Khmer Dictionary: ករុណា
Chuon Nath's Khmer-Khmer Dictionary
-
ករុណា
( ន.នាមសព្ទ )
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
សេចក្ដីអាណិត, អាសូរ; និយាយក្លាយមកជា កូរណា ក៏មាន : សូមលោកមានអាសូរករុណាខ្ញុំបាទផង ។
-
ករុណា
( ន.នាមសព្ទ )
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
ពាក្យសម្រាប់គ្រហស្ថឆ្លើយអ្នកបួស ឬ អ្នកបួសនិងអ្នកបួសឆ្លើយគ្នាទៅវិញទៅមក; និយាយក្លាយមកថា កូរណា ក៏មាន ។ ជួនប្រើជាបុរិសសព្វនាមចំពោះខ្លួនឯង : ខ្ញុំករុណា, ខ្ញុំព្រះករុណា ។ ជួនប្រើជាបុរិសសព្វនាមចំពោះព្រះមហាក្សត្រិយ៍ថា : ព្រះករុណាជាម្ចាស់ជីវិត ។
Headley's Khmer-English Dictionary
-
ករុណា
( n )
[kənaa, kaʔruʔnaa]
pity, compassion
-
ករុណា
( pron )
[kənaa, kaʔruʔnaa]
I / me / my (used by a lay person addressing a Buddhist monk)
-
ករុណា
( i )
[kənaa, kaʔruʔnaa]
polite response word similar to VT used by a lay person addressing a monk; yes