Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: ឆ

Chuon Nath's Khmer-Khmer Dictionary
  1. ឆ
    ព្យពា្ជនៈ​ទី ២ ក្នុង​វគ្គ​ទី ២ ជា​តាលុជៈ មាន​សំឡេង​ក្នុង​ពិតាន​គឺ​ត្រង់​ក្រអូម​មាត់ ជា​ធនិត-អឃោសៈ ខាង​សំស្រ្កឹត​និង​បាលី​មាន​សំឡេង​ជា ច្ហៈ ។ ព្យព្ជានៈ ឆ នេះ តាម​សំយោគ​វិធាន, កាល​បើ​មាន​ព្យព្ជានៈ​ឯ​ទៀត​នៅ​ពី​ខាង​ដើម ត្រូវ​តម្រួត ច ពី​ខាង​លើ​ជា​ដរាប ដូច​ជា ចន្ទច្ឆាយា “ស្រមោល​ព្រះ​ចន្ទ”; ឆទ្ទន្ត “ដំរី​មាន​ភ្លុក ៦ ព័ណ៌“; សេតច្ឆត្ត ឬ ស្វេតច្ឆត្រ “ឆត្រស” ជាដើម, ឯ​នឹង​ប្រើ​ជា ចន្ទឆាយា, ឆទន្ត, សេតឆត្ត ឬ ស្វេតឆត្រ ដូច្នេះ ពុំ​ត្រឹម​ត្រូវ​តាម​សំយោគ​វិធាន​ឡើយ, លើក​លែង​តែ​ពាក្យ​ជា​គាថា ឬ កាព្យ​ដែល​មាន​សម្ផស្ស​ត្រូវ​ដក​តម្រួត​ចេញ ។
  2. ឆ ( កិ.កិរិយាសព្ទ )
    បំភាន់​ដោយ​សំដី ដើម្បី​នឹង​យក​ទ្រព្យ​របស់​គេ : ឆ​យក​ទ្រព្យ គេ, ឆ​បោក​ប្រាក់​គេ ។ ចង​ក​សត្វ​ពាហនៈ​រួប​ព័ទ្ធ​ឃ្លុំ​មាត់​ជួស​កន្លុះ ជួស​បង្ហៀរ : ឆ​ច្រមុះ​កូន​គោ បង្ខាន​មិន​ឲ្យ​បៅ​ដោះ ។
  3. ឆ ( ប. សំ.បកតិសំខ្យា ( ប្រើត្រឹមតែ សំខ្យា.​ គឺសំខ្យាសព្ទ ក៏មាន ) ) [ឆ ឬ ឆៈ ]   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (ឆស៑) ប្រាំ​មួយ (៦) ។
    - ឆមាស (ឆ-មាស) “ប្រាំ​មួយ​ខែ” ។ តាម​សំយោគ​វិធាន ត្រូវ​តម្រូត ម ជា ធម្មាស, ព្រោះ ឆ “៦” នេះ កាល​បើ​ផ្សំ​នៅ​ពី​ខាង​ដើម​សព្ទ​ដទៃ ត្រូវ​តែ​តម្រូត​ព្យព្ជានៈ​ខាង​ចុង​នោះ​ជា​ដរាប, ដូច​ជា ឆ + ទន្ត >
    - ឆទ្ទន្ត “ដំរី​មាន​ភ្លុក ៦ ព័ណ៌”; ឆ + វិធ >
    - ឆព្វិធ “៦​ប្រការ, ៦​យ៉ាង” ជាដើម ។ បើ​មាន​ស្រៈ​នៅ​ខាង​ចុង​ត្រូវ​ចុះ​អាគម​មក​ផ្សំ, ដូច​ជា ឆ + អង្គ >
    - ឆឡង្គ “អង្គ​៦” ។ល។
  4. ឆ ( ឧ.ឧទានសព្ទ ) or ឆៗ
    សូរ​ឮ​ដោយ​ទឹក​ហូរ​ឬ​ចាក់​គ្រាប់​អ្វី​នីមួយ​តូច​ៗ មាន​ស្រូវ​អង្ករ​ជា​ដើម ។
  5. ឆក ( គុ.គុនសព្ទ )
    ដែល​មាន​ញកញោច : ក្បាល​ឆក, ឈូង​ឆក; ឆក​សមុទ្រ ។
  6. ឆកាមាវចរ ( ន.នាមសព្ទ ) [ឆ-កាម៉ាវ៉ៈច ]   ( បា.បាលី​ ( បាលីភាសា ) )
    ឋាន​សួគ៌​៦​ជាន់​ក្នុង​ពួក​កាមភព​គឺ ចាតុម្មហារាជិកា, តាវត្តិង្ស, យាមា, តុសិត, និម្មានរតី, បរនិម្មិតវសវត្តី ។ (តាម​សំយោគវិធាន​ត្រូវ​តម្រូត ក ជា ឆក្កាមាវចរ) ។
  7. ឆកាមាវចរ​សួគ៌ ( ន.នាមសព្ទ ) [ឆកាម៉ាវ៉ៈចរ៉ៈសួ ]   ( បា. សំ. ក្ល.បាលីនិងសំស្រ្កឹតក្លាយ )
    ឋាន​សួគ៌​ក្នុង​ពួក​កាមាវចរ ៦ ជាន់ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ឆ “៦” និង ឆ​កាមាវចរ ទៀត​ផង)។
  8. ឆក់ ( កិ.កិរិយាសព្ទ )
    ចាប់​យក​ដោយ​ប្រញាប់ : ចោរ​ឆក់​អីវ៉ាន់​គេ ។
  9. ឆក្សត្រ ( ន.នាមសព្ទ ) [ឆ-ក្ស័ត ] or ឆក្សត្រិយ៍   ( សំ. ក្ល.សំស្រ្កឹតក្លាយ )
    (ឬ បា.) (ក្ល.; ឆក្ខត្តិយ “ក្សត្រ ៦ អង្គ”) ឈ្មោះ​កណ្ឌ ទី ១២ នៃ​គម្ពីរ​មហា​វេស្សន្តរ​ជាតក ហៅ​តាម​ដំណើរ​រឿង​ត្រង់​ក្សត្រ​ទាំង ៦ ព្រះ​អង្គ បាន​ចូល​រួមគ្នា​នៅ​ព្រៃ​ហិមពាន្ត : ខ្ញុំ​ចាប់​ស្លាក​ត្រូវ លើ​កណ្ឌ​ឆក្សត្រ ។
  10. ឆដា ( ន.នាមសព្ទ ) [ឆៈដា ]   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    ពន្លឺ. លំអ (ពាក្យ​សម្រាប់​ប្រើ​ក្នុង​កាព្យ) ។

1   2   3   4   5   6   ... 20   Next >>

Headley's Khmer-English Dictionary
  1. ឆ [cʰɑɑ]   - detail »
    seventh letter of the Cambodian alphabet
  2. ឆ ( num ) [cʰɑɑ]   - detail »
    six
  3. ឆ ( v ) [cʰɑɑ]   - detail »
    to dupe, swindle, cheat, trick, deceive; to find out by cunning, trick someone into revealing something (2) chɑɑ, chaʔ-
  4. ឆ ( v ) [cʰɑɑ]   - detail »
    to muzzle an animal
  5. ឆ ( i ) [cʰɑɑ]   - detail »
    sound of rushing water
    See: ឆៗ
  6. ឆក ( adj ) [cʰɑɑk]   - detail »
    to be bald on the front of the head (above the temples)
  7. ឆក ( adj ) [cʰɑɑk]   - detail »
    to be concave, sunken
  8. ឆក់ ( v ) [cʰɑk]   - detail »
    to snatch, grab; to attract; to rob, steal; to pick pockets; to pick up something quickly; to extort
  9. ឆក់ ( adj ) [cʰɑk]   - detail »
    to be electrocuted, to get an (electrical) shock.
  10. ឆក់ ( v ) [cʰɑk]   - detail »
    to shock
    Eg. ដាក់​ឲ្យ​ឆក់ដោយចរន្តអគ្គិសនី: to shock (them) with an electrical current

Next >>



Prohok Solutions @2017 : Learn Khmer | Khmer Calendar