Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: ឧត្តរ

Chuon Nath's Khmer-Khmer Dictionary
  1. ឧត្តរានុទិស ( ន.នាមសព្ទ ) [អ៊ុត-តៈរ៉ានុទឹស]   ( បា.បាលី​ ( បាលីភាសា ) )
    អនុ​ទិស​ជា​ចន្លោះ​នៃ​ទិស​ឧត្ដរ​និង​ទិស​បូព៌ គឺ​ទិស​ឦសាន (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) អនុ​ទិស >អនុ​ទិស  ទៀត​ផង) ។
  2. ឧត្តរិ ( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏, គុ.គុនសព្ទ ) [អ៊ុត-តៈរ៉ិ]   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (ឧត្តរិ ឬ ឧត្តរឹ; ច្រ. ប្រ. ជា ឧត្តរឹ) ក្រៃលែង, លើសលែង, លើស​ទៅ​ទៀត; ច្រើន​លើស​ទៅ​ទៀត; ដែល​ជាង​គេ; ត​ទៅ, ត​ទៅ​ទៀត; ទៀត; ខាង​លើ : សម្ដី​ឧត្តរិ  សម្ដី​លើស​ពី​ធម្មតា ។ ខ្មែរ​ប្រើ​សំដៅ​សេចក្ដី​ថា “សម្ដី​លើស​ពី​ហេតុ​ពិត, សម្ដី​បំផ្លើស, សម្ដី​ភូត​ភរ” ក៏​មាន ។
    - មនុស្ស​ឧត្តរិ មនុស្ស​វិសេស​ក្រៃលែង​ជាង​មនុស្ស​ធម្មតា (ឧត្តរិ​មនុស្ស) ។ ខ្មែរ​ប្រើ​ជា “មនុស្ស​អ្នក​អួត​អាង​ហួស​ហេតុ, មនុស្ស​ភូត​ភរ” ។
    - ឧត្តរិគមនាគម ការ​ទៅ​មក​បន្ត​គ្នា​មិន​ដាច់ ។
    - ឧត្តរិ​ត្រី​មាស លើស​ពី​បី​ខែ, ជាង​បី​ខែ ។
    - ឧត្តរិទ្វិរត្ត លើស​ពី​ពីរ​យប់, ជាង​ពីរ​យប់ ។
    - ឧត្តរិភង្គ (--ភ័ង-គៈ ឬ ភ័ង) ឈ្មោះ​សម្ល​ខាប់​មួយ​ប្រភេទ (លោក​អ្នក​ចេះ​បាលី​ខ្លះ​យល់​ថា សម្ល​ការី ប៉ុន្តែ​តាម​សេចក្ដី​ពន្យល់​ក្នុង​វិន័យ​ថា ឧត្តរិភង្គ នេះ​ជា ព្យញ្ជនាហារ គឺ​ជា​ម្ហូប​ខាប់​ឬ​ម្ហូប​គោក បែប​ដូច​ជា ម្ហូប​ភ្លា ទេ​ដឹង ?) ។
    - ឧត្តរិ​មគ្គ មគ្គ​ថ្នាក់​លើ (ព. ព.) ។
    - ឧត្តរិ​មនុស្ស មនុស្ស​អ្នក​មាន​គុណ​វិសេស​លើសលែង​ជាង​មនុស្ស​ធម្មតា គឺ​មនុស្ស​អ្នក​បាន​សម្រេច​ធម្ម​វិសេស​មាន​ឈាន​ជាដើម រហូត​ដល់​មគ្គ​ផល​និញ្វន : ព្រះ​អរហន្ត​ជា​ឧត្តរិ​មនុស្ស​ក្នុង​លោក ។
    - ឧត្តរិ​មនុស្ស​ធម្ម ធម៌​របស់​ឧត្តរិ​មនុស្ស ។
    - ឧត្តរិ​លាភ លាភ​ដ៏​លើស​លុប; លាភ​ដែល​ចេះ​តែ​បាន​ច្រើន​ៗ​មិន​ដាច់; លាភ​សម្រាប់​ឧត្តរិ​មនុស្ស; លាភ​ដែល​មនុស្ស​សាមញ្ញ​មិន​អាច​នឹង​បាន ។ល។
  3. ឧត្តរិ--
    (មើល​ក្នុង​ពាក្យ ឧត្តរិ) ។
Headley's Khmer-English Dictionary
  1. ឧត្តរ ( adj ) [ʔutdɑɑ, ʔuttaraʔ-]   - detail »
    to be high, superior; above.
  2. ឧត្តរ ( n ) [ʔutdɑɑ, ʔuttaraʔ-]   - detail »
    higher side, upper portion, top
  3. ឧត្តរ ( n ) [ʔutdɑɑ, ʔuttaraʔ-]   - detail »
    north.
  4. ឧត្តរ ( adj ) [ʔutdɑɑ, ʔuttaraʔ-]   - detail »
    to be northern
  5. ឧត្តរ ( adj ) [ʔutdɑɑ, ʔuttaraʔ-]   - detail »
    to be left, left-handed.
  6. ឧត្តរ ( n ) [ʔutdɑɑ, ʔuttaraʔ-]   - detail »
    left side
  7. ឧត្តរា   - detail »
    See: ឧត្តរ
  8. ឧត្តរាធិការ ( n ) [ʔuttaʔraatʰiʔkaa]   - detail »
    succession
  9. ឧត្តរាធិការី ( n ) [ʔuttaʔraatʰiʔkaarəy]   - detail »
    successor
  10. ឧត្តរានុទិស ( n ) [ʔuttaʔraanuʔtɨh]   - detail »
    northeast direction

Next >>



Prohok Solutions @2017 : Learn Khmer | Khmer Calendar