Khmer Dictionary: សាធនៈ
Chuon Nath's Khmer-Khmer Dictionary
-
សាធនៈ
( ន.នាមសព្ទ )
[សាធៈនៈ ]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
(សាធន (ព. វ.) “ការសម្រេច; គ្រឿងផ្គត់ផ្គង់ប្រមូលឲ្យកើតបានជានាមសព្ទនីមួយ”) ពាក្យដែលសម្រេចមកអំពី កិរិយាសព្ទ ឬ អំពី គុណសព្ទ ដោយមានវិគ្រោះជាទីតាំង ចេញមកជា នាមនាម, ខាងបាលី ដូចជា ទ្វីហាទីហិ- ជនេហិ- សហកម្មំ- កាតុំ- សីលមស្សាតិ > សហការី “ជនអ្នកមានកិរិយាធ្វើនូវកិច្ចការជាមួយនឹងជនទាំងឡាយ តាំងពីពីរនាក់ឡើងទៅជាប្រក្រតី ហៅថា សហការី”, បើស្ត្រីហៅថា សហការិណី ឬ សហការិនី, ប្រែសម្រួលសេចក្ដីថា “អ្នកធ្វើការជាមួយគ្នា”; ទានំ- ទេតីតិ > ទាយក “អ្នកឲ្យទាន អ្នកឲ្យនូវអំណោយ”, បើស្ត្រីជា ទាយិកា ។ សហការី ឬ សហការិណី; ទាយក, ទាយិកា នេះជា សាធនៈ ឬជា កិតនាម ព្រោះមានវិគ្រោះជាទីតាំង ប្រមូលបង្កើតបានជា នាមនាម ខាងភាសាបាលី ។ ឯខាងភាសាខ្មែរ ក៏មានពាក្យជា សាធនៈ នេះច្រើនណាស់, ពោលដោយសង្ខេប, កិរិយាសព្ទ ដែលចេញមកជា នាមនាម ដូចជា កំណាត់ < អ្វីដែលគេកាត់ (កាត់ > កំណាត់); បំណង < គំនិតដែលគេនឹកប៉ង (ប៉ង > បំណង); ចង់> ចំណង់; ចេះ> ចំណេះ; អរ > អំណរ ។ល។ គុណនាម ចេញមកជា នាមនាម ដូចជា ខ្ពស់ > កម្ពស់; តូច > តំណូច; ធំ > ទំហំ; ទាប > ទំនាប ។ល។ នាមនាម មានប៉ុណ្ណេះជាដើមនេះហៅថា សាធនៈ ឬហៅថា កិតនាម ក៏បាន ។ ត្រូវប្រើជា ខ្ញុំមានបំណង, ខ្ញុំមានអំណរ... កុំប្រើជា ខ្ញុំមានសេចក្ដីបំណង, ខ្ញុំមានសេចក្ដីអំណរ ដូច្នេះឡើយ ព្រោះ បំណង, អំណរ ជា សាធន ឬជា កិតនាម ស្រេចទៅហើយ ។ល។
Headley's Khmer-English Dictionary
-
No matching entries found!