Khmer Dictionary: គោល
Chuon Nath's Khmer-Khmer Dictionary
-
គោល
( ន.នាមសព្ទ )
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
(គោល ឬ គោលក “ដុំ, ដុំមូល, មណ្ឌល; កូនគ្លី ...”) ដុំថ្ម, ដុំដែក, ដុំ ឬ កំណាត់ឈើ, ឬក៏ដុំផ្ទាំងដែលរៀបឥដ្ឋ ទោះមានចារឹកអក្សរក្ដី មិនមានអក្សរក្ដី ដែលគេជីកដាំ ឬ បោះទុកជាគ្រឿងសំគាល់ឲ្យដឹងព្រំប្រទល់ជាដើម : បោះគោល, គោលវត្ត, គោលចម្ការ, គោលខេត្ត, គោលព្រំប្រទល់ដែន ។ រូបពាក្យ, រូបសេចក្ដី; ច្បាប់, មាត្រា, មាតិកា; ភ័ស្ដុតាង, សំអាង, សាក្សី : គោលពាក្យ, គោលសេចក្ដី, និយាយឲ្យមានគោល ។ វាយកូនគោល (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) កូនគោល; ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) គុលិកា និង គុលី ផង) ។
-
គោលការណ៍
( ន.នាមសព្ទ )
[គោលការ]
( បា.បាលី ( បាលីភាសា ) )
ទ្រឹស្ដីដែលចេញប្រើជាគោល សម្រាប់អនុវត្តកិច្ចការឲ្យត្រូវតាមបែបផែន ។
-
គោលោត
( គុ.គុនសព្ទ )
( ព. ប្រ.ពាក្យប្រៀប ( ពាក្យប្រើចំពោះ ) )
ឆោត; ឡើងបញ្ជោរ ។ ព. ទ. បុ. ថា : អន្ទិតគោលោត ឲ្យស្រីបញ្ឆោតអស់ពោតមួយចម្ការ ។ មានអត្ថន័យថា មានអន្ទិតម្នាក់ទើបនឹងសឹកពីបួសភិក្ខុ, មានស្រីម្នាក់ វានិយាយបញ្ជោរឲ្យលក់ពោតឲ្យវា, វាកាច់ពោតអស់មួយចម្ការ ឥតបានថ្លៃ . . . ។
-
គោលចារឹក
( ន.នាមសព្ទ )
បង្គោលសសរដែលបោះឬដាំទុកជាគ្រឿងសម្គាល់ព្រំដី ឬព្រំប្រទល់ប្រទេស ។ ឬគោលគំនិតសំខាន់សម្រាប់យកជាហ្លាក់ឋាន ។
-
គោលចារឹក
( ន.នាមសព្ទ )
ដុំដែក, ដុំថ្ម ឬកំណាត់ឈើ ឬក៏ដុំផ្ទាំងដែលរៀបឥដ្ឋ ហើយមានសរសេរអក្សរផង ដែលគេជីកដាំឬបោះទុកជាគ្រឿងសម្គាល់ឲ្យដឹងព្រំប្រទល់ជាដើម ។ គោលកំណត់ព្រំដែន ។
-
គោលបំណង
( ន.នាមសព្ទ )
បំណងប៉ុនប៉ងចង់បានអ្វីមួយ ដែលខ្លួនបម្រុងទុកថានឹងយកឲ្យបាន ។
-
គោលបំណង
( ន.នាមសព្ទ )
ចំណុចដែលប៉ងប្រាថ្នា, អ្វីដែលចង់បាន ឧ. តើអ្នកមកនេះមានគោលបំណងអ្វី ។
Headley's Khmer-English Dictionary
-
គោល
( n )
[koul]
- detail »
goal, purpose, aim
-
គោល
( n )
[koul]
- detail »
point (in an argument); theme, topic, subject; principle; evidence, proof; witness
-
គោល
( n )
[koul]
- detail »
base, essence
-
គោល
( n )
[koul]
- detail »
landmark, milestone; boundary post, mark(er), base
-
គោល
( n )
[koul]
- detail »
sphere, ball, round object
-
គោលិកា
( n )
[koulikaa]
- detail »
small ball, bead; blood cell, corpuscle
-
គោលោក
- detail »
See: កូនលោក