Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: សច្ចៈ

Chuon Nath's Khmer-Khmer Dictionary
  1. សច្ច ( ន.នាមសព្ទ ) [ស័ច ឬ ស័ច-ចៈ ] or សច្ចៈ   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (សច្ច; សត្យ) សេចក្ដី​ពិត; ដំណើរ​ទៀង, ទៀងទាត់; ដំណើរ​ទៀង​ត្រង់; ការណ៍​មែន, ប្រាកដ; អរិយ​មគ្គ; ព្រះ​និពា្វន; កាន់​សច្ចៈ កាន់​សេចក្ដី​ពិត; ពាក្យ​សច្ច ឬ --សត្យ ពាក្យ​ពិត; មាន​សច្ចៈ មាន​សេចក្ដី​ទៀង​ត្រង់ ។ គុ. ដែល​ទៀង, ទៀងទាត់, ទៀង​ត្រង់, ពិត, ប្រាកដ, មែន ។ បើ​រៀង​ភ្ជាប់​ពី​ខាង​ដើម​សព្ទ​ដទៃ អ. ថ. ស័ច-ចៈ, ដូច​ជា សច្ច​ការ (សំ. សត្យំការ) ការ​ធ្វើ​សេចក្ដី​ពិត; ការ​ពោល​ពាក្យ​ពិត; ការ​ធ្វើ​សញ្ញា​ពិត​ដល់​គ្នា​និង​គ្នា : ធ្វើ​សច្ច​ការ ។
    - សច្ច​ការី អ្នក​ធ្វើ​សច្ចៈ; បើ​ស្ត្រី​ជា
    - សច្ច​ការិនី ។
    - សច្ច​កាល កាល​ពិត គឺ​ពេល​ដែល​ត្រូវ​និយាយ​ឬ​ត្រូវ​ប្រកាស​សេចក្ដី​ពិត (វេវ. ភូត​កាល) : ពេល​នេះ ជា​សច្ច​កាល​ជា​ភូត​កាល​របស់​យើង ។
    - សច្ច​កិរិយា ការ​ធ្វើ​សច្ចៈ, ការ​ប្រកាស​ពាក្យ​សច្ចៈ ។
    - សច្ចញ្ញាណ (ស័ច-ច័ញ-ញាន) ការ​ដឹង​សេចក្ដី​ពិត ។ ប្រាជ្ញា​ដែល​ដឹង​អរិយ​សច្ច​ច្បាស់ (ព. ពុ.) ។
    - សច្ច​បាន ការ​ផឹក​ទឹក​សំបថ​ដើម្បី​ឲ្យ​ជឿ​ចិត្ត​គ្នា (យ៉ាង​ដូច​ផឹក​ទឹក​ប៉ាយ​ហួយ​ជាដើម) : ធ្វើ​សច្ច​បាន ។
    - សច្ច​បារមី បារមី​ដែល​មាន​សច្ចៈ​ជា​ទី​តាំង (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ទស​បារមី ផង) ។
    - សច្ចប្បណិធាន (ស័ច-ច័ប-ប៉ៈ--) ការ​តាំង​ប្រកាស​ពាក្យ​ពិត; ការ​សំបូងសង្រូង : ធ្វើ​សច្ចប្បណិធាន (ច្រើន​និយាយ​ថា សច្ចា​ប្រណិធាន ផង) ។
    - សច្ច​វាចា ពាក្យ​ពិត ។
    - សច្ច​វាទី អ្នក​ពោល​តែ​ពាក្យ​ពិត : មនុស្ស​នុ៎ះ​ជា​សច្ច​វាទី (បើ​ស្ត្រី​ជា សច្ច​វាទិនី) ។
    - សច្ចានុមតិ (--មៈតិ ឬ --មុ័ត) ការ​យល់​ស្រប​តាម​សេចក្ដី​ពិត; សេចក្ដី​អះអាង​បញ្ជាក់​ថែម​តាម​យថា​ភាព​នូវ​អំពើ​ឬ​ពាក្យ​សន្យា​ដែល​បាន​ធ្វើ​រួច​ហើយ : សច្ចានុមតិ នៃ​រដ្ឋ​សភា ។
    - សច្ចាប័ន ឬ - សត្យាប័ន (--បាន់) ដូច​គ្នា​នឹង សច្ច​ការ ។ល។
Headley's Khmer-English Dictionary
    No matching entries found!


Prohok Solutions @2017 : Learn Khmer | Khmer Calendar