Khmer Dictionary: បណ្ដៅ
Chuon Nath's Khmer-Khmer Dictionary
-
បណ្ដៅ
( ន.នាមសព្ទ )
ចំណោទបញ្ឆិតបញ្ឆៀងប្រៀបប្រាយចោទឲ្យរកឲ្យស្រាយឈ្មោះអ្វីមួយ, ដូចបណ្ដៅមានដើមថា : ឯកអង្គទ្រង់នាមឯក ខ្ពស់អនេក ទាបជាងស្មៅ អ្នករកបណ្ដៅប្រាប់ថា ភ្នំ (ត្រូវហើយ) ; យ៉ាងនេះហៅថា បណ្ដៅ ឬ ពាក្យបណ្ដៅ ។ ខ្មែរយើងមានបណ្ដៅច្រើនណាស់ ចាស់ៗពីព្រេងនាយបានបង្កើតទុកឲ្យក្មេងៗលេង ឲ្យមានយោបល់សម្បូណ៌ ។ ប្រើជា កិ. ឬ គុ. ផងក៏បាន : នាំគ្នាបណ្ដៅលេងទៅ !; ពាក្យបណ្ដៅ ។
Headley's Khmer-English Dictionary
-
បណ្ដៅ
( n )
[bɑndav]
- detail »
puzzle, riddle, enigma.
-
បណ្ដៅ
( v )
[bɑndav]
- detail »
to pose a riddle