Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: វិកតិ

Chuon Nath's Khmer-Khmer Dictionary
  1. វិកតិ ( ន.នាមសព្ទ ) [--កៈតិ] or វិក័តិ (--កាត់)   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (វិកតិ; វិក្ឫតិ) ការ​ធ្វើ​ប្លែក; ការ​ធ្វើ​ឲ្យ​ផ្សេង​គ្នា; អ្វី​ៗ​ដែល​ចម្លែក; បែប, បែប​យ៉ាង; គ្រឿង ។
    - ទន្តវិក័តិ (ទ័ន-ត--) របស់​ដែល​រំលេច​ដោយ​ភ្លុក, គ្រឿង​ប្រកប​ភ្លុក ។
    - បុប្ផ​វិក័តិ (--បុប-ផៈ--) ផ្កា​ផ្សេង​ៗ ដែល​យក​មក​ដាក់​ចម្រុះ​រំលេច ។
    - មាលា​វិក័តិ មាលា​ដែល​រំលេច​ផ្កា​ផ្សេង​ៗ ។ល។
    - គិហិ​វិក័តិ របស់​ដែល​គ្រហស្ថ​ប្រើ​ប្រាស់ ឬ​របស់​សម្រាប់​គ្រហស្ថ​ប្រើ​ប្រាស់ តាម​ផ្ទះ​លំនៅ ។ ព. ផ្ទ. សង្ឃិក ឬ សង្ឃិកៈ (ព. វិ. ពុ.) ។
  2. វិកតិកត្តា ( ន.នាមសព្ទ ) [--កៈតិ-ក័ត-តា]   ( បា.បាលី​ ( បាលីភាសា ) )
    ពាក្យ​ក្នុង​វេយ្យាករណ៍​មាន​នាទី​ឬ​ដំណើរ​ស្មើ​គ្នា​នឹង​ពាក្យ​ដែល​សម្រេច​អំពើ, ប្រើ​ពាក្យ​ថា “ជា--” ឬ “ដែល​ជា--”  នាំ​មុខ​នាម​សព្ទ : អ្នក​ប្រាជ្ញ​ជា​បុគ្គល​មាន​ខន្តី; សេះ​ជា​សត្វ​ខ្លាំង​លុប​មាត្រ; ដែក​ជា​លោហ​ធាតុ​មាន​ប្រយោជន៍​ច្រើន ។ ខ្មែរ​ប្រើ​ពាក្យ​ថា ទោះ​ជា ក៏​បាន : ទោះ​ជា​វត្ថុ​អ្វី​ក៏​ដោយ ។
  3. វិកតិកម្ម ( ន.នាមសព្ទ ) [--កៈតិ-ក័ម]   ( បា.បាលី​ ( បាលីភាសា ) )
    ពាក្យ​ក្នុង​វេយ្យាករណ៍​មាន​នាទី​ឬ​ដំណើរ​ស្មើ​គ្នា​នឹង​ពាក្យ​ដែល​ជា​អំពើ, ប្រើ​ពាក្យ​ថា “ជា--” ឬ “ដែល​ជា--” ជា​គ្រឿង​សម្គាល់ : កុំ​លេង​បៀ ដែល​ជា​ល្បែង​នាំ​ឲ្យ​ហិន​ហោច​ទ្រព្យ​ធន​ខូច​កេរ្តិ៍​ឈ្មោះ ។
  4. វិកតិកា ( ន.នាមសព្ទ ) [--កៈតិ--]   ( បា.បាលី​ ( បាលីភាសា ) )
    អាសនៈ​ដែល​ឆ្លាក់​ឬ​គូរ​វិចិត្រ​ដោយ​រូប​ពាឡ​ម្រឹគ​មាន​រូប​សីហៈ​និង​រូប​ខ្លា​ធំ​ជាដើម : គ្រែ​វិកតិកា, កៅអី​វិកតិកា ។
  5. វិកតិកាសនៈ ( ន.នាមសព្ទ ) [--កៈតិកាសៈន៉ៈ]   ( បា.បាលី​ ( បាលីភាសា ) )
    (វិកតិកា + អាសន) ដូច​គ្នា​នឹង វិកតិកា ដែរ ។
Headley's Khmer-English Dictionary
  1. វិកតិ ( n ) [viʔkaʔteʔ]   - detail »
    differentiation, differing, dissimilarity, anything that is strange or different; kind, style; product; tool, device
  2. វិកតិកត្តា ( n ) [viʔkaʔteʔkattaa]   - detail »
    equative verb
  3. វិកតិកម្ម ( n ) [viʔkaʔteʔkam]   - detail »
    relative particle / pronoun
  4. វិកតិកា ( n ) [viʔkaʔteʔkaa]   - detail »
    seat or bed that is decorated with sculptures or pictures of wild animals
  5. វិកតិកាភេទ ( n ) [viʔkaʔteʔkaapʰeit]   - detail »
    rescission, annulment (of contract owing to a mistake or misrepresentation)
  6. វិកតិកាសនៈ   - detail »
    See: វិកតិ


Prohok Solutions @2017 : Learn Khmer | Khmer Calendar