Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: ដីកា

Chuon Nath's Khmer-Khmer Dictionary
  1. ដីកា ( ន.នាមសព្ទ )   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    គម្ពីរ​កែ​ខៃ បញ្ជាក់​អត្ថន័យ​របស់​បាលី (បិដក) ខ្លះ, របស់​អដ្ឋកថា​នៃ​បាលី​ខ្លះ, របស់​ដីកា​មុន​ៗ​ខ្លះ, អាង​ដល់​អត្ថន័យ​របស់​គម្ពីរ​ឯទៀត​ខ្លះ​ក៏​មាន គម្ពីរ សារត្ថទីបនី ជា មូល​ដីកា (ដីកា​ដើម); វិមតិវិនោទនី ជា អនុ​ដីកា (ដីកា​បន្ទាប់); វជិរ​ពុទ្ធិ ជា អន្វានុដីកា (ដីកា​បន្ទាប់​ពី​អនុដីកា​មក​ទៀត) នៃ​វិនយបិដក ។ ឯ​ដីកា​ដែល​កើត​មាន​ថ្មី​ៗ ត​ៗ​មក​ទៀត​ហៅ​ថា នវ​ដីកា (ដីកា​ថ្មី) ។ ព្រះ​ត្រៃ​បិដក គឺ វិនយ​បិដក, សុត្តន្តបិដក, អភិធម្ម​បិដក សុទ្ធ​តែ​មាន ដីកា មាន​ឈ្មោះ​ផ្សេង​ៗ​គ្នា (ព. ពុ.) ។ ក្នុង​បុរាណ​សម័យ​ព្រេង​នាយ, ប្រទេស​កម្ពុជា ប្រើ​ពាក្យ​ថា ដីកា នេះ​ច្រើន​បែប​មាន​ដើម​គឺ ដីកា​កោះ លិខិត​កោះ​ហៅ...។ ដីកា​បើក លិខិត​បើក​ប្រាក់​ ឬ​វត្ថុ​ផ្សេង​ៗ ។ ដីកា​សា​ទុក្ខ ឬ ដីកា​សា​ទោស សម្រាប់​ថ្វាយ​ព្រះ​មហា​ក្សត្រិយ៍​ជា​អម្ចាស់​ជីវិត ។ល។ សង្ឃ​ដីកា លិខិត​របស់​លោក​ចៅអធិការ​វត្ត ឬ​របស់​លោក​គ្រូ​សូត្រ (ចំពោះ​តែ​ការ​ប្រើ​ក្នុង​ផ្លូវ​ការ) ។ សព្វ​ថ្ងៃ​នេះ ទោះ​លិខិត​របស់​លោក​មេគណ, អនុ​គណ​និង​មន្ត្រី​សង្ឃ​ឯទៀត ក៏​សុទ្ធ​តែ​ហៅ សង្ឃដីកា ដូច​គ្នា។ លិខិត​របស់​សម្ដេច​ព្រះ​សង្ឃ​នាយក ហៅ ព្រះ​សង្ឃដីកា (គួរ​បង្កើត​ពាក្យ​ហៅ​ថា ព្រះ​សង្ឃ​នាយក​ដីកា វិញ​ដើម្បី​ឲ្យ​មាន​ឈ្មោះ​ផ្សេង​អំពី​លិខិត របស់​ព្រះ​រាជា​គណៈទី សម្ដេច ដែល​ត្រូវ​ហៅ​ថា ព្រះ​សង្ឃដីកា ដែរ) ។ លិខិត​របស់​សម្ដេច​ព្រះ​សង្ឃ​រាជ ហៅ​ថា ព្រះ​សង្ឃ​រាជ​ដីកា ។ល។
Headley's Khmer-English Dictionary
  1. ដីកា ( n ) [dəykaa]
    petition for clemency from the crown
  2. ដីកា ( n ) [dəykaa]
    letter or card to a monk extending an invitation
  3. ដីកា ( n ) [dəykaa]
    letter or card asking for a donation; a subscription for Buddhist temple funds; bill or statement presented for payment
  4. ដីកា ( n ) [dəykaa]
    gloss, (sub-) commentary, scholium
  5. ដីកា ( n ) [dəykaa]
    order (verbal or written), decree, decision, law, mandate, warrant (esp. refers to a decision of a provincial or district chief); list, register; exegesis, scriptures; speech; message; document


Prohok Solutions @2017 : Learn Khmer | Khmer Calendar