Khmer Dictionary: កំពង់
Chuon Nath's Khmer-Khmer Dictionary
-
កំពង់
( ន.នាមសព្ទ )
ទីកន្លែងនៅមាត់ទឹកដែលជនានុជនចុះឡើងឬចតទូកជាដើម : កំពង់ទូក, កំពង់កប៉ាល់, កំពង់ទឹក ។
- បញ្ចុះកំពង់ គឺស៊ី (ព. ទ្រ.) ។
- កំពង់ចាម ន. ឈ្មោះខែត្រមួយនៃកម្ពុជរដ្ឋ ។
- កំពង់ឆ្នាំង ន. ឈ្មោះខែត្រមួយនៃកម្ពុជរដ្ឋ ។
- កំពង់ត្រឡាច ន. ឈ្មោះស្រុកមួយក្នុងខែត្រកំពង់ឆ្នាំង ។
- កំពង់ត្រាច ន. ឈ្មោះស្រុកមួយក្នុងខែត្រកំពត ។
- កំពង់ធំ ន. ឈ្មោះខែត្រមួយនៃកម្ពុជរដ្ឋ ។
- កំពង់លែង ន. ឈ្មោះស្រុកមួយក្នុងខែត្រកំពង់ឆ្នាំង ។
- កំពង់សៀម ន. ឈ្មោះស្រុកមួយក្នុងខែត្រកំពង់ចាម ។
- កំពង់សោម ន. ឈ្មោះស្រុកមួយក្នុងខែត្រកោះកុង ។
- កំពង់ស្ពឺ ន. ឈ្មោះខែត្រមួយនៃកម្ពុជរដ្ឋ ។
- កំពង់ស្វាយ ឈ្មោះស្រុកមួយក្នុងខែត្រកំពង់ធំ ។
Headley's Khmer-English Dictionary
-
កំពង់
( n )
[kɑmpʊəŋ]
port, landing; river town; waterfront (common element in Cambodian place names)