Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: ទាំង

Chuon Nath's Khmer-Khmer Dictionary
  1. ទាំង ( និ.និបាតសព្ទ )
    ពាក្យ​សម្រាប់​និយាយ​គួប និយាយ​ប្រមូល​ចំនួន ឬ​បែប​យ៉ាង​អ្វី​ៗ​ដូច​ពាក្យ​ថា ទាំងអស់, ទាំងគ្រប់, ទាំងស្រុង, ទាំងនេះ, ទាំងនោះ, ទាំងអស់​គ្នា, ទាំង​ប្រុស, ទាំង​ស្រី ជាដើម ។
  2. ទាំងពួង ( សព្វ.សព្វនាម )
    សព្វ. ទាំងមូល, ទាំងអស់, ទាំងស្រុង, សព្វគ្រប់ ។ សម័យ​ពី​ដើម​ច្រើន​សរសេរ ទាំងប៉ួង, តែ​សម័យ​ឥឡូវ​សរសេរ ទាំងពួង រត់​របប​អស់​ហើយ ។
  3. ទាំងមូល ( សព្វ.សព្វនាម )
    សព្វ. ទាំងស្រុង, ទាំងអស់ : ប្រទេស​កម្ពុជា​ទាំងមូល ។ ដើម​ឈើ​ធំ​ទាំង​មូល ដើម​ឈើ​ធំ​ទាំង​ស្រុង ។ ស្រុក​មួយ​ទាំង​មូល ពេញ​ទាំងស្រុក ។ល។
  4. ទាំងស្រុង ( សព្វ.សព្វនាម )
    សព្វ. ទាំង​អស់; ទាំង​មូល : ខុស​ទាំងស្រុង (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ទាំងពួង ផង) ។
  5. ទាំងហ្លាយ ( និ.និបាតសព្ទ ) or ទាំងឡាយ   ( ស.សៀម ( ភាសាសៀម ) )
    អស់​ទាំង, ទាំង​អស់, រាល់; ពាក្យ​ប្រាប់​ចំនួន​ច្រើន សម្រាប់​ប្រើ​ភ្ជាប់​នឹង​ចុង​នាម​សព្ទ​ជា​ពហុវចនៈ : អ្នក​ទាំងឡាយ គឺ​អស់​ទាំង​អ្នក ឬ​ពួក​អ្នក, អ្នក​រាល់​គ្នា; មនុស្ស​ទាំងឡាយ, សត្វ​ទាំងឡាយ គឺ​អស់​ទាំង​មនុស្ស​ អស់​ទាំង​សត្វ...។ សម័យ​សព្វ​ថ្ងៃ​នេះ ច្រើន​សរសេរ ទាំងឡាយ ជាង ទាំងហ្លាយ ។
  6. ទាំងឡាយ
    (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ទាំងហ្លាយ) ។
  7. ទាំង​ៗ ( ឧ.ឧទានសព្ទ ) or ទាំ​ៗ
    សូរ​សំឡេង​ស្គរ​យ៉ាង​ធំ​បំផុត​សម្រាប់​ទូង​យាម ។
Headley's Khmer-English Dictionary
  1. ទាំង ( prenp ) [teaŋ]   - detail »
    including, together / complete with
    Eg. យើងមានគ្នាចំនួន ១២ នាក់ទាំងខ្ញុំ​ផង​: We have 12 people including me.
  2. ទាំង ( adv ) [teaŋ]   - detail »
    entirely, completely
  3. ទាំង ( adv ) [teaŋ]   - detail »
    also, as well; moreover
  4. ទាំង ( conj ) [teaŋ]   - detail »
    while, when; even (when), even though at the same time (marks a contradiction between the action and the circumstances under which it was accomplished)
    Eg. ត្រីអាំងទាំងស្រស់ឆ្ងាញ់ណាស់: Fish grilled while they are fresh are delicious.
  5. ទាំង ( adv ) [teaŋ]   - detail »
    adverb marker equivalent to ដោយ
    Eg. ហេតុអ្វីបានជាគាត់មក ស្តីឲ្យខ្ញុំទាំងទទឹងទិសដូច្នេះ​?: Why did he come and criticize me so unreasonably?
  6. ទាំងៗ ( i ) [teaŋ - teaŋ]   - detail »
    sound of a large drum, esp. one beaten to announce the change of the watch


Prohok Solutions @2017 : Learn Khmer | Khmer Calendar