Khmer Dictionary: បុរាណ
Chuon Nath's Khmer-Khmer Dictionary
-
បុរាណ
( គុ.គុនសព្ទ )
[--រ៉ាន ]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
(បុរាណ) ចាស់, ដែលកើតមានមុន, ដែលមានយូរហើយ, ដែលធ្លាប់មានពីព្រេងនាយ : ពាក្យបុរាណ, របស់បុរាណ, ប្រាសាទបុរាណ ។ ប្រើជា ន. ក៏បាន : កាលពីបុរាណ, បុរាណពីដើម ។ល។ សព្ទនេះច្រើនប្រើជាបទសមាសភ្ជាប់នឹងនាមសព្ទឯទៀត, ដូចជា
- បុរាណកាល (--រ៉ាណៈ--) កាលឬគ្រាពីដើម កាលពីព្រេងនាយ ។
- បុរាណាពិធី (--រ៉ាណៈ) បែប, បែបបទពីព្រេងនាយ ។
- បុរាណភណ្ឌ (បុរ៉ាណៈភ័ន) របស់ចាស់, ទ្រព្យចាស់ ។
- បុរាណរាជ (--រ៉ាណៈរាច) ស្ដេចពីព្រេងនាយ ។
- បុរាណរាជ្យ (--រ៉ាណៈ រាច) រាជ្យពីដើម (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) រាជ និង រាជ្យ ផង) ។
- បុរាណវត្ថុ (--រ៉ាណៈ--) វត្ថុចាស់ (ដូចគ្នានឹង បុរាណភណ្ឌ ដែរ) ។
- បុរាណវាទ (--រ៉ាណៈវាត) ពាក្យព្រេងនាយ, ពាក្យចាស់ ។
- បុរាណសម័យ (--រ៉ាណៈសៈម៉ៃ) សម័យពីដើម(ដូចគ្នានឹង បុរាណកាល) ។ ក្នុងកាព្យ អាចប្រើ បូរាណ បាន សម្រួលតាមសម្ផស្សកាព្យ ។ ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) បូរាណ និង បោរាណ ទៀតផង ។
-
បុរាណទុតិយិកា
( ន.នាមសព្ទ )
[បុរ៉ាណៈ-- ]
( បា.បាលី ( បាលីភាសា ) )
ស្រ្តីដែលមានបុរសជាពីរនាក់ក្នុងកាលពីមុន គឺប្រពន្ធពីដើមឬប្រពន្ធពីមុន (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ទុតិយា ឬ ទុតិយិកា ផង) ។
-
បុរាណស្ថាន
( ន.នាមសព្ទ )
[បុរ័ណស្ថាន]
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
កន្លែងចាស់ពីបរមបុរាណយូរលង់ ដែលមានបន្សល់ទុកនូវសំណង់ប្រាសាទ ឬរមណីយដ្ឋានផ្សេង ៗ ដូចជានគរវត្ត នគរបុរី ឦសានបុរៈ (ព្រៃគុហ៍) ជាដើម ។
Headley's Khmer-English Dictionary
-
បុរាណ
( adj )
[boʔraan]
- detail »
to be ancient, old, former, past; classical; archaic.
-
បុរាណ
( n )
[boʔraan]
- detail »
ancient times
-
បុរាណ
( n )
[boʔraan]
- detail »
the Puranas (collections of Vedic mythological texts)