Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: វិទ្យុ

Chuon Nath's Khmer-Khmer Dictionary
  1. វិទ្យុ [វិត-ទ្យុ ]
    ក្លាយ​មក​ពី​ពាក្យ វិទ្យុត ។ ពាក្យ វិទ្យុ នេះ ខ្មែរ​បង្កើត​តម្រូវ​នឹង​ពាក្យ​បារាំង​ថា Radio ។ ដូច្នេះ​ពាក្យ វិទ្យុ ទៅ​ជា​បុព្វបទ​ប្រាប់​សេចក្ដី​នៃ​ការ​បញ្ចេញ​រស្មី​ឬ​កាំរស្មី​អ៊ិក្ស ( X ), សម្រាប់​ប្រើ​ក្នុង​ពាក្យ ដែល​ទាក់​ទង​នឹង​រលក​អាកាស​ជាដើម និង​សម្រាប់​ប្រើ​ជា​អាទិ​សង្កេត​នៃ​ពាក្យ​ថា វិទ្យុ​ទូរទស្សន៍, វិទ្យុ​ទូរលេខ, វិទ្យុ​ទូរសព្ទ, វិទ្យុ​ផ្សាយ​សំឡេង ។ល។ គឺ​ហៅ​កាត់​ខ្លី​យក​តែ​ពាក្យ​ខាង​ដើម​ថា វិទ្យុ​ៗ តែ​ប៉ុណ្ណេះ​ក៏​បាន ។ ពាក្យ​នេះ​សម្រាប់​ប្រើ​ផ្សំ​ជា​មួយ​នឹង​សព្ទ​ដទៃ​តាម​សម​គួរ​ដល់​ការ​ប្រកប ដូច​ជា :
    - វិទ្យុ​គមនាគមន៍ (--គៈ-មៈនាគំ) ការ​បញ្ចូល​សំឡេង​ជាដើម​ទៅ​តាម​រលក​អាកាស​ឬ​តាម​វិទ្យុ, (បារ. Radiocommunication) ។
    - វិទ្យុ​ឃោសនា ការ​ឃោសនា​តាម​វិទ្យុ, ការ​ប្រកាស​ផ្សាយ​ដំណឹង​តាម​ប៉ុស្តិ៍​វិទ្យុ​ផ្សាយ​សំឡេង ។
    - វិទ្យុ​ឆាយា​កម្ម ការ​បញ្ចាំង​ឆ្លុះ​ស្រមោល​ដោយ​វិទ្យុ, ការ​ថត​មើល​រូប​ដោយ​កាំរស្មី​អ៊ិក្ស (បារ. Radiographie) ។
    - វិទ្យុ​ជាតិ វិទ្យុ​របស់​ជាតិ, ប៉ុស្តិ៍​វិទ្យុ​ផ្សាយ​សំឡេង​សម្រាប់​ជាតិ ។
    - វិទ្យុ​ទទួល​សំឡេង ប៉ុស្តិ៍​វិទ្យុ​ឬ​ប្រដាប់​សម្រាប់​ទទួល​សំឡេង​នៃ​វិទ្យុ​គមនាគមន៍​ឬ ពី​មន្ទីរ​វិទ្យុ​ផ្សាយ​សំឡេង (បារ. Radiorécepteur) ។
    - វិទ្យុ​ទូរទស្សន៍ វិទ្យុ​និង​ទូរទស្សន៍ គឺ​ប្រដាប់​ដែល​អាច​បញ្ជូន​ឬ​ទទួល​ទាំង​សំឡេង​ទាំង​រូបភាព (បារ. Radiotélévision) ។
    - វិទ្យុ​ទូរលេខ ទូរលេខ​តាម​វិទ្យុ, ទូរលេខ​ឥត​ខ្សែ (បារ. Radiotélegramme) ។
    - វិទ្យុ​ទូរសព្ទ ទូរសព្ទ​តាម​វិទ្យុ, ទូរសព្ទ​ឥត​ខ្សែ (បារ. Radiotéléphone) ។
    - វិទ្យុ​បាឋក (--ប៉ាឋៈកៈ ឬ--ឋក់) អ្នក​និយាយ​ផ្សាយ​ដំណឹង​តាម​ប៉ុស្តិ៍​វិទ្យុ​ផ្សាយ​សំឡេង, អ្នក​ថ្លែង​សេចក្ដី​តាម​វិទ្យុ (ស្ត្រី​ជា វិទ្យុ​បាឋិកា) ។
    - វិទ្យុ​ផ្សាយ​សំឡេង ការ​ផ្សាយ​សំឡេង​តាម​មន្ទីរ​វិទ្យុ​ឬ​មន្ទីរ​វិទ្យុ​ផ្សាយ​សំឡេង​ទៅ​កាន់​ទី​ដទៃ (បារ. Radiodiffusion) ។
    - វិទ្យុសកម្ម (--សៈកាំ) ដែល​ប្រកប​ឬ​ដែល​ទាក់ទង​ដោយ​វិទ្យុសកម្ម​ភាព (បារ. Radio-actif, ive) ។
    - វិទ្យុសកម្ម​ភាព (--សៈកាំ-មៈ--) គុណភាព​នៃ​ធាតុ​គីមី​អង្គ​ខ្លះ, ដូច​ជា រ៉ាឌ្យោម (Radium), អ៊ុយរ៉ាន្យោម (Uranium) ជាដើម ដែល​អាច​ប្រែ​ក្លាយ​ទៅ​ជា​ធាតុ​អង្គ​ដទៃ ដោយ​មាន​ទាំង​បញ្ចេញ​នូវ​រស្មី​ផ្សេង​ៗ​ផង (Radioactivité) ។
    - វិទ្យុ​ឧគ្ឃោសន​សព្ទ (--អ៊ុក-ឃោសៈន៉ៈ--) សូរ​សព្ទ​ប្រកាស​ចេញ​ពី​មន្ទីរ​វិទ្យុ​ផ្សាយ​សំឡេង, សព្ទ​កង​រំពង​ដែល​ប្រកាស​តាម​វិទ្យុ ។ល។
  2. វិទ្យុត
    (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) វិជ្ជុ) ។
  3. វិទ្យុលតា
    (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) វិជ្ជុតា ឬ វិជ្ជុលតា) ។
Headley's Khmer-English Dictionary
  1. វិទ្យុ ( n ) [vityuʔ]   - detail »
    radio
  2. វិទ្យុត   - detail »
    See: វិជ្ជុ
  3. វិទ្យុលតា   - detail »
    See: វិជ្ជុតា , វិជ្ជុលតា


Prohok Solutions @2017 : Learn Khmer | Khmer Calendar