១. ចិត្តមួយកម្រ ក្រមិនដែលនឹងប្រែប្រួល តែពុំអាចឃាត់បានចិត្តដែលជិតក្បត់ តើអូនជារុក្ខជាតិឬអ្វី បានជាមិនដែលរំភើបក្នុងចិន្តា បងស្រឡាញ់ ស្មើសង្ខារ សព្វថ្ងៃនៅជូតទឹកនេត្រា តែម្នាក់ឯង សែនស្តាយចិត្ត ដែលស្នេហ៍អូន ដែលជាជនជិតតែនឹងក្បត់ អ្ហា៎ អ្ហា៎ អ្ហា៎ គ្មានមេត្តា គ្មានមេត្តា។
២. តំណក់ទឹកភ្នែក នឹងដួងចិត្ដដែលរលួយ ក៏ពុំអាចផ្តូរបានវិញចិត្តឃ្លាតឆ្ងាយ ពាក្យដែលស្បថស្បែពីគ្រាមុន បីដូចសុបិនក្នុងរដូវវស្សា ក្តីគុំគួន នឹងក្តីស្នេហា ជម្រៅស្មើគ្នា ចិត្តកំព្រារងាម្នាក់ឯង សែនស្តាយពេល ដែលកន្លងទៅ អូនគ្មានមេត្តាបន្តិចឡើយ អ្ហូ៎ អ្ហូ៎ អ្ហូ៎ ដល់រូបបង ដល់រូបបង។
៣. ស្នេហាដែលគ្មាន ព្រំដែននឹងឲ្យកម្រិត ប្ដូរមកឲ្យជាជីវិតយ៉ាងខ្លោចផ្សា ជាអវសានសល់សង្ឃឹម ថាអូននឹងវិលវិញក្នុងពេលដ៏ខ្លី ទិវារាត្រី ដែលរាប់ពុំឈ្នះ ស្រឡាញ់នឹងស្អប់ អូនមានភាពដូចគ្នា បងសែនស្តាយ ស្តាយរង់ចាំ ជាច្រើនខែឆ្នាំលុះឥឡូវ អ្ហូ៎ អ្ហូ៎ អ្ហូ៎ ចាំជួបអូន ដែលជិតក្បត់បង។ |