Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: ឧបលក្ខិត

Chuon Nath's Khmer-Khmer Dictionary
  1. ឧបលក្ខិត ( គុ.គុនសព្ទ ) [អ៊ុប៉ៈល័ក-ខិត]   ( បា.បាលី​ ( បាលីភាសា ) )
    (សំ. ឧបលក្សិត) ដែល​បាន​កំណត់​ទុក​ស្រេច​ហើយ, ដែល​បាន​កំណត់​ទុក​ទៀងទាត់​ហើយ; ដែល​បាន​សន្មត​គត់ដារ​ស្រេច​ហើយ : ពាក្យ​ឧបលក្ខិត, ដំណើរ​ឧបលក្ខិត ។
    - ឧបាយ​កល​ឧបលក្ខិត (--កល់អ៊ុបល់-ល័ក-ខិត ឬ --អ៊ុបុល-ល័ក-ខិត) ឧបាយ​កល​ដែល​បាន​កំណត់​ទុក​រួច​ស្រេច​ហើយ (ច្រើន​សំដៅ​សេចក្ដី​ថា “ឧបាយ​កល​ក្រឡិច​ក្រលៀត” : ប្រើ​ឧបាយ​កល​ឧបលក្ខិត​យ៉ាង​ល្អិត ទាល់​តែ​កើត​ការ​ដូច​បំណង ) ។
    - ឧបលក្ខិត​កាល ឬ
    - --សម័យ (អ៊ុប៉ៈ-ល័ក-ខិត:--) កាល​ឬ​សម័យ, វេលា ដែល​បាន​កំណត់​ទៀងទាត់​ហើយ ឬ​ដែល​បាន​សន្មត​គត់ដារ​ស្រេច​ហើយ : បុណ្យ​វិសាខ​បូជា​នៅ​ថ្ងៃ ១៥ កើត​ខែ ពិសាខ​រៀង​រាល់​ឆ្នាំ ឈ្មោះ​ថា​ជា​ឧបលក្ខិត​កាល  ឬ ឧបលក្ខិត​សម័យ ។
    - ឧបលក្ខិត​ហេតុ ឬ
    - --ការណ៍ (អ៊ុប៉ៈល័ក-ខិតៈ--) ហេតុ, ការណ៍, ដំណើរ, រឿង​ដែល​បាន​កំណត់​ស្រេច​ហើយ ។ល។
  2. ឧបលក្ខិត--
    (មើល​ក្នុង​ពាក្យ ឧបលក្ខិត) ។
Headley's Khmer-English Dictionary
  1. ឧបលក្ខិត ( adj ) [ʔuʔpaʔleakkʰet]   - detail »
    to be planned, approved, decided, agreed (upon)


Prohok Solutions @2017 : Learn Khmer | Khmer Calendar