Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: កាត់

Chuon Nath's Khmer-Khmer Dictionary
  1. កាត់ ( កិ.កិរិយាសព្ទ )   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    (កឌ (ក័ឌ) “ហែក, ផ្តាច់,...”) ផ្តាច់​ដោយ​ប្រដាប់​មាន​មុខ​មុត​មាន​កន្ត្រៃ, រណារ​ជាដើម : កាត់​ឈើ, កាត់​សក់, កាត់​សំពត់ ។
  2. កាត់ ( គុ.គុនសព្ទ )   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    ដែល​កើត​អំពី​មាតា​បិតា​ជាតិ​ទីទៃ​ពី​គ្នា ឬ​អំពី​មេបា​ដែល​មាន​ជាតិ ឬ​ទ្រង់ទ្រាយ​ទីទៃ​ពី​គ្នា : កូន​កាត់, កូន​នេះ​កាត់​ទៅ​ខាង​ម្តាយ ។
  3. កាត់ ( កិ.កិរិយាសព្ទ )
    ឆេះ; ដែល​ឆេះ : ឧស​នេះ​កាត់​ល្អ ។ ព. ផ្ទ. ក្លិត ឬ ភ្លេត ។
  4. កាត់ ( កិ.កិរិយាសព្ទ )
    (ព.ប្រ.) ដើរ​តម្រង់; សំដៅ​ឆ្ពោះ (ហាក់​ដូច​គេ​កាត់​ផ្តាច់​ចំ​កណ្ដាល​អ្វី​ៗ) : កាត់​ភូមិ​កាត់​ស្រុក, កាត់​ភក់​កាត់​ជ្រាំ, កាត់​ពី​នាយ​ធ្លាក់​អាយ ។ ឆ្លើយ​កាត់ ឆ្លើយ​ស្កាត់​ពាក្យ​សម្ដី​ដែល​គេ​សួរ ឬ គេ​និយាយ​មិន​ទាន់​ចប់ ។ និយាយ​កាត់​គេ និយាយ​ស្ទាក់​ពាក្យ​គេ, និយាយ​ស្កាត់ សម្ដី​របស់​គេ​ក្នុង​ពេល​ដែល​គេ​កំពុង​និយាយ ។ និយាយ​កាត់​ៗ និយាយ​សង្ខេប​ទ្រួស​ៗ ដោយ​លើក​ឡាត់​ចោល​ខ្លះ ។ ផ្លូវ​កាត់ ផ្លូវ​មិន​វាង, ផ្លូវ​ខ្លី​ដើរ​ឆាប់​ដល់ ។ល។
Headley's Khmer-English Dictionary
  1. កាត់ ( v ) [kat]
    to cut, slice, slit; to divide, detach; to penetrate, pass through, cut through / across, take a short cut; to interrupt; to solve, untangle; to settle (a matter); to decide (a legal case)
  2. កាត់ ( v ) [kat]
    to ignite, catch / start (of a fire)
  3. កាត់ ( adj ) [kat]
    to be hybrid, of mixed blood or ethnic origin
  4. កាត់ ( prenp ) [kat]
    across, through
  5. កាត់ ( adv ) [kat]
    briefly


Prohok Solutions @2017 : Learn Khmer | Khmer Calendar