ឧក្កដិ្ឋសទ្ទ; ឧត្ក្ឫឞ្តិ + ឝព្ទ “សំឡេង​ខ្ពស់​គ្រលួច​ឡើង​លើ”) សូរ​ហ៊ោ : មហា​ជន​មាន​សេចក្ដី​អស្ចារ្យ​ខ្លាំង​ក៏​ធ្វើ​ឧក្កដ្ឋិ​សព្ទ​ជា​ឯកប្បហារ ។ (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) : ឧក្កដ្ឋិ​សព្ទ លាន់​ឮ​អឺងអាប់ តើ​មាន​ការណ៍​អ្វី សូរ​ស័ព្ទ​ចម្លែក ជ្រែក​សោតិន្រ្ទីយ៍ គួរ​គ្នា​យើង​ម្នី-ម្នា​រត់​ទៅ​មើល ។ ចាស់​ព្រឹទ្ធាចារ្យ ប្រាប់​ថា​ឥត​ការណ៍ ប្លែក​ទេ​កុំ​ផ្អើល ពួក​ក្មេង​លេង​ឈូង​ ទេ​តើ​កុំ​ព្រើស ឲ្យ​រត់​ទៅ​មើល​វា​លេង​ត្រង់​ណា ?
  10. ឧក្កាបាត ( ន.នាមសព្ទ ) [អ៊ុក-កា--] or ឧល្កាបាត   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    គប់​ភ្លើង​ដែល​ធ្លាក់​ពី​អាកាស គឺ​កេតុ​ធ្លាក់​ឬ​កេតុ​ដំ​ដួល : មាន​ឧក្កាបាត (បារ. Aérolithe) ។

1   2   Next >>

Headley's Khmer-English Dictionary
  1. ឧក [ʔok]   - detail »
    See: អុក
  2. ឧកញ៉ា ( n ) [ʔokɲaa]   - detail »
    title of high-ranking royal officials in Cambodia (It was the second highest royal title)
  3. ឧកហ្លួង ( n ) [ʔok luəŋ]   - detail »
    ancient title or rank of the chief slave
  4. ឧកាស ( i ) [ʔuʔkaasaʔ]   - detail »
    permit (me), excuse (me) (a polite word used to break into a conversation); please ... (particle of entreaty especially used before a prayer)
  5. ឧក្កដ្ឋៈ [ʔukkattʰaʔ]   - detail »
    See: ឧក្រិដ្ឋ
  6. ឧក្កាបាត ( n ) [ʔukkaabaat]   - detail »
    meteorite
  7. ឧក្កំសនា ( n ) [ʔukkaŋsaʔnaa]   - detail »
    glorification
  8. ឧក្រិដ្ឋ ( adj ) [ʔokrət]   - detail »
    to be serious, grave, terrible; strict; heavy; criminal; large, high; exalted.
  9. ឧក្រិដ្ឋ ( adv ) [ʔokrət]   - detail »
    criminally, seriously


Prohok Solutions @2017 : Learn Khmer | Khmer Calendar