Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: រាសី

Chuon Nath's Khmer-Khmer Dictionary
  1. រាសី ( ន.នាមសព្ទ )   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (រាសិ; រាឝិ) គំនរ, ពំនូក : ពួក, កង; ប្រជុំ ។ មាត្រា​រង្វាស់​ចម្ងាយ​ល្វែង​ផ្ទៃ​មេឃ ដែល​ជា​ផ្លូវ​ចរ​នៃ​ព្រះ​អាទិត្យ​ព្រះ​ចន្រ្ទ; តាម​ហោរា​សាស្រ្ត​ថា ល្វែង​មួយ​ៗ​មាន​ចម្ងាយ ៣០ អង្សា ហៅ​ថា មួយ​រាសី សម្រាប់​សុរិយ​គតិ, មាន ១២ គឺ ១-មេសៈ ឬ មេស​រាសី “រាសី​ចៀម ឬ​ពពែ” (បារ. អាវ្រិល ឬ អាវរិល Avril រាសី​ទី ៤) មាន​៣០ ថ្ងៃ; ២-ឧសភៈ ឬ ឧសភ​រាសី “--គោ​ឈ្មោល” (បារ. ម៉េ Mai –ទី ៥) មាន ៣១ ថ្ងៃ; ៣-មិថុនៈ ឬ មិថុន​រាសី “--គូ​បុរស​និង​ស្ត្រី” (បារ. ហ្ស៊ូវ៉ាំង ឬ យូវាំង Juin --ទី​៦) មាន ៣០ ថ្ងៃ; ៤-កក្កដៈ ឬ កក្កដ​រាសី “--ក្តាម” (បារ. ហ៊្សុយេ្យត៍ ឬ ស៊ូយេត Juillet –ទី​៧)” មាន ៣១ ថ្ងៃ; ៥-សីហៈ ឬ សីហ​រាសី “--សីហៈ” (បារ. អាអ៊ូត៍ ឬ អាអ៊ូត AoÛt --ទី ៨) មាន ៣១ ថ្ងៃ; ៦-កញ្ញា ឬ កញ្ញា​រាសី “--ស្រី​ក្រមុំ” (បារ. សេបតមប្រិ៍ Septembre –ទី ៩) មាន ៣០ ថ្ងៃ; ៧-តុលា ឬ តុលា​រាសី “--ជញ្ជីង” (បារ. ឲកតូប្រិ៍ Octobre --ទី ១០) មាន​ ៣១ ថ្ងៃ; ៨-វិចិ្ឆកៈ ឬ វិច្ឆិក​រាសី “--ខ្ទួយ” (បារ. ណូវ៉មប្រិ៍ ឬ ណោវ៉មប្រិ៍ Novembre –ទី ១១) មាន ៣០ ថ្ងៃ; ៩-ធនុ ឬ ធនុ​រាសី “--ធ្នូ” (បារ. ដេសមប្រិ៍ Décembre –ទី ១២) មាន ៣១ ថ្ងៃ; ១០-មករៈ ឬ មករ​រាសី “--មករ” (បារ. ស៊្សង់វិយេរ ឬ យ៉ាំងវិយេរ Janvier --ទី១) មាន ៣១ ថ្ងៃ; ១១-កុម្ភៈ ឬ កុម្ភ​រាសី “--ក្អម” (បារ. ហ្វេវ្រិយេរ ឬ ហ្វេវរិយេរ Février --ទី២) មាន​២៨ ឬ ចួន​កាល​មាន ២៩ថ្ងៃ; ១២-មីនៈ ឬ មីន​រាសី “--ត្រី” (បារ. ម៉ារ្ស Mars –ទី ៣) មាន ៣១ ថ្ងៃ; ជា​មួយ​ឆ្នាំ​នៃ​សុរិយ​គតិ​មាន ៣៦៥ ថ្ងៃ ឬ​ចួន​កាល​មាន ៣៦៦ ថ្ងៃ ។ មាត្រា​រង្វាស់​នៃ​ចន្ទ​គតិ​មិន​មាន​កំណត់​អង្សា​ទេ ហៅ​ថា ឫក្ស ឬ នក្សត្រ​ឫក្ស, មាន ១២ គឺ ១-មិគសិរ ឬ​មិគសិរ​ឫក្ស “ឫក្ស​ក្តាន់” មាន ២៩ ថ្ងៃ; ២-បុស្ស ឬ បុស្ស​ឫក្ស “--ក្តាម” មាន ៣០ ថ្ងៃ; ៣-មាឃ ឬ មាឃ​ឫក្ស “--ស្វា​ព្រាហ្មណ៍” មាន ២៩ ថ្ងៃ; ៤-ផគ្គុណ ឬ ផល្គុន​ឫក្ស “--គោ” មាន ៣០ ថ្ងៃ; ៥-ចេត្រ ឬ ចិត្រ​ឫក្ស “--ខ្លា” មាន ២៩ ថ្ងៃ; ៦-ពិសាខ ឬ វិសាខ​ឫក្ស “--ក្របី” មាន​ ៣០ ថ្ងៃ; ៧-ជេស្ឋ ឬ ជេដ្ឋ​ឫក្ស “--ពពែ” មាន ២៩ ថ្ងៃ ឬ​ចួន​កាល​មាន ៣០ ថ្ងៃ; ៨-អាសាឍ ឬ អាសាឡ្ហ​ឫក្ស “--សីហៈ” មាន ៣០ ថ្ងៃ; ៩-ស្រាពណ៍ ឬ ស្រាវណ​ឫក្ស, សាវណ​ឫក្ស “--ផ្កាយ​ឈើ” មាន​២៩ ថ្ងៃ; ១០-ភទ្របទ ឬ ភទ្របទា​ឫក្ស “--រមាស” មាន ៣០ ថ្ងៃ; ១១-អស្សុជ ឬ អស្សយុជ​ឫក្ស “--សេះ” មាន ២៩ ថ្ងៃ; ១២-កត្តិក ឬ កត្តិក​ឫក្ស “--កូន​មាន់” មាន ៣០ ថ្ងៃ; ជា​មួយ​ឆ្នាំ​នៃ​ចន្ទ​គតិ មាន ៣៥៤ ថ្ងៃ, ឆ្នាំ​ដែល​មាន​ចន្រ្ទាធិ​មាស (អធិក​វារៈ) មាន ៣៥៥ ថ្ងៃ, ឆ្នាំ​ដែល​មាន​អធិក​មាស មាន ៣៨៤ ថ្ងៃ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) រតូវ ឬ រដូវ និង មាស ន. ១ និង រាសិ​ចក្រ ផង) ។ លើក​រាសី តាំង​ប្រសិទ្ធី​តាម​ក្បួន​តម្រា​សូត្រ​រំលើក​រាសី​ដែល​អាប់​ឲ្យ​ត្រឡប់​រុងរឿង​ឡើង ។ ខ្មែរ​ប្រើ​ពាក្យ រាសី នេះ​សំដៅ​សេចក្ដី​ថា “លំអ; មាន​លំអ, ស្រស់​បស់​សម​រម្យ; ចម្រើន” ផង​ក៏​បាន (ចំពោះ​តែ​មនុស្ស​ឬ​សត្វ) : មនុស្ស​មាន​រាសី, កំពុង​ឡើង​រាសី, អាប់​រាសី, ចុះ​រាសី ។ល។
  2. រាសី​ចក្រ
    ( ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) រាសិ​ចក្រ>រាសិ​ចក្រ ) ។
Headley's Khmer-English Dictionary
  1. រាសី ( n ) [riesəy]   - detail »
    sign of the zodiac (According to the solar calendar there are 12 រាសី : 1. មេសៈ or មេសរាសី April; 2. ឧសភៈ or ឧសភរាសី May; 3. មិថុនៈ or មិថុនរាសី June; 4. កក្កដៈ or កក្កដរាសី July; 5. សីហៈ or សីហរាសី August; 6. កញ្ញា or កញ្ញារាសី September; 7. តុលា​ or តុលារាសី October; 8. ៨. វិច្ឆិកៈ or វិច្ឆិករាសី November; 9. ធ្នូ​ or ធនុរាសី December; 10. មករៈ or មកររាសី January; 11. កុម្ភៈ or កុម្ភរាសី February; 12. មីនៈ or មីនរាសី March)
  2. រាសី ( n ) [riesəy]   - detail »
    luck, chance; happiness, good fortune eg. មនុស្សខ្ពស់ហួសរាសី a high-ranking person who overcame humble origins
  3. រាសី ( n ) [riesəy]   - detail »
    pile, heap; crowd; herd, flock
  4. រាសី ( n ) [riesəy]   - detail »
    beauty, charm (of people or animals)


Prohok Solutions @2017 : Learn Khmer | Khmer Calendar