Body: shoulder
Topics :: Body :: The Body :: shoulder -- ស្មា
Khmer Name: ស្មា
English Name: shoulder
Chuon Nath: ប៉ែកអវយវៈត្រង់ខាងលើគល់ដៃមនុស្សឬត្រង់ខាងលើគល់ជើងមុខសត្វតិរច្ឆាន : ស្មាគាង, ស្មាច្រឺប, ស្មាដាក់, ស្មាពូន ។ ព. ទ. បុ. មើលស្មាសិន សឹមឲ្យអម្រែក ត្រូវពិនិត្យមើលឲ្យច្បាស់សិនសឹមដាក់ការឲ្យធ្វើ ។ លើកអម្រែកមិនប្រមាណនឹងស្មា មិនស្គាល់ប្រមាណខ្លួន, ហ៊ានទទួលកិច្ចការហួសកម្លាំងខ្លួន ។ ព. កា. ថា : ចាស់ទុំលោកថា អម្រែកនិងស្មា ត្រូវស្រែកសួរគ្នា ថាអញនិងឯង ពុំក្រែងចេស្ដា ឯងធ្ងន់ប៉ុនណា អញខ្លាំងប៉ុននោះ។ បើឯងធ្ងន់ជាង សង្កត់អញភ្លាង អញចាញ់ឯងស្មោះ បើអញខ្លាំងជាង អញរែករត់ផ្លោះ លឿនស្លៅឥតខ្ចោះ ហៅថាអញឈ្នះ ។