Khmer Dictionary: រ
Chuon Nath's Khmer-Khmer Dictionary
-
រងូ
( ន.នាមសព្ទ )
ស្ករត្នោតដែលរំងាស់ខ្ចីភ្លើងធ្វើឲ្យរាវ, បើទុកក្នុងក្អមឲ្យយូរខែឡើងក្រាម ទៅជាស្ករក្រាមរងូ : ស្ករក្រាមរងូមានរសផ្អែមខុសគ្នាពីស្ករក្រាមទឹកអំពៅបន្តិច ។
-
រងួយ
( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ )
ដែលមើលទៅឃើញរងោកមីរគ្រុយៗ : មើលទៅឃើញតែក្បាល រងួយ, កូនមាន់រកស៊ីរងួយលើវាលស្មៅ ។
-
រងើក
( ន.នាមសព្ទ )
អង្កត់ឧសឬអង្កត់ធ្យូងដែលឆេះកាត់រង្គំឥតអណ្ដាត : រងើកភ្លើង ។
-
រងើម
( គុ.គុនសព្ទ )
ដែលចេញខ្លាញ់ឡើងរលើប : ខ្លាញ់រងើម, មុខរងើម ។
-
រងៀក
( គុ.គុនសព្ទ )
ដែលទន់ល្វែត : ទន់ករងៀក ។
-
រងៀម
( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏, គុ.គុនសព្ទ )
or ល្ងៀម
ដែលអស់កម្លាំងល្វឹងល្វើយទន់ត្របកភ្នែកបើកស្ទើរមិនរួច : គ្រុនរងៀម, អស់កម្លាំងរងៀម ។
-
រងេរងើ
( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏, គុ.គុនសព្ទ )
or ល្ងេល្ងើ
ដែលងេងើៗរឿយៗ; ដែលទញ់ទាល់វិលវល់ស្មារតីមមិងមមាំង (និយាយថា រងីរងើ ឬ ល្ងីល្ងើ ក៏មាន, តាមទម្លាប់ប្រើ) ។
-
រងែក
( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ )
ដែលដួលឬដេករណែលដោយទន់ខ្សោយថយកម្លាំង : ដួលរងែក, គ្រុនរងែក ។
-
រងៃ
(ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ទឹករងៃ ក្នុងពាក្យ ទឹក) ។
-
រងោក
( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏, គុ.គុនសព្ទ )
ដែលមើលទៅឃើញច្រើនត្រៀប : ក្បាលរងោក; អង្គុយរងោក ។
<< Prev 1 ... 5 6 7 8 9 10 11 ... 20 Next >>