Khmer Dictionary: គ
Chuon Nath's Khmer-Khmer Dictionary
-
គល់
( ន.នាមសព្ទ )
ប៉ែកដើមឈើខាងក្រោមជិតនឹងដី : គល់ឈើ; គល់សសរ ។ ប៉ែកខាងដើមបង្អស់ : គល់ភ្លៅ ។
-
គល់
( ន.នាមសព្ទ )
ដើមឈើងាប់អណ្ដែតទឹក ដែលមិនមានមែកជាប់ : គល់កំណាត់ , ស្រង់គល់ដាក់ទូក ។
-
គល់កែ
(ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) កូវកែ) ។
-
គល់រាំង
( ន.នាមសព្ទ )
ឈ្មោះត្រីស្រកាមួយប្រភេទ មាឌធំជាងត្រី
- កាហោ : ត្រីគល់រាំង ។
-
គហបតី
( ន.នាមសព្ទ )
[គៈ-ហៈ-ប៉ៈ-ដី]
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(គហ “ផ្ទះ” + បតិ “ម្ចាស់; មេ; ចៅហ្វាយ”; គ្ឫហបតិ) បុរសជាម្ចាស់ផ្ទះ; អ្នកមានធនធានស្ដុកស្ដម្ភ; ពាណិជដែលមានភោគសម្បត្តិច្រើន; សេដ្ឋី ។ ឥត្ថី.
- គហបតានី ។
-
គាក់
( គុ.គុនសព្ទ )
ដែលមានខ្នងផតទ្រូងពើង : មនុស្សគាក់ ។
-
គាក់
( កិ.កិរិយាសព្ទ )
គាំង, ទើស, ទើរ, អាក់ : គាក់ដំណើរ ។
-
គាង
( គុ.គុនសព្ទ )
ដែលកន្ធែកលើជាងក្រោម : ស្មាគាង ។
-
គាង
( ន.នាមសព្ទ )
ចំហៀងក្បាលទាំងពីរខាង; សក់ដែលនៅសងខាងក្បាល : កាត់សក់ទុកគាង ។
-
គាងឃ្វាយ
( គុ.គុនសព្ទ )
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(កាងគ្វាយ អ. ថ. ខាងខ្វាយ “ចង្កាក្របី”) ឈ្មោះគ្រឿងទព្វសម្ភារៈជាប្រដាប់ប្រាសាទពីបុរាណដែលមានសណ្ឋានដូចចង្កាក្របី : ត្រីសូល៍គាងឃ្វាយ ។
<< Prev 1 ... 15 16 17 18 19 20 Next >>