Khmer Dictionary: ខ
Chuon Nath's Khmer-Khmer Dictionary
-
ខ្ញោក
( គុ.គុនសព្ទ )
ដែលស្រួយក្រៃពេក; ស្រួយណាស់ : ស្រួយខ្ញោក ។
-
ខ្តត
( កិ.កិរិយាសព្ទ )
បន្លឺសំឡេង (មាន់) ។ ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ខ្ទាត ។
-
ខ្ទង់
( ន.នាមសព្ទ )
ឈើខណ្ឌទទឹង តូច ឬ ធំ ខ្លី ឬ វែង តាមសមគួរដល់របស់ដែលត្រូវឲ្យមាន : ខ្ទង់ទូក, ខ្ទង់ចាប៉ី ជាដើម ។
-
ខ្ទប
( កិ.កិរិយាសព្ទ )
ផ្អោប, ឱបអង ដើម្បីឲ្យគង់នៅ មិនឲ្យខូចខាត : អបខ្ទប ។
-
ខ្ទប់
( កិ.កិរិយាសព្ទ )
បិទស្ទះ : ខ្ទប់ទ្វារ, ខ្ទប់រន្ធសត្វ ។
-
ខ្ទម
( ន.នាមសព្ទ )
ផ្ទះតូចជាទីសម្រាប់សំចត : ខ្ទមចាំចាប ។
-
ខ្ទរ
( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏, គុ.គុនសព្ទ )
ដែលលាន់រំពងញាប់ញ័រ : សូរខ្ទរខ្ទារ, បាញ់ខ្ទរខ្ទារ ។
-
ខ្ទរខ្ទ័រ
( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏, គុ.គុនសព្ទ )
ដែលលាន់រំពងញ័រសុសសាយដោយបាញ់កាំភ្លើង ឬដោយវាយស្គរធំជាដើម : បាញ់កាំភ្លើងឮខ្ទរខ្ទ័រ ។
-
ខ្ទាត
( កិ.កិរិយាសព្ទ )
ប៉ើងខ្ចាយចេញ ។ បន្លឺសំឡេងឲ្យដឹងថា នឹងពង ឬ ពងរួចហើយ (មាន់) : មាន់ញីខ្ទាត, មេមាន់ខ្ទាត, ខ្លះហៅថា ខ្តត : មាន់ខ្តត ។
-
ខ្ទារ
( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏, គុ.គុនសព្ទ )
(ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ខ្ទរ) ។
<< Prev 1 ... 15 16 17 18 19 20 Next >>