Khmer Dictionary: ផ្នោះក្រាន
Chuon Nath's Khmer-Khmer Dictionary
-
ផ្នោះក្រាន
( ន.នាមសព្ទ )
អវយវៈសត្វចតុប្បាទត្រង់ខាងចុងគល់ភ្លៅ គឺត្រង់ប៉ែកខាងលើបំផុតនៃជើងក្រោយទាំងពីរ មានសណ្ឋានស្រដៀងនឹងទ្រង់ទ្រាយនៃផ្នោះចង្ក្រាន : ផ្នោះក្រានគោ, ផ្នោះក្រានក្របី ។ ឈ្មោះចំណាប់ដែលអ្នកមួយនៅពីខាងក្រោយខ្នង លូកដៃទាំងពីរចាប់ដៃទាំងពីររបស់អ្នកមួយស៊កព័ទ្ធប្រទាស់ដៃនឹងដៃ ហាក់ដូចជាគេបោះផ្នោះចង្ក្រានឲ្យមាំរឹងរើមិនរួច : បោះផ្នោះក្រានជាប់ ឬ ចាប់បោះផ្នោះក្រានជាប់ ។ កិ. ចាប់ជាប់ដោយចំណាប់មាំដែលហៅថា ផ្នោះក្រាន ។
-
ផ្នោះក្រាន
( ន.នាមសព្ទ )
or ផ្នោះចង្ក្រាន
ឈើ ៤ កំណាត់ដែលផ្គុំចុងភ្ជាប់គ្នាទាំង ៤ ជ្រុងធ្វើជាក្របឬជារបាំងរាំងគំនរដីដែលលើកធ្វើជាចង្ក្រាន : បោះផ្នោះចង្ក្រាន ។
Headley's Khmer-English Dictionary
-
No matching entries found!