Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: អាសា

Chuon Nath's Khmer-Khmer Dictionary
  1. អាសា ( ន.នាមសព្ទ )   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (អាឝា) បំណង; សង្ឃឹម, ការ​នឹក​សង្ឃឹម : មាន​អាសា, អស់​អាសា ។ ខ្មែរ​ប្រើ​ជា កិ. (ព. សា.) សំដៅ​សេចក្ដី​ថា “មាន​ឧស្សាហ៍, មាន​ព្យាយាម, ខំ​ប្រឹង; ពេញ​ចិត្ត​ចំពោះ​កិច្ច​ការ, ស្រឡាញ់​កិច្ច​ការ” ក៏​មាន : កូន​នុះ​អាសា​រៀន​ណាស់; មនុស្ស​ហ្នឹង​អាសា​ធ្វើ​ការ​គ្រាន់​បើ ។
    - អាសា​ស្ម័គ្រ អ្នក​រាជការ​ស៊ីវិល​ឬ​ប្រជា​ពលរដ្ឋ​សាមញ្ញ ដែល​ស្ម័គ្រ​ចិត្ត​ចូល​ខ្លួន​ជួយ​ជា​កម្លាំង​ដល់​កង​ទាហាន សម្រាប់​ជួយ​ការពារ​ស្រុក​ទេស​ក្នុង​ពេល​មាន​ភ័យ​អាសន្ន​ដោយ​មាន​សម្លៀក​បំពាក់​និង​សស្រ្តាវុធ​ដូច​ជា​ទាហាន : កង​អាសា​ស្ម័គ្រ ។
    - អាសា​អាសាញ់ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) អាសាញ់) ។ ប្រើ​ជា ន. ឬ គុ. សំដៅ​សេចក្ដី​ថា “ការ​ជួយ​ឈឺ​ឆ្អាល​ដោយ​ស្ម័គ្រ​ចិត្ត​ឥត​អ្នក​ណា​បង្ខំ; ដែល​ស្ម័គ្រ​ចិត្ត, ដែល​ជួយ​ឈឺ​ឆ្អាល​ដោយ​ស្ម័គ្រ​ចិត្ត” ក៏​មាន :
    - យក​អាសា​គេ ជួយ​ឈឺ​ឆ្អាល​គេ​ដោយ​ស្ម័គ្រ​ស្មោះ​អស់​ពី​ចិត្ត​ពី​ថ្លើម ។
    - ទាហាន​អាសា ទាហាន​ស្ម័គ្រ​ចិត្ត គឺ​អ្នក​ដែល​សុំ​ចូល​ធ្វើ​ទាហាន​ដោយ​ស្ម័គ្រ​ពី​ចិត្ត​ខ្លួន ជួយ​ឈឺ​ឆ្អាល​រាជការ​ផែនដី ។
  2. អាសាញ់ ( ប.បរិវារសព្ទ )
    ពាក្យ​សម្រាប់​និយាយ​ផ្សំ​ជាមួយ​នឹង​ពាក្យ អាសា ថា :
    - អាសា-អាសាញ់ គុ. ដែល​មាន​ឧស្សាហៈ​ច្រើន​មិន​ខ្ជិល​ច្រអូស : មនុស្ស​នុះ​អាសា​អាសាញ់​គ្រាន់បើ (ព. សា.) ។
  3. អាសាឍ ( ន.នាមសព្ទ ) [--សាត ]   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    (អាឞ‌ាឍ; អាសាឡ្ហ) ឈ្មោះ​ខែ​ទី ៨ នៃ​ចន្ទគតិ​កាល : ខែ​អាសាឍ (ប្រើ​ក្លាយ​ជា អាសាធ ក៏​មាន; ហៅ អាសាឍ​មាស ឬ អាសាឡ្ហ​មាស ក៏​បាន “ខែ​អាសាឍ”) ។ បើ​ឆ្នាំ​ដែល​មាន​លើក​ខែ (តាម​អំណាច​ចន្ទគតិ) ត្រូវ​លើក​ត្រង់​ខែ​អាសាឍ​នេះ​ឲ្យ​ជា​ពីរ​ខែ, ខែ​អាសាឍ​មុន​ហៅ
    - បឋមាសាឍ (ប៉ៈឋៈម៉ា--) ឬ - ប្រថមាសាឍ (ប្រៈ ថៈម៉ា--) “អាសាឍ​ទី ១”, ខែ​អាសាឍ​ក្រោយ​ហៅ
    - ទុតិយាសាឍ ឬ - ទ្វិតីយាសាឍ “អាសាឍ​ទី​២”; មាន ៣០ ថ្ងៃ​ដូច​គ្នា​ទាំង​ពីរ​ខែ ។ ឈ្មោះ​នក្សត្រឫក្ស​មាន​សណ្ឋាន​ស្រដៀង​នឹង​ឈើ​ច្រត់, មាន ២ យ៉ាង​គឺ
    - បុញ្វសាឍ ឬ - បុញ្វសាឡ្ហ “ផ្កាយ​អាសាឍ​មុន” (ផ្កាយ​ទី ១៨),
    - ឧត្តរាសាឍ ឬ - ឧត្ដរាសាឡ្ហ “ផ្កាយ​អាសាឍ​ក្រោយ” (ផ្កាយ​ទី ១៩), រួម​នក្សត្រឫក្សទាំង ២ នេះ​ហៅ​ថា​អាសាឍា ឬ អាសាឡ្ហា ។
  4. អាសាឍមាស or អាសាឍា, អាសាធ
    (មើល​ក្នុង​ពាក្យ អាសាឍ) ។
Headley's Khmer-English Dictionary
  1. អាសា ( adj ) [ʔaasaa]   - detail »
    to be voluntary, sympathetic.
  2. អាសា ( n ) [ʔaasaa]   - detail »
    sympathy
  3. អាសា ( adj ) [ʔaasaa]   - detail »
    to be zealous; to try hard
  4. អាសា ( v ) [ʔaasaa]   - detail »
    to want, wish.
  5. អាសា ( n ) [ʔaasaa]   - detail »
    hope; desire, wish, aspiration
  6. អាសា ( adj ) [ʔaasaa]   - detail »
    to be serious, zealous, diligent
  7. អាសាញ់ [ʔaasaɲ]   - detail »
  8. អាសាឍ ( n ) [ʔaasaat]   - detail »
    Asāḍh (eighth month in the Cambodian lunar calendar corresponding to mid-June - mid-July; This month is cancelled and replaced by two new months in a lunar leap year)
  9. អាសាឍ ( n ) [ʔaasaat]   - detail »
    name of a constellation; the 21st and 22nd lunar mansions
  10. អាសារ័ណ ( n ) [ʔaasaaran]   - detail »
    osmosis

Next >>



Prohok Solutions @2017 : Learn Khmer | Khmer Calendar