Khmer Dictionary: ប្រើ
Chuon Nath's Khmer-Khmer Dictionary
-
ប្រើ
( កិ.កិរិយាសព្ទ )
បង្គាប់, បង្គាប់ឲ្យធ្វើតាម; ប្រកបកិច្ចតាមត្រូវការ; ចាយវាយ, ធ្វើឲ្យជួយកម្លាំង : ប្រើមនុស្សឲ្យទៅយកទូក; ប្រើមនុស្សឲ្យធ្វើការ; ប្រើសំពត់អាវ, ប្រើពាក្យមិនសម; ប្រាក់តិចពេកប្រើការមិនគ្រាន់; ប្រើគោប្រើក្របី ។ កាព្យព្រះរាជសម្ភារថា : ប្រើថ្លឹងឲ្យស្មើ ទោះបីនឹងប្រើ ប្រើអ្នកចេះក្ដី កុំយកពាក្យស្លោក ផ្ទឹមនឹងគម្ពីរ៍ កុំយកពាក្យជី ផ្ទឹមនឹងពាក្យពាល ។ ប្រើទំលែងខ្ពស់ (ព. ប្រ.) មើលក្នុងកាព្យ មេជី ។
- ប្រើប្រាស់ ប្រើទាំងសព្វទាំងគ្រប់, ប្រើតាមតែប្រទះ ។
Headley's Khmer-English Dictionary
-
ប្រើ
( v )
[praə]
to use; to make use of someone; to order / command (someone to do something); to assign, commission; to send (on an errand); to persuade
Eg. កងទ័ព គ្រប់ក្រុមត្រូវគោរពការឈប់បាញ់គ្នា ហើយត្រូវកុំធ្វើសកម្មភាពណាដែលនាំឲ្យមានការប្រើអាវុធឡើងវិញ: Each army must respect the ceasefire and must not conduct any activity which leads to the use of weapons. -
ងាយប្រើ
[ŋiey praə]
: easy to use
-
ប្រើបានយូរ
[praə baa nɔɔ yuu]
: long-lasting, of lasting value / use
-
ប្រើប្រាស់
[praə prah]
: to use
-
ប្រើពន្លឺព្រះអាទិត្យ
[praə pʊənlɨɨ preah ʔaatɨt]
: to be solar-powered
-
ប្រើពុតជា
[praə put cie]
: to pretend that, act as if
See: ធ្វើពុតជា -
ប្រើមន្តស្នេហ៍
[praə mʊən snae]
: to act as if one loves a person in order to get some benefit; to have a love spell cast
See: ធ្វើមន្តស្នេហ៍ -
ប្រើលើ
[praə lǝǝ]
: to use (something) to get something else
-
ប្រើអំណាច
[praə ʔɑmnaac]
: to wield power
-
ប្រើឲ្យ
[praə ʔaoy]
: to order, command; to entrust (someone) with a duty
Eg. បើអញប្រើឲ្យឯងធ្វើអ្វី ឯងត្រូវតែធ្វើភ្លាម: If I command (you) to do something, you must do it at once. -
ប្រើការ
[praə kaa]
: to use; to put into practice
-
ប្រើកំឡាំងកាយ
[praə ----- kaay]
: to use physical force / strength
-
ប្រើខៅ
[praə kʰav]
: to send a royal messenger
-
ប្រើទៅផ្សារ
[praə tɨv~toh psaa]
: to send (someone) to market
-
មូលធនជាប់ប្រើ
[muul tʰʊən coap praə]
: working capital
-
ហុចខ្លួនឲ្យប្រើ
[hoc kluən ʔaoy praə]
: to be at the disposal of someone, be at someone's service
-
អ្នកប្រើអំណាចផ្ដាច់ការ
[neak praə ʔɑmnaac pdac kaa]
: dictator, tyrant