Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: ឋាន

Chuon Nath's Khmer-Khmer Dictionary
  1. ឋាន ( ន.នាមសព្ទ )   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (ស្ថាន) ទី, កន្លែង, តំបន់, ប្រទេស, ទី​តាំង, ទី​តម្កល់ ។ល។ : ឋាន​មនុស្ស, ឋាន​សួគ៌, ឋាន​ព្រហ្ម; នៅ​ឋាន​ណា ? មក​ពី​ឋាន​ណា ? ។ តួ​ផ្ទៃ​រាប​ដែល​លាប​ថ្នាំ​ឆ្លាស់​ពណ៌ : ឋាន​ស, ឋាន​លឿង...។ តួ​ផ្ទៃ​គ្រឿង​រចនា ត្រង់​ដែល​រាប ដែល​រលីង : ក្រោម​ក្បាច់​ត្របក​ឈូក ត្រូវ​ទុក​ឲ្យ​មាន​ឋាន​ទំហំ ៤ ឆ្នាប់ ។
  2. ឋានន្តរ ( ន.នាមសព្ទ ) [ឋាន៉ន់-តៈ រ៉ៈ ឬ ឋាន៉ន់ - ដ ]   ( បា.បាលី​ ( បាលីភាសា ) )
    លំដាប់​នៃ​ទី, មុខងារ, ងារ, ថ្នាក់​ងារ, ថ្នាក់​ស័ក្តិយស : លោក​មាន​ឋានន្តរ​ជា​អ្វី ? --ឋានន្តរ​ជា​អភិបាល​ស្រុក, ឋានន្តរ​ជា​ព្រះ​ចម្រើន​សម្បត្តិ ។
  3. ឋានន្តរ​សក្តិ ( ន.នាមសព្ទ ) [ឋាន៉ន់តៈ រ៉ៈ-ស័ក ] or ឋានន្តរ   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    (ស្ថានន្តរ + សក្តិ) អំណាច​តាម​មុខងារ, បណ្ដា​ស័ក្តិ​ធំ​តូច​តាម​មុខងារ : អង្គុយ​តាម​ឋានន្តរ​ស័ក្តិ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) សក្តិ ឬ ស័ក្តិ ផង) ។
  4. ឋានបទ្ម ( ន.នាមសព្ទ ) [ឋាន៉ៈបត់ ]   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (ឋាន + បទុម; ស្ថាន “ទី, ទី​តម្កល់ + បទ្ម “ឈូក”) ពាក្យ​នេះ​ខ្មែរ​យើង​ពី​បុរាណ ប្រើ​ជា​ឈ្មោះ​ក្បាច់​ត្របក​ឈូក​ផ្កាប់​ផ្ងារ ដែល​រចនា​ធ្វើ​ជា​ជើង​, ជា​ទ្រនាប់ ទ្រ​ព្រះ​ពុទ្ធ​រូប​ឬ​ទេវរូប; ត្របក​ឈូក​ដែល​សំយុង​ចុះ​មក​ក្រោម ហៅ​ថា ឈូក​ផ្កាប់; ដែល​ផ្ងារ​ឡើង ហៅ​ថា ឈូក​ផ្ងារ; ទោះ​មាន​តែ​ឈូក​ផ្កាប់ ឬ​មាន​តែ​ឈូក​ផ្ងារ​ក្ដី​ ឬ​ក៏​មាន​គ្រប់​ទាំង​ផ្កាប់​ទាំង​ផ្ងារ​ក្ដី ហៅ​ថា ឋានបទ្ម បាន​ដូច​គ្នា : ឋានបទ្ម​ទ្រ​ព្រះ​ពុទ្ធ​រូប, ឋានបទ្ម​ទេវរូប ។
  5. ឋានប្បភេទ ( ន.នាមសព្ទ ) [ឋាន៉ាប់-ប៉ៈ ភេត ]   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (ស្ថាន​ប្រភេទ) សេចក្ដី​ផ្សេង​នៃ​ទី, នៃ​ហេតុ, នៃ​ដំណើរ; ការ​ចែក, បំបែក​ហេតុ​ឬ​ដំណើរ រាប់​ជា​ចំនួន​ប៉ុណ្ណេះ​ប៉ុណ្ណោះ : ធម៌​នេះ​មាន​ឋានប្បភេទ ១០ យ៉ាង ។
  6. ឋានភាព ( ន.នាមសព្ទ ) [ឋាន៉ៈភាប ]
    ភាព​នៃ​ឋានៈ, ដំណើរ​ទំនង, លក្ខណៈ, ជាន់​ថ្នាក់ : ជន​នោះ​មាន​ឋានភាព​ខ្ពង់ខ្ពស់, ឋានភាព​នៃ​គ្រួសារ, ឋានភាព​នៃ​ជីវិត ។
  7. ឋានសួគ៌ ( ន.នាមសព្ទ ) [ឋាន-សួ]   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    ស្ថាន​ដែល​បរិបូណ៌​ដោយ​កាមគុណ ៥ មាន​រូប​ជាដើម, ទី​ដែល​បរិបូណ៌​ដោយ​សេចក្ដី​សុខ, ច្រើន​ហៅ ឋាន​របស់​ទេវតា​មាន ៦ ជាន់​គឺ ឋាន​ចាតុម្មហារាជិការ, តាវត្តិង្ស, យាមា, តុសិតា, និម្មានរតី និង​ឋាន​បរនិម្មិតវសវតី ។
  8. ឋានានុក្រម ( ន.នាមសព្ទ ) [ឋា ន៉ា នុ ក្រំ ]   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (ឋាន + អនុក្កម > ឋានានុក្កម; ស្ថាន + អនុក្រម > ស្ថានានុក្រម) លំដាប់​ឬ​របៀប នៃ​ទី, នៃ​ងារ, នៃ​មុខងារ, នៃ​ស័ក្តិយស ។ ក្នុង​កម្ពុជ​ប្រទេស​យើង ប្រើ​ពាក្យ​នេះ​ជា​តំណែង​នៃ​សមណ​ស័ក្តិ​ថ្នាក់​តូច​ជាង​ទី​រាជា​គណៈ តាម​លំដាប់​ចុះ​មក : និមន្ត​ព្រះ​ភិក្ខុ​សង្ឃ​រាជា​គណៈ ឋានានុក្រម ២០ រូប​ចម្រើន​ព្រះ​បរិត្ត ។
  9. ឋានានុរូប ( គុ.គុនសព្ទ, ន.នាមសព្ទ ) [ឋាន៉ា- ]   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (ស្ថានានុរូប) ដែល​សម​គួរ​តាម​ទី, តាម​មុខងារ...; ដំណើរ​សម​គួរ​ល្មម​តាម​ទី, តាម​ជាន់​ថ្នាក់ : ប្រព្រឹត្ត​តាម​ឋានានុរូប, អង្គុយ​តាម​ឋានានុរូប, កាន់​ការ​តាម​ឋានានុរូប ។
  10. ឋានីយ ( ន.នាមសព្ទ ) [--នី ឬ --ណី ]   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (ស្ថានីយ) ទី​សម្រាប់​សម្នាក់, ទី​សំចត, ទី​ចត, ដំណាក់​សម្រាប់​ឈប់​សម្រាក, សម្រាប់​ដាក់​រទេះ​ជាដើម; ភូមិ, ស្រុក, ។ល។ : ឋានីយ​រទេះ, ឋានីយ​រថយន្ត, ឋានីយ​រទេះ​ភ្លើង... (ច្រើន​ប្រើ ស្ថានីយ ជាង ឋានីយ) ។

1   2   Next >>

Headley's Khmer-English Dictionary
  1. ឋាន ( n ) [tʰaan, tʰaanaʔ-]   - detail »
    place, location, spot, station; base (e.g. a military base or the base of a statue); region; country
  2. ឋាន ( n ) [tʰaan, tʰaanaʔ-]   - detail »
    background (color or pattern)
  3. ឋានន្តរ ( n ) [tʰaanɑndɑɑ, tʰaanɑntaʔraʔ]   - detail »
    title, rank, position, function, office, appointment (with title and designation of duties)
  4. ឋានប្បភេទ ( n ) [tʰaanappaʔpʰeit]   - detail »
    part, section, element, division; composition
  5. ឋានានុក្រម ( n ) [tʰaanaanuʔkrɑm]   - detail »
    rank, degree, grade, level; specif. an ecclesiastical rank
  6. ឋានានុរូប ( adj ) [tʰaanaanuʔruup]   - detail »
    to be proper, appropriate.
  7. ឋានានុរូប ( n ) [tʰaanaanuʔruup]   - detail »
    position (social or official); that which is proper or appropriate
  8. ឋានីយ   - detail »
    See: ស្ថានីយ
  9. ឋានៈ ( n ) [tʰaanaʔ]   - detail »
    grade, level, position, standing, status; duty; reason, motive, cause


Prohok Solutions @2017 : Learn Khmer | Khmer Calendar