Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: ពោធិ

Chuon Nath's Khmer-Khmer Dictionary
  1. ពោធិ ( ន.នាមសព្ទ )   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    ការ​ត្រាស់​ដឹង​លោកកុត្តរ​ធម៌, ប្រាជ្ញា​ដែល​ព្រះ​សព្វញ្ញុពុទ្ធ​ទ្រង់​បាន​ត្រាស់ ។ ឈើ​ណា​មួយ​ដែល​ព្រះ​មហា​សត្វ​ទ្រង់​គង់​អាស្រ័យ​ក្នុង​ម្លប់ ក៏​បាន​ត្រាស់​ជា​ព្រះ​ពុទ្ធ ។ ច្រើន​ប្រើ​រួម​ជា​បទ​សមាស ភ្ជាប់​ពី​ខាង​ដើម​នៃ​នាមនាម​ឯ​ទៀត​ដែល​គួរ​ផ្សំ​ជាមួយ, ដូច​ជា ពោធិ​កាល, ពោធិ​ញាណ ពោធិ​ទ្រុម, ពោធិ​ព្រឹក្ស, ពោធិ​បក្ខិយ​ធម៌, ពោធិ​សត្វ, ពោធិ​សម័យ ជាដើម (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ទាំងនោះ) ។
  2. ពោធិកាល [--ធិ-- ]
    ម.ព. ពុទ្ធកាល ។
  3. ពោធិញាណ ( ន.នាមសព្ទ ) [--ធិញាណ ]   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (ពោធិញ្ញាណ; --ជ្ញាន) ប្រាជ្ញា​ជា​គ្រឿង​ត្រាស់​ដឹង : ព្រះ​សិទ្ធត្ថ​គោតម​ទ្រង់​បាន​សម្រេច​ពោធិ​ញាណ (ព. ពុ.) ។
  4. ពោធិទ្រុម ( ន.នាមសព្ទ ) [--ទ្រុំ ] or ពោធិព្រឹក្ស   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    (-ទ្រុម; --ទុម) ឈើ​ឈ្មោះ​ពោធិ (ដើម​ពោធិ៍) ។
  5. ពោធិបក្ខិយធម៌ ( ន.នាមសព្ទ ) [--ប៉័ក-ខិយ៉ៈ ធ័រ ]   ( បា.បាលី​ ( បាលីភាសា ) )
    (ធម្ម) ធម៌ (៣៧ យ៉ាង) ជា​ពួក​នៃ​ប្រាជ្ញា​សម្រាប់​ត្រាស់​ដឹង (ព. ពុ.) ។
  6. ពោធិព្រឹក្ស
    (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ពោធិ​ទ្រុម) ។
  7. ពោធិវ័ង្ស ( ន.នាមសព្ទ ) [--វ័ង ]   ( បា.បាលី​ ( បាលីភាសា ) )
    (< ពោធិ + វំស “វង្ស​នៃ​ពោធិ”) ឋានន្តរ​ទី​រាជាគណៈ​សម្រាប់​ឯក​ថ្នាក់​ខ្ពស់​ក្នុង​កម្ពុជ​ប្រទេស សម្រាប់​បព្វជិត​ជា​មហា​ថេរ​រូប​ណា​មួយ អ្នក​ចេះ​ចាំ​ធម៌​វិន័យ​ស្ទាត់​ប្រាកដ ដែល​ព្រះ​ករុណា​ជា​ម្ចាស់​ជីវិត ទ្រង់​ព្រះ​មេត្តា​ប្រោស​តាំង : ព្រះ​ពោធិ​វ័ង្ស; ចួន​កាល​ឡើង​សមណ​ស័ក្តិ​ដល់​ទី​សម្ដេច​ក៏​មាន : សម្ដេច​ព្រះ​ពោធិ​វ័ង្ស ។
  8. ពោធិសត្វ ( ន.នាមសព្ទ ) [--ធិស័ត ]   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    (--សត្ត) អ្នក​ដែល​មាន​ចិត្ត​ឬ​មាន​សេចក្ដី​ប្រាថ្នា​ជាប់​នៅ​ក្នុង​ពោធិ គឺ​អ្នក​ដែល​កំពុង​ខំ​ប្រឹង​បំពេញ​បារមី បម្រុង​នឹង​បាន​ត្រាស់​ជា​ព្រះ​សម្មាសម្ពុទ្ធ; បើ​ទុក​ជា​ភ្លាត់​ជាតិ​ទៅ​កើត​ជា​តិរច្ឆាន ក៏​គង់​នៅ​ហៅ​ថា ពោធិ​សត្វ ដែរ ព្រោះ​មាន​បំណង​នោះ​ជាប់​នៅ​មិន​បាត់ ។
  9. ពោធិសម័យ [--សៈម៉ៃ ]
    មើល​ពាក្យ ពុទ្ធ​កាល ។
  10. ពោធិសម្ភារ ( ន.នាមសព្ទ ) [--សំភា]   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    ការ​សាង​សន្សំ​ឲ្យ​បាន​សម្រេច​ពោធិ គឺ​ការ​កសាង​បម្រុង​ឲ្យ​បាន​ត្រាស់​ជា​ព្រះ​ពុទ្ធ : ពោធិ​សត្វ​បំពេញ​ពោធិ​សម្ភារ (ព. ពុ.) ។ ខ្មែរ​ប្រើ​ពាក្យ​នេះ​សំដៅ​សេចក្ដី​ថា តេជះ​បារមី, ថា អំណាច​បុណ្យ ឬ​ថា ទី​ពឹង​ពំនាក់ ផង​ក៏​មាន សម្រាប់​ថ្លែង​សេចក្ដី​សរសើ​តេជះ​ព្រះ​មហា​ក្សត្រិយ៍ : សូម​ជ្រក​កោន​ក្រោម​ម្លប់​ពោធិ​សម្ភារ​នៃ​ព្រះ​ករុណា​ជា​ម្ចាស់​ជីវិត​លើ​ត្បូង... (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ពោធិ និង សម្ភារ ផង) ។

1   2   Next >>

Headley's Khmer-English Dictionary
  1. ពោធិ ( n ) [poutʰiʔ]   - detail »
    illumination / enlightenment (as achieved by the Buddha), supreme knowledge
  2. ពោធិ ( n ) [poutʰiʔ]   - detail »
    Bo tree (Ficus religiosa)
  3. ពោធិ៍ ( n ) [pou]   - detail »
    the sacred Bo tree (Ficus religiosa; the kind of tree under which the Buddha achieved enlightenment)

    Reference: ដើមពោធិ៍


Prohok Solutions @2017 : Learn Khmer | Khmer Calendar