Khmer Dictionary: ង
Chuon Nath's Khmer-Khmer Dictionary
-
ងោះ
( ន.នាមសព្ទ )
ឈ្មោះរូបមួយក្នុងរឿងខ្យងស័ង្ខ ជារូបអាក្រក់ក្រងុះ ។
- អាងោះ! អាល្ងង់! (ព. ទ្រ. ម.) ។
-
ងៅ
( គុ.គុនសព្ទ )
ពាក្យសម្រាប់ប្រើជាជំនួយពាក្យក្រហម ឲ្យឃើញប្លែកជាងប្រក្រតី : ក្រហមងៅ គឺក្រហមច្រាលខ្លាំង, ក្រហមឆ្អៅ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ងាំង ផង) ។
-
ងំ
( គុ.គុនសព្ទ )
ក្ដៅសព្វ, ឆ្អិន : បាយងំ ។
- ក្ដៅងំ ក្ដៅសព្វសព៌ាង្គកាយ ហាក់ដូចជាបាយងំ ។ ខឹងងំ ខឹងជាប់ជានិច្ច មិនរំងាប់ ។
-
ង៉ក់
( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ )
ពាក្យសម្រាប់ចម្រើនពាក្យឈប់ឥតសំរៀមឲ្យវិសេសឡើង : ឈប់ង៉ក់, ទច់ង៉ក់ គឺឈប់ ឬ ទច់ដោយទប់ល្បឿនពេញទំហឹងឲ្យនឹងនៅ ។
-
ង៉ាង
( ន.នាមសព្ទ )
ពាក្យសម្រាប់ប្រើជាជំនួយពាក្យតឹងឲ្យប្លែកឡើងជាងប្រក្រតី :
- តឹងង៉ាង គឺតឹងខ្លាំង, តឹងណាស់ ។
-
ង៉ាងៗ
( ឧ.ឧទានសព្ទ )
សូរឮដោយវាយ, ដោយគោះគ្រឿងវាយដំមានរគាំង ឬ ឃ្មោះជាដើម (និយាយថា ម៉ាងៗ ក៏មាន) ។
-
ង៉ាញ់ៗ
( ឧ.ឧទានសព្ទ )
សូរឮដោយឆ្កែគ្រហឹមញេញធ្មេញ ដើម្បីការខ្លួន ឬ ការមិនឲ្យឆ្កែឯទៀត ដណ្ដើមអាហារចំណីដែលខ្លួនវាបានមក ។
-
ង៉ាវ
( ន.នាមសព្ទ )
អែកធ្វើដោយសំណកស្លឹករឹត, មានតែស្លាបឥតសាយ : អែកង៉ាវ ។
-
ង៉ាវ
( ន.នាមសព្ទ )
( ស.សៀម ( ភាសាសៀម ) )
ដាវដងវែង; រាជសព្ទហៅថា ព្រះសែងង៉ាវ ។
-
ង៉ាវៗ
( ឧ.ឧទានសព្ទ )
សូរសម្រែកឆ្មា : ឆ្មាស្រែកង៉ាវៗ ។
<< Prev 1 ... 5 6 7 8 9 10 Next >>